វិស័យពាណិជ្ជកម្ម

វៀតណាម ចាប់ផ្ដើមបង្ក្រាបទំនិញបរទេសដែលបន្លំបិទស្លាកផលិតនៅវៀតណាម សម្រាប់នាំចេញទៅអាម៉េរិក ដើម្បីលាងសម្អាតកេរ្ដិ៍ឈ្មោះ


ក្រសួងពាណិជ្ជកម្មវៀតណាម បានចេញសារាចរណែនាំមួយបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ និងមន្ត្រីមានសមត្ថកិច្ចបង្ក្រាបលើទំនិញបរទេសខុសច្បាប់ ដែលបន្លំបិទស្លាកសញ្ញាផលិតនៅវៀតណាម សម្រាប់នាំចេញទៅកាន់សហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មផ្សេងទៀត ដើម្បីលាងសម្អាតកេរ្ដិ៍ឈ្មោះរបស់ខ្លួន ខណៈប្រទេសក្បែរខាងកម្ពុជា មួយនេះ កំពុងព្យាយាមបញ្ចៀសឱ្យផុតពីពន្ធគយបដិការដ៏ខ្ពស់ ដែលដាក់ដោយប្រធានាធិបតី ដូណាល់ ត្រាំ។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រសួងពាណិជ្ជកម្មវៀតណាម តាមរយៈសារាចរ​ណែនាំកាលពីពេលថ្មីៗនេះ បានលើកឡើងថា ការក្លែងបន្លំពាណិជ្ជកម្មក្រោមរូបភាពទំនិញបរទេសបន្លំបិទស្លាកផលិតនៅប្រទេសដទៃសម្រាប់ការនាំចេញទំនងជាកើនឡើង ស្របពេលពាណិជ្ជកម្មពិភពលោកកំពុងជ្រួលច្របល់កាន់តែខ្លាំងឡើង ដែលបណ្តាលមកពីពន្ធគយបដិការដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាម៉េរិក។ ក្រសួងពាណិជ្ជកម្មវៀតណាម បានលើកឡើងថា ប្រសិនបើគ្មានការទប់ស្កាត់ទេ ប្រទេសនានា រួមទាំងវៀតណាមផង នឹងកាន់តែពិបាកគេចផុតពីទណ្ឌកម្មពន្ធរបស់សហរដ្ឋអាម៉េរិកណាស់។

ជាវិធានការទប់ស្កាត់ និងដើម្បីលួងចិត្តសហរដ្ឋអាម៉េរិក ក្រសួងពាណិជ្ជកម្មវៀតណាម បានបញ្ជាឱ្យស្ថាប័ន និងមន្ត្រីមានសមត្ថកិច្ចពង្រឹងការគ្រប់គ្រងលើទំនិញនាំចូល ហើយដាក់ចេញនូវនីតិវិធីថ្មីៗសម្រាប់ការចេញលិខិតបញ្ជាក់ផលិតនៅវៀតណាម ឬ Made in Vietnam សម្រាប់ផលិតផលស្របច្បាប់ដើម្បីទប់ស្កាត់ការក្លែងបន្លំប្រភពដើមនៃទំនិញ។

វៀតណាម បាននាំចូលទំនិញពីប្រទេសចិន ច្រើនជាងគេបំផុត ខណៈដែលសហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញកំពូលរបស់ខ្លួន។

គួររំឭកថា សហរដ្ឋអាម៉េរិក ធ្លាប់បានចោទប្រកាន់ប្រទេសវៀតណាមថា លេងល្បិចបោកប្រាស់ខ្លួនក្រោមរូបភាពបន្លំបិទស្លាកសញ្ញាថា ផលិតផលដែលនាំចូលទៅកាន់សហរដ្ឋអាម៉េរិក ជារបស់ប្រទេសវៀតណាម ប៉ុន្តែធាតុពិតជាផលិតផលរបស់ប្រទេសចិន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាម៉េរិក ផ្អាកការនាំចេញរ៉ែកម្រទៅចិន ក្រោយសង្គ្រានពន្ធរវាងចិន និងអាម៉េរិក ឡើងកម្តៅដូចបាយពុះ

ក្រុមហ៊ុនជីករ៉ែ MP Materials របស់សហរដ្ឋអាម៉េរិក បានផ្អាកនាំចេញរ៉ែកម្រទៅកាន់ប្រទេសចិន ជាបណ្តោះអាសន្ន ក្រោយសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម…

ការនាំចេញអង្កររបស់ថៃ ធ្លាក់ចុះ៣០% នៅត្រីមាសទី១ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះពន្ធគយរបស់លោក ដូណាល់ ត្រាំ

សមាគមអ្នកនាំចេញអង្ករថៃ បានឱ្យដឹងថា ការនាំចេញអង្កររបស់ថៃ ដែលជាប្រទេសនាំចេញអង្ករធំបំផុតទី២ ក្នុងពិភពលោក បានធ្លាក់ចុះរហូតដល់ទៅ៣០% នៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ