វិស័យការងារ

វៀតណាមគ្រោងបញ្ជូនពលករជុំទី១ជាង១ម៉ឺន៥ពាន់នាក់ទៅធ្វើការនៅកូរ៉េខាងត្បូងនៅឆ្នាំ២០២៤


ពលករវៀតណាមជាង១ម៉ឺន៥ពាន់នាក់ នឹងត្រូវបញ្ជូនទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ក្នុងជុំទី១ ឆ្នាំ២០២៤ នេះ គឺច្រើនជាង៣ពាន់នាក់បើធៀបនឹងជុំទី១ក្នុងឆ្នាំ២០២៣។ បច្ចុប្បន្នពលករវៀតណាមសរុបប្រហែល៦៥ម៉ឺននាក់កំពុងធ្វើការនៅក្នុងប្រទេស និងដែនដីចំនួន៤០ ជុំវិញពិភពលោក។
វិស័យការងារ
ដោយ

លោក ដាង ហ៊ុយហុង (Dang Huy Hong) ប្រធានមជ្ឈមណ្ឌលការងារក្រៅប្រទេស (Center of Overseas Labor) ដែលស្ថិតក្រោមចំណុះក្រសួងការងារ និងសង្គមកិច្ចវៀតណាម បាននិយាយកាលពីថ្ងៃពុធ ដើមសប្ដាហ៍នេះថា ពលករទាំងនេះនឹងត្រូវបញ្ជូនទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS)។

បេក្ខជននឹងត្រូវឆ្លងកាត់ការប្រឡងចំនួន២ដំណាក់កាល ដោយដំណាក់កាលទី១ តេស្តសមត្ថភាពភាសាកូរ៉េ និងដំណាក់កាលទី២ តេស្តជំនាញការងារ។ លោក ដាង ហ៊ុយហុង (Dang Huy Hong) បានថ្លែងថា ចំនួនបេក្ខជនដែលត្រូវបានជ្រើសរើសនៅពេលអនាគត គឺអាស្រ័យលើតម្រូវការជាក់ស្ដែងពីខាងភាគីកូរ៉េខាងត្បូង។

សម្រាប់ការជ្រើសរើសជុំនេះ ពលករជាង១ម៉ឺន១ពាន់នាក់នឹងត្រូវធ្វើការផ្នែកផលិតកម្ម ២០០នាក់ផ្នែកសំណង់ ៩០០នាក់ផ្នែកកសិកម្ម និង៣ពាន់នាក់ផ្នែកនេសាទ។ នៅក្នុងឆ្នាំនេះ ប្រទេសកូរ៉េខាងត្បូង ក៏ចង់បានពលករផ្នែកចាក់បេតុង និងជាងឈើផងដែរនៅក្នុងផ្នែកសាងសង់។ បេក្ខជនដាក់ពាក្យសុំទៅធ្វើការនៅកូរ៉េខាងត្បួង ត្រូវតែមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដល់៣៩ឆ្នាំ និងមិនធ្លាប់មានប្រវត្តិត្រូវបានបណ្ដេញចេញពីប្រទេសកូរ៉េខាងត្បូង។

ប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) នៅវៀតណាម មានតាំងពីឆ្នាំ២០០៤ ហើយគិតមកទល់ពេលនេះវៀតណាម បានបញ្ជូនពលករប្រមាណជិត១៣ម៉ឺននាក់ទៅធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង។ វៀតណាម បានបញ្ជូនពលករប្រមាណជាង១៥ម៉ឺននាក់ឱ្យទៅធ្វើការនៅបរទេសកាលពីឆ្នាំមុន ដោយកើនឡើង៨.៥%បើធៀបនឹងឆ្នាំ២០២២។ ហើយពេលនេះពលករវៀតណាម សរុបប្រហែល៦៥ម៉ឺននាក់កំពុងធ្វើការនៅក្នុងប្រទេស និងដែនដីចំនួន៤០ជុំវិញពិភពលោក៕

អត្ថបទ សុវិទ្យា ហោ

None



អត្ថបទបន្ទាប់


ថៃប្រកាសលើកលែងទិដ្ឋាការដល់ជនបរទេស៦០សញ្ជាតិ ដើម្បីជំរុញវិស័យទេសចរណ៍

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ និងជំរុញទីផ្សារទេសចរណ៍របស់ខ្លួនឱ្យកាន់តែរស់រវើកបន្ថែមទៀតនោះ អាជ្ញាធរថៃ បានប្រកាសកែសម្រួលទិដ្ឋាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ