កងនាវាចម្បាំង

លោក ត្រាំ ព្រមានថា កងនាវាចម្បាំងដ៏ធំរបស់អាម៉េរិកកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ហើយ


ធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកបានបញ្ជូននាវាចម្បាំងមួយក្រុមធំរួមមាននាវាផ្ទុកយន្តហោះ USS Abraham Lincoln នាវាផ្ទុកយន្តហោះ USS George H.W. Bush និងនាវាពិឃាតជាច្រើនគ្រឿងទៀតទៅកាន់ប្រទេសអ៊ីរ៉ង់ ខណៈដែលភាពតានតឹងរវាងប្រទេសទាំងពីរឡើងកម្ដៅមិនឈប់ ជាពិសេសក្រោយពីការផ្លោងវោហាសាស្ត្រឌឺដងដាក់គ្នាធ្ងន់ៗនៅមួយរយៈចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។
កងនាវាចម្បាំង
ដោយ

​ពិភពលោកមានការភ្ញាក់ផ្អើលជាថ្មីក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថា កងនាវាចម្បាំងមួយកងធំរបស់សហរដ្ឋអាម៉េរិកកំពុងឆ្ពោះដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់។ ក្រុមមន្ត្រីសហរដ្ឋអាម៉េរិកបាននិយាយថា នាវាផ្ទុកយន្តហោះ USS Abraham Lincoln នាវាផ្ទុកយន្តហោះ USS George H.W. Bush និងនាវាពិឃាតបំពាក់ដោយមីស៊ីលជាច្រើនគ្រឿងទៀតអាចនឹងធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយថា នាវាចម្បាំងទាំងនោះបានចាប់ផ្តើមធ្វើដំណើរចេញពីតំបន់អាស៊ី-ប៉ាស៊ីហ្វិកកាលពីសប្តាហ៍មុន។

លោក ដូណាល់ ត្រាំ បាននិយាយថា លោកសង្ឃឹមថា កម្លាំងយោធានឹងមិនត្រូវបានប្រើប្រាស់នោះឡើយ ប៉ុន្តែទន្ទឹមនេះបានព្រមានប្រទេសអ៊ីរ៉ង់ ឱ្យបញ្ឈប់ការសម្លាប់ក្រុមបាតុករយ៉ាងសាហាវព្រៃផ្សៃតាមទំនើងចិត្ត និងបញ្ឈប់សកម្មភាពចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។ លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាម៉េរិកបានបញ្ជូនកងនាវាចម្បាំងមួយកងធំឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយទន្ទឹមនេះ លោក ក៏មិនចង់ឃើញសោកនាដកម្មកើតឡើងនោះដែរ ប៉ុន្តែថា សហរដ្ឋអាម៉េរិក កំពុងតាមដានសកម្មភាពរបស់អ៊ីរ៉ងយ៉ាងយកចិត្តទុកដាក់។

ក្រុមមន្ត្រីអាម៉េរិក ក៏ទម្លាយឱ្យដឹងដែរថា សហរដ្ឋអាម៉េរិកកំពុងពិចារណាបញ្ជូនប្រព័ន្ធការពារដែនអាកាស ឬសំណាញ់មេឃាបន្ថែមទៀត ដើម្បីការពារមូលដ្ឋានទ័ពអាម៉េរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាពីការវាយប្រហារ ដែលអាចកើតមានពីសំណាក់ប្រទេសអ៊ីរ៉ង់។ ភាពតានតឹងរវាងអាម៉េរិក និងប្រទេសអ៊ីរ៉ង់បានកើនឡើងកម្ដៅកាន់តែខ្លាំង បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ង់ បានបង្ក្រាបយ៉ាងឃោរឃៅលើក្រុមបាតុករដែលនាំគ្នាធ្វើមហាបាតុកម្មទូទាំងប្រទេសអ៊ីរ៉ង់។ លោក ត្រាំ អះអាងថា ការគំរាមកំហែងរបស់លោកបាននាំឱ្យអ៊ីរ៉ង់លុបចោលផែនការប្រហារជីវិតបាតុកររាប់រយនាក់ ហើយលោកបានចាត់ទុកការលុបចោលនេះថាជាសញ្ញាល្អ។

លោក ដូណាល់ ត្រាំ បានព្រមានថា ប្រសិនបើអ៊ីរ៉ង់ចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិកទៅលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនកាលពីអំឡុងខែ

មិថុនា ឆ្នាំ២០២៥ សហរដ្ឋអាម៉េរិកនឹងធ្វើសកម្មភាពវាយប្រហារជាថ្មីម្តងទៀត។

សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិកកាលពីមុន ក៏បានបញ្ជូនកងកម្លាំងយោធាយ៉ាងច្រើនទៅកាន់តំបន់មជ្ឈិមបូព៌ាដែរ អំឡុងពេលមានភាពតានតឹងខ្ពស់បែបនេះ ហើយជារឿយៗការបញ្ជូនកម្លាំងយោធាបែបនេះគឺជាវិធានការការពារ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


«កូកាខ្មែរហេរ៉ូ» ចុះជួយ និងផ្តល់ក្តីសង្ឃឹមដល់បងប្អូនភៀសសឹកដែលមិនទាន់អាចត្រលប់វិញ តាមរយៈជំនួយដែលផ្តល់ «សុវត្ថិភាពស្បៀង» និងបញ្ជាក់ពីមោទនភាព33ឆ្នាំ ផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ

ភ្នំពេញ ថ្ងៃទី21 ខែមករា ឆ្នាំ2026 – ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានកំពុងបន្តផ្តល់ជំនួយហើយក៏បានបង្កើតយុទ្ធនាការ «កូកា…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ធំ

(កំពង់ធំ)៖ ព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ