មេដឹកនាំពិភពលោក

មេ UN ព្រមានថា ពិភពលោកនឹងធ្លាក់ក្នុងរណ្តៅអស្ថិរភាព បើគ្រប់គ្រោងដោយប៉ូលមហាអំណាចពីរ


អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការផ្ញើសារផ្លែផ្កាបែបការទូតដ៏មុតស្រួចបញ្ឆិតបញ្ឆៀងដាក់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថា បញ្ហារបស់ពិភពលោកមិនអាចដោះស្រាយ ឬគ្រប់គ្រងដោយប្រទេសតែមួយបានឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើននៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦។
មេដឹកនាំពិភពលោក
ដោយ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតើរ៉េស (Antonio Guterres) បានព្រមានថា បញ្ហានានា ដែលកើតមានឡើងនៅទូទាំងពិភពលោក មិនអាចដោះស្រាយ ឬគ្រប់គ្រងដោយប្រទេសតែមួយ ឬដោយប៉ូលមហាអំណាច២ ដែលប្រជែងគ្នាបានឡើយ។ ថ្លែងក្នុងឱកាសបិទបញ្ចប់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រមុខ UN បានលើកឡើងថា នេះគឺជាសារដ៏ច្បាស់លាស់មួយផ្ញើទៅកាន់ទាំងសហរដ្ឋអាម៉េរិក និងចិន។

លោកបានព្រមានថា ពិភពលោកដែលគ្រប់គ្រងដោយមហាអំណាចតែមួយ ឬប៉ូលមហាអំណាច២ ដែលមួយដឹកនាំដោយសហរដ្ឋអាម៉េរិក និងមួយទៀតដឹកនាំដោយចិន នឹងនាំឱ្យពិភពលោកឱ្យធ្លាក់ចូលក្នុងជម្លោះ និងអស្ថិរភាពធ្ងន់ធ្ងរ។ សម្រាប់មេ UN ពិភពលោកត្រូវការកិច្ចសហប្រតិបត្តិការពហុប៉ូល ដែលប្រទេសជាច្រើនធ្វើការរួមគ្នា ដើម្បីរក្សាសន្តិភាព ការអភិវឌ្ឍ និងតម្លៃរួម។

ការអត្ថាធិប្បាយរបស់លោក Antonio Guterres ធ្វើឡើងក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រឹងប្រែងពង្រឹងឥទ្ធិពលរបស់សហរដ្ឋអាម៉េរិកឡើងវិញនៅអឌ្ឍគោលភាគខាងលិច។ ទោះជាយ៉ាងណា ទាំងសហរដ្ឋអាម៉េរិក និងចិន មិនបានឆ្លើយតបនឹងលើកឡើងរបស់លោក Antonio Guterres នោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាម៉េរិក កំពុងសម្លឹងនាំចេញផលិតផលកសិកម្មមកកាន់តំបន់អាស៊ីគ្នេយ៍ ក្រោយមានបញ្ជាជាមួយទីផ្សារអឺរ៉ុប និងចិន

ស្របពេលទីផ្សារកសិផលអាម៉េរិក កំពុងមានបញ្ហាជាមួយនឹងប្រទេសជិតខាងដូចជា កាណាដា ម៉ិកស៊ិក អឺរ៉ុប និងចិន ពេលនេះអាម៉េរិក កំពុងសម្លឹងពង្រីកទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ