កម្មវិធី blockchain

វៀតណាម ដាក់គោលដៅអភិវឌ្ឍន៍ខ្លួនឱ្យទៅជាមជ្ឈមណ្ឌល blockchain នៅអាស៊ាន


បច្ចុប្បន្នសិង្ហបុរី និងថៃ ជាមជ្ឈមណ្ឌលនៃចរាចរណ៍កម្មវិធី blockchain ដ៏សកម្ម ដែលមានទំហំរហូតដល់ជាង១០០ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ ប៉ុន្តែនៅពេលនេះវៀតណាម កំពុងដាក់ផែនការ ប្រកួតប្រជែងដណ្តើមយកតំណែងនេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News នៅពេលនេះប្រទេសវៀតណាម បានអនុម័តយុទ្ធសាស្ត្រជាតិរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ និងអនុវត្តបច្ចេកវិទ្យា blockchain រហូតដល់ឆ្នាំ២០៣០។
កម្មវិធី blockchain
ដោយ

ប្រទេសវៀតណាម នៅសប្តាហ៍នេះ បានអនុម័តផែនការយុទ្ធសាស្ត្រជាតិ ដើម្បីអភិវឌ្ឍន៍ និងអនុវត្តកម្មវិធីបច្ចេកវិទ្យា blockchain រហូតដល់ឆ្នាំ២០៣០ ក្នុងគោលដៅចង់ប្រែក្លាយប្រទេស ដែលមានគោលនយោបាយគ្រប់គ្រងតាមបែមសង្គមសនិយម និងសេដ្ឋកិច្ចទីផ្សារនេះឱ្យក្លាយជាមជ្ឈមណ្ឌលនាំមុខគេនៃការចរាចរកម្មវិធី blockchain នៅក្នុងតំបន់អាស៊ាន។

លោក ហូ ដឹក ផុក (Hồ Đức Phớc ) ឧបនាយករដ្ឋមន្ត្រីវៀតណាម បានឲ្យដឹងថា ការសម្រេចចិត្តជាយុទ្ធសាស្ត្រនេះមានគោលបំណងប្រែក្លាយវៀតណាម ទៅជាប្រទេសនាំមុខគេក្នុងតំបន់ទាក់ទងនឹងការស្រាវជ្រាវ ការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពនៃប្រតិបត្តិការកម្មវិធីហិរញ្ញវត្ថុ blockchain។ តាមរយៈយុទ្ធសាស្រ្តនេះលោករំពឹងថា នៅឆ្នាំ២០២៥ ខាងមុខ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ blockchain ជាមូលដ្ឋាននានានឹងត្រូវបានបង្កើតឡើង ដើម្បីត្រៀមលើកកម្ពស់ការប្រកួតប្រជែងនៅក្នុងតំបន់។

មកទល់ពេលនេះប្រព័ន្ធប្រតិបត្តិការ blockchain ដែលមានឈ្មោះបណ្តោះអាសន្នថា Blockchain+ ត្រូវបានគេបង្កើតឡើងតាមរយៈកម្មវិធីបច្ចេកវិទ្យា blockchain នៅក្នុងឧស្សាហកម្មមួយចំនួន រួមទាំងហិរញ្ញវត្ថុ និងធនាគារ ការដឹកជញ្ជូន ការថែទាំសុខភាព ការអប់រំ ពាណិជ្ជកម្ម ភស្តុភារ ផលិតកម្មឧស្សាហកម្ម ថាមពល ទេសចរណ៍ កសិកម្ម និងសេវាកម្មសាធារណៈផ្សេងៗទៀត។ តាមផែនការនេះ នៅឆ្នាំ២០៣០ ហេដ្ឋារចនាសម្ព័ន្ធនឹងត្រូវបានពង្រឹង និងពង្រីកដោយផ្តល់សេវាកម្មមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងទៅកាន់ប្រទេសផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា Blockchain គឺជាបច្ចេកវិទ្យាទូទាត់ផ្នែកហិរញ្ញវត្ថុមួយ ដែលអាចឱ្យមានការចែករំលែកព័ត៌មានប្រកបដោយសុវត្ថិភាពនៅទូទាំងបណ្តាញមួយ។ វាអាចត្រូវបានយល់យ៉ាងសាមញ្ញថា ជាមូលដ្ឋានទិន្នន័យឌីជីថល ដែលកត់ត្រាប្រតិបត្តិការទាំងអស់នៅទូទាំងបណ្តាញ ដោយប្រតិបត្តិការនីមួយៗអាចចូលដំណើរការបាន លុះត្រាតែមានការអនុញ្ញាតជាមួយនឹងហត្ថលេខាឌីជីថលរបស់ម្ចាស់ ដែលធ្វើឱ្យព័ត៌មានដែលរក្សាទុកក្នុងបណ្តាញមានសុវត្ថិភាពខ្ពស់។ បច្ចុប្បន្នថៃ និងសិង្ហបុរី ត្រូវបានគេដឹងថា គឺជាមជ្ឈមណ្ឌលនៃប្រតិបត្តិការទូទាត់ blockchain សម្រាប់តំបន់អាស៊ាន ដែលនៅក្នុងមួយឆ្នាំៗទំហំប្រតិបត្តិការទូទាត់នេះមានតម្លៃជាង១០០ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ពូទីន អះអាងថា ប្លុកប្រទេស BRICS មានប្រព័ន្ធទូទាត់ និងបណ្ដាញហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ការទូទាត់ពាណិជ្ជកម្មឆ្លងដែន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់យ៉ាងកម្រថា ការទូទាត់ពាណិជ្ជកម្មឆ្លងដែនរវាងបណ្ដាប្រទេសជាសមាជិក និងដៃគូនៃប្លុកប្រទេស …

IMF ព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមានកំណើនទាប និងបំណុលខ្ពស់

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានកាលពីថ្ងៃទី២៤ ខែតុលា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ