វិស័យទេសចរណ៍

វៀតណាម វ៉ាដាច់ថៃ ក្លាយជាគោលដៅទេសចរណ៍កំពូលសម្រាប់ជនជាតិចិន


ភ្ញៀវទេសចរចិន បានសម្រុកធ្វើដំណើរកម្សាន្តមកកាន់ប្រទេសវៀតណាម កាន់តែច្រើននៅឆ្នាំនេះ ដែលជួយឱ្យវៀតណាម វ៉ាដាច់ប្រទេសថៃ ក្លាយជាគោលដៅទេសចរណ៍ដ៏កំពូលរបស់ភ្ញៀវទេសចរចិន។ មកទល់ពេលនេះ វៀតណាម ស្រូបទាញភ្ញៀវទេសចរចិន បានជាង៣លាននាក់ ដែលធ្វើឱ្យថៃ បាត់ចំណូលពីឧស្សាហកម្មមួយនេះប្រមាណ៣,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times។
វិស័យទេសចរណ៍
ដោយ

ចាប់តាំងពីដើមឆ្នាំរហូតទល់ពេលនេះ វៀតណាម ស្រូបទាញភ្ញៀវទេសចរបរទេសបានជិត១៤លាននាក់ ក្នុងនោះភ្ញៀវទេសចរចិន មានចំនួន៣,៥លាននាក់ ដោយជួយឱ្យវៀតណាម វ៉ាដាច់ប្រទេសថៃ ក្លាយជាគោលដៅទេសចរណ៍កំពូលនៅក្នុងតំបន់សម្រាប់ភ្ញៀវទេសចរចិន។ ប្រជាជនចិន ងាកមកចាប់អារម្មណ៍គោលដៅទេសចរណ៍នៅវៀតណាម កាន់តែច្រើន ចំពេលមានការព្រួយបារម្ភចំពោះសុវត្ថិភាពនៅប្រទេសថៃ។

កំណើនភ្ញៀវទេសចរចិន នៅវៀតណាមនេះ កើតចេញពីការកែទម្រង់ឧស្សាហកម្មទេសចរណ៍ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់វៀតណាម ហើយការរីកចម្រើននេះ បានបង្ហាញអំពីការរបូតចំណូលប្រមាណ៣,៥ពាន់លានដុល្លាររបស់ថៃ ទៅក្នុងដៃវៀតណាម។ នេះបើតាមក្រុមហ៊ុន China Trading Desk ដែលជាអ្នកតាមដានការធ្វើដំណើរ និងការចំណាយកាតឥណទានរបស់ចិន។

ភ្ញៀវទេសចរចិន បានងាកចេញពីប្រទេសថៃ កាន់តែច្រើនឡើង ដោយសារពួកគេមានការព្រួយបារម្ភពីសុវត្ថិភាព ក្រោយកើតមានការចាប់ជំរិតតារាចិន ដ៏ល្បីមួយរូបកាលពីខែមករា ដើមឆ្នាំនេះ ដែលធ្វើឱ្យចំនួនប្រជាជនចិន ទៅលែងថៃ ធ្លាក់ចុះប្រហែល៣៥% នៅឆ្នាំនេះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


លុយបាតឡើងថ្លៃកំពុងក្លាយជាវិញ្ញាសាមួយ ដែលទាមទារឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ត្រូវរកគន្លឹះដោះស្រាយបន្ទាន់

ការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច និងតម្លៃរូបិយប័ណ្ណជាតិរបស់ប្រទេសនីមួយៗឱ្យមាននិរន្តភាពវាមិនមែនជារឿងងាយស្រួលនោះទេ។ រូបិយប័ណ្ណជាតិនីមួយៗកាលណ…

សម្ដេចប៉ាប លីអុង ព្រមានថា ពិភពលោកនឹងជួបបញ្ហាធំ បើលោក អេឡុន ម៉ាស់ ក្លាយជា មហាសេដ្ឋីប្រាក់ខ្ទង់ទី្រលានដុល្លារមុនគេ

សម្ដេចប៉ាប លីអុង ទី១៤ (Pope Leo XIV) បានក្រើនរំលឹកពិភពលោកអំពីវិសមភាពទ្រព្យសម្បត្តិ ដែលកំពុងកើនឡើងរវាងក្រុមនាយកប្រតិបត្តិ និងកម្មករ ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ