វិស័យពាណិជ្ជកម្ម

សហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ខណៈចិនឈរលំដាប់ទី៣


នៅក្នុងរយៈពេល១០ខែកន្លងមកនេះ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក មានទំហំជាង៨ពាន់២រយលានដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រទេសនេះក្លាយជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា បើធៀបនឹងទីផ្សារផ្សេងៗ។ ចំណែកកម្ពុជា នាំចេញទំនិញទៅកាន់ទីផ្សារចិន មានទំហំត្រឹមតែជាង១ពាន់៤រយលានដុល្លារតែប៉ុណ្ណោះ ដែលធ្វើឱ្យប្រទេសនេះក្លាយជាទីផ្សារនាំចេញធំលំដាប់ទី៣របស់កម្ពុជា បន្ទាប់ពីប្រទេសវៀតណាម។
វិស័យពាណិជ្ជកម្ម
ដោយ

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយសហរដ្ឋអាម៉េរិក បានឈានដល់ជាង៨ពាន់៤៥២លានដុល្លារនៅ១០ខែកន្លងមកនេះ មានការកើនឡើង៩,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ពុជា នាំចេញទៅសហរដ្ឋអាម៉េរិក មានទំហំជាង៨ពាន់២រយលានដុល្លារ មានការកើនឡើងជិត១០% ដែលប្រទេសនេះក្លាយជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ខណៈកម្ពុជានាំចូលពីទីផ្សារសហរដ្ឋអាម៉េរិក មានទំហំត្រឹមតែជាង២១៧លានដុល្លារតែប៉ុណ្ណោះ។

នៅក្នុងរយៈពេលដូចគ្នានេះដែរ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ជាមួយចិន បានឈានដល់ជាង១២ពាន់៣៧៩លានដុល្លារ មានការកើនឡើង២៣% ក្នុងនោះកម្ពុជា នាំចេញទៅចិន មានទំហំជាង១ពាន់៤២៧លានដុល្លារ ដែលធ្វើឱ្យប្រទេសនេះក្លាយជាទីផ្សារនាំចេញធំជាងគេទី៣របស់កម្ពុជា។ ជាមួយគ្នានេះកម្ពុជា នាំចូលទំនិញពីចិន មានទំហំរហូតដល់ជិត១១ពាន់ដុល្លារអាម៉េរិក មានការកើនឡើងជាង២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក ប្រទេសវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា បានក្លាយជាទីផ្សារនាំចេញធំលំដាប់ទី២របស់កម្ពុជា ក្រោយនៅក្នុងរយៈពេល១០ខែកន្លងមកនេះ ប្រទេសនេះបានស្រូបយកទំនិញពីកម្ពុជា មានទំហំរហូតដល់ជិត៣ពាន់លានដុល្លារអាម៉េរិក ខណៈកម្ពុជានាំចូលទំនិញពីវៀតណាម មានទំហំជាង៣ពាន់៤៥១លានដុល្លារអាម៉េរិក មានការកើនឡើងជាង១៤%។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ មានទំហំជាង៤៥ពាន់លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំជាង២១ពាន់៥៧១លានដុល្លារ មានការកើនឡើង១៦% ខណៈការនាំចូលទំនិញពីទីផ្សារអន្តរជាតិ មកវិញ មានទំហំជាង២៣ពាន់៤៩០លានដុល្លារ មានការកើនឡើង១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរបញ្ចាក់ថា ទំនិញសក្តានុពលដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងផ្គុំអគ្គិសនី ផលិតផលកសិកម្ម និងកសិឧស្សាហកម្មជាដើម៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើអំបិលកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងណាពីទីផ្សារអន្តរជាតិ ក្រោយក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រ ឬ GI ជាង១ឆ្នាំកន្លងមកនេះ?

ផលិតផលអំបិលដែលផលិតដោយប្រជាកសិករនៅខេត្តកែប និងកំពត ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការជាម៉ាកសម្គាល់ភូមិសាស្ត្រ ឬ«GI» កាលពីថ្ងៃទី២៦ …

សហរដ្ឋអាម៉េរិក បញ្ជាឱ្យក្រុមហ៊ុន TSMC របស់តៃវ៉ាន់ ឈប់ផ្គត់ផ្គង់បន្ទះឈីប AI ឱ្យប្រទេសចិន

សហរដ្ឋអាម៉េរិក បានបញ្ជាឱ្យក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC ចាប់ពីថ្ងៃទី១១ វិច្ឆិកា តទៅបញ្ឈប់ការផ្គត់ផ្គង់បន្ទះឈីបទំនើបៗឱ្យអត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ