វិស័យពាណិជ្ជកម្ម

ក្រុមហ៊ុនអាម៉េរិក មានទំនោរទៅរកចិន កាន់តែខ្លាំង ចំពេលមានការព្រួយបារម្ភពីជម្លោះរវាងចិន និងជប៉ុន


របាយការណ៍របស់ធនាគារ Morgan Stanley បង្ហាញថា ទំនោរអាជីវកម្មសកលចំពោះប្រទេសចិន មានភាពល្អប្រសើរជាងមុននៅត្រីមាសទី៣ ឆ្នាំ២០២៥ ដោយសារមានការងើបឡើងវិញយ៉ាងខ្លាំងក្នុងចំណោមក្រុមហ៊ុនអាម៉េរិក ប៉ុន្តែក្តីបារម្ភកាន់តែខ្លាំងចំពោះប្រទេសជប៉ុន ដែលកំពុងមានភាពតានតឹងការទូតជាមួយចិន ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ កំពុងធ្វើឱ្យប៉ះពាល់ដល់ទស្សនវិស័យរួម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
វិស័យពាណិជ្ជកម្ម
ដោយ

​​សន្ទស្សន៍មនោសញ្ចេតនាចំពោះចិន របស់ធនាគារវិនិយោគអាម៉េរិក Morgan Stanely បានបង្ហាញអំពីទំនោរអារម្មណ៍ចំពោះប្រទេសចិន កើនឡើង និងបានបង្ហាញអំពីការងើបឡើងវិញបន្តិចម្តងៗនូវទំនុកចិត្តឆ្ពោះទៅរកប្រតិបត្តិការអាជីវកម្មកាន់តែខ្លាំងថែមទៀតនៅក្នុងប្រទេសចិន។ ការស្ទង់មតិប្រចាំត្រីមាស ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានធ្វើវិភាគលើរបាយការណ៍ប្រាក់ចំណូលពីក្រុមហ៊ុនពហុជាតិចំនួន៣៩៦ ដោយប្រើកម្មវិធីបញ្ញាសិប្បនិម្មិត ដោយផ្ដោតលើទិន្នន័យមានលក្ខណៈគ្រប់គ្រាន់ជាង១ពាន់ ទាក់ទងនឹងប្រទេសចិន ហើយក្រុមហ៊ុនលោកខាងលិចត្រូវបានមើលឃើញថា ជាកត្តាជំរុញដ៏សំខាន់នៃរំហូរមូលធនសកល។

ភាពល្អប្រសើរនេះត្រូវបានជំរុញជាចម្បងដោយក្រុមហ៊ុនអាម៉េរិក ដោយមានមនោសញ្ចេតនាកើនឡើងដល់១៨% បើធៀបនឹងត្រីមាសទីពីរ ដែលជាការកើនឡើងច្រើនបំផុតក្នុងចំណោមតំបន់ទាំងអស់ក្នុងពិភពលោក។

ធនាគារ Morgan Stanley បាននិយាយថា ភាពល្អប្រសើរនេះបានឆ្លុះបញ្ចាំងពីការថមថយភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បន្ទាប់ពីការផ្អាកការអនុវត្តពន្ធគយជាថ្មី ដែលបានកាត់បន្ថយការភ័យខ្លាចនៃការកើនឡើងជម្លោះពាណិជ្ជកម្មបន្ថែមទៀត។

ទោះយ៉ាងណា មនោរម្មណ៍របស់ជប៉ុនបានធ្លាក់ចុះដល់កម្រិតទាបបំផុតប្រចាំត្រីមាស ចំពេលមានភាពតានតឹងការទូតកាន់តែខ្លាំងជាមួយប្រទេសចិន ដោយសារនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណាអិ តាកាអ៊ិឈិ បាននិយាយពាក់ព័ន្ធនឹងកោះតៃវ៉ាន់កាលពីដើមខែវិច្ឆិកា ដែលធ្វើឱ្យប៉ះពាល់ដល់ទស្សនវិស័យរួម។ ក្រុមហ៊ុនជប៉ុនបានប្រុងប្រយ័ត្នកាន់តែខ្លាំងចំពោះជម្លោះការទូតដែលកំពុងកើនឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូជុំវិញកោះតៃវ៉ាន់ ដែលជាមជ្ឈមណ្ឌលបន្ទះឈីបដ៏សំខាន់មួយ សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មរបស់ជប៉ុន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងសាកលវិទ្យាល័យជាតិបាត់ដំបង ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងទ្វេភាគី

ខេត្តបាត់ដំបង៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងសាកលវិទ្យាល័យជាតិបាត់ដំបង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ នៅថ្ងៃទី០៤ ខែ…

តម្លៃរ៉ែកម្រនៅតែខ្ពស់កប់ពពក ទោះបីចិន បន្ធូរបន្ថយលើការនាំចេញរ៉ែដ៏សំខាន់នេះ

តម្លៃរ៉ែកម្រនៅតែខ្ពស់កប់ពពកនៅលើទីផ្សារអន្តរជាតិ បើទោះបីជាសហរដ្ឋអាម៉េរិក និងមហាយក្សចិន បានយល់ព្រមផ្អាកការរឹតបន្តឹងលើការនាំចេញរ៉ែកម្ររយៈព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ