ទីបំផុតអ៊ុយក្រែន

ទីបំផុតអ៊ុយក្រែន និងសហរដ្ឋអាម៉េរិកចុះកិច្ចព្រមព្រៀងរ៉ែ ដែលលោក ដូណាល់ ត្រាំ ទទូចចង់បានហើយ


ប្រទេសអ៊ុយក្រែន និងសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី៣០ ខែមេសា បានឈានដល់ការចុះកិច្ចព្រមព្រៀងរ៉ែ ដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ទទូចចង់បានហើយ ហើយកិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកគ្រប់គ្រងធនធានរ៉ែនៅក្នុងប្រទេសអ៊ុយក្រែន និងបោះទុនវិនិយោគ ដើម្បីជួយកសាងប្រទេសឡើងវិញ ដែលកំពុងហែកហួរដោយសង្គ្រាម។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗ។
ទីបំផុតអ៊ុយក្រែន
ដោយ

ទីបំផុតអ៊ុយក្រែន ដែលសម្បូរដោយធនធានរ៉ែ ជាពិសេសរ៉ែកម្រ និងសហរដ្ឋអាម៉េរិក ដែលជាបងធំរបស់ពិភពលោកបានឈានដល់ការចុះកិច្ចព្រមព្រៀងរ៉ែដែលលោក ដូណាល់ ត្រាំ ទទូចចង់បានហើយកាលពីថ្ងៃទី៣០ ខែមេសា។ ក្រោមកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បន្ទាប់ពីការចរចារយ៉ាងស្វិតស្វាញជាច្រើនខែនេះ មូលនិធិវិនិយោគរួមគ្នាមួយនឹងត្រូវបានបង្កើតឡើងដើម្បីជួយដល់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ខណៈដែលលោក ដូណាល់ ត្រាំ កំពុងរុញឱ្យបញ្ចប់សង្គ្រាមរយៈពេល៣ឆ្នាំជាមួយរុស្ស៊ី ដើម្បីនាំសន្តិភាពសម្រាប់អ៊ុយក្រែន។

កិច្ចព្រមព្រៀងនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការស្ដារទំនាក់ទំនងល្អឡើងវិញជាមួយប្រធានាធិបតី ដូណាល់ ត្រាំ និងសេតវិមាន ដែលបានល្អក់កករនឹងគ្នា បន្ទាប់ពីលោក ដូណាល់ ត្រាំ បានចូលកាន់តំណែងជាថ្មីនៅខែមករា ឆ្នាំនេះ។

ក្រុមមន្ត្រីអ៊ុយក្រែនសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងជួយធានាឱ្យសហរដ្ឋអាម៉េរិកបន្តគាំទ្រដល់អ៊ុយក្រែន ក្នុងការការពារខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី។

រូបថតមួយសន្លឹកដែលក្រសួងរតនាគារអាម៉េរិកបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X បង្ហាញពីសកម្មភាពរដ្ឋមន្ត្រីក្រសួងរតនាគាអាម៉រិកលោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី ជូលា ស្វីរីដេនកូ (Yulia Svyrydenko) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដែលក្រសួងរតនាគារអាម៉េរិកនិយាយថា វាបានបង្ហាញពីប្ដេជ្ញាចិត្តរបស់

រដ្ឋបាលលោក ដូណាល់ ត្រាំ នៅក្នុងការជួយសង្គ្រោះអ៊ុយក្រែន ឱ្យក្លាយជារដ្ឋសេរីដែលមានភាពសម្បូរសប្បាយ និងមានដែនអធិបតេយ្យត្រឹមត្រូវឡើងវិញ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើសហរដ្ឋអាម៉េរិកពិតជាកំពុងទាក់ទងចិន ដើម្បីពិភាក្សាអំពីបញ្ហាពន្ធបដិការដ៏ចម្រូងចម្រាសមែនឬ?

សង្គ្រាមពន្ធពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិនដែលជាបងធំសេដ្ឋកិច្ចធំបំផុតទាំងពីរលើពិភពលោកបានឡើងកម្តៅដូចបាយពុះនៅមួយរយៈចុងក្រោយនេ…

ស្ថាប័នវាយតម្លៃហិរញ្ញវត្ថុដ៏ល្បីល្បាញមួយបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃ និងព្រមានពីហានិភ័យសេដ្ឋកិច្ចមួយចំនួន

Moody's Ratings ដែលជាក្រុមហ៊ុនវិភាគ និងផ្តល់សេវាកម្មវាយតម្លៃហិរញ្ញវត្ថុដ៏ល្បីមួយនៅលើពិភពលោក បានអះអាងថា កម្លាំងសេដ្ឋកិច្ច និងទំហំសារពើព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ