វិស័យពាណិជ្ជកម្ម

ពន្ធគយ ៥០% របស់លោក ត្រាំ នឹងធ្វើឱ្យគម្លាតភាគហ៊ុនរបស់ឥណ្ឌា ដែលតូចជាងផ្សារហ៊ុនរបស់ចិន ៦,៣ ទ្រីលានដុល្លាររីកកាន់តែធំ


ផែនការរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធគយលើទំនិញរបស់ឥណ្ឌា រួមទាំងពន្ធដាក់ពិន័យលើឥណ្ឌា សម្រាប់ការទិញប្រេងពីប្រទេសរុស្ស៊ីផងដែរនោះ កំពុងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់បណ្ដាវិនិយោគិននៅក្នុងប្រទេសឥណ្ឌា។ កត្តានេះអាចធ្វើឱ្យគម្លាតរវាងទីផ្សារភាគហ៊ុនឥណ្ឌា ដែលមានទំហំតូចជាងទីផ្សារភាគហ៊ុនរបស់មហាយក្សចិន រហូតដល់ទៅ ៦,៣ ទ្រីលានដុល្លារអាម៉េរិករួចទៅហើយនោះរីកកាន់តែធំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
វិស័យពាណិជ្ជកម្ម
ដោយ

ទីផ្សារភាគហ៊ុនរបស់ឥណ្ឌា មានទំហំតូចជាងទីផ្សារភាគហ៊ុនរបស់មហាយក្សចិន រហូតដល់ទៅ ៦,៣ ទ្រីលានដុល្លាររួចហើយ ហើយតាមរយៈវិធានការពន្ធគយបដិការថ្មីរបស់លោក ដូណាល់ ត្រាំ ដែលដាក់លើប្រទេសឥណ្ឌា អាចធ្វើឱ្យគម្លាតរវាងផ្សារហ៊ុននៃប្រទេសយក្សទាំងពីររីកកាន់តែធំ។ ទំហំទីផ្សារភាគហ៊ុនរបស់ឥណ្ឌា កំពុងដាំក្បាលចុះខ្លាំង ដោយមានទំហំតូចជាងទីផ្សារភាគហ៊ុនរបស់ប្រទេសចិន ដល់ទៅ ១០% នៅត្រីមាសទី៣នេះ ហើយបណ្ដាវិនិយោគិនបរទេសបានសម្រុកលក់កើបលុបចេញពីទីផ្សារហ៊ុនឥណ្ឌា រហូតដល់ទៅ៣ពាន់លានដុល្លារកាលពីខែមុន។

ក្រុមអ្នកវិភាគរួមទាំងធនាគារយក្សអាម៉េរិក Goldman Sachs ផងដែរនោះបានព្យាករថា ភាគហ៊ុនរបស់ឥណ្ឌា នឹងបន្តដំណើរការមិនល្អ ខណៈដែលទីផ្សារភាគហ៊ុនចិន មានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់។

ការតម្រង់គោលដៅដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ លើប្រទេសឥណ្ឌា ប៉ុន្តែមិនមែនប្រទេសចិន បានធ្វើឱ្យរង្គោះរង្គើទំនុកចិត្តរបស់បណ្ដាវិនិយោគិន ជាពិសេសនៅពេលដែលប្រទេសឥណ្ឌា ប្រឈមនឹងតម្លៃភាគហ៊ុនហក់ឡើងខ្ពស់ រីឯកំណើនប្រាក់ចំណូលយឺត។

វិនិយោគិនក្នុងស្រុកនៅតែបន្តជួយគាំទ្រដល់ទីផ្សារតាមរយៈការទិញភាគហ៊ុន ប៉ុន្តែការព្រួយបារម្ភនៅតែមាន ដោយខ្លាចវាធ្វើឱ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់ឥណ្ឌា ជាទីតាំងមជ្ឈមណ្ឌលផលិតកម្មរបស់ពិភពលោកជំនួសឱ្យមហាយក្សចិន។

ទោះបីជាបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែមានដូចជាវិបត្តិក្នុងវិស័យអចលនទ្រព្យយ៉ាងណាក្ដី កិ៏ទីផ្សារភាគហ៊ុនរបស់ចិនកំពុងទទួលបានសម្ទុះដោយសារគោលនយោបាយរបស់

រដ្ឋាភិបាលចិន និងការរីកចម្រើនក្នុងឧស្សាហកម្ម AI។ សរុបមក ភាពតានតឹងពាណិជ្ជកម្មកើនឡើងរបស់ឥណ្ឌាជាមួយសហរដ្ឋអាម៉េរិក កំពុងធ្វើឱ្យរង្គោះរង្គើទំនុកចិត្តរបស់វិនិយោគិន ខណៈពេលដែលប្រទេសចិន កំពុងទទួលបានការគាំទ្រឡើងវិញនៅក្នុងទីផ្សារពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ហេតុអ្វីអ្នកមានធនធាននៅកម្ពុជា ភាគច្រើនមិនសូវចាប់អារម្មណ៍វិនិយោគក្នុងវិស័យកសិកម្ម?

វិស័យកសិកម្មជាវិស័យដ៏មានសក្ដានុពលមួយក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ច និងសន្តិសុខស្បៀងរបស់កម្ពុជា។ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជា ផលិតកសិផលប…

តើឧស្សាហកម្មផលិតអាគុយរថយន្តអគ្គីសនីនៅអាស៊ានអាចកាត់ផ្តាច់ការពឹងផ្អែកលើចិនបានទេ?

ឧស្សាហកម្មផលិតរថយន្តអគ្គិសនី ក៏ដូចជាអាគុយរថយន្តអគ្គិសនី ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍នាប៉ុន្មានឆ្នាំចុងក្រោយនេះ ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ