គោលដៅវិនិយោគ

តើមានកត្តាអ្វីខ្លះជួយឱ្យវៀតណាម នៅតែជាគោលដៅវិនិយោគដ៏ទាក់ទាញនៅក្នុងតំបន់?


ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា និងរងការគំរាមកំហែងពីភាពតានតឹងផ្នែកពាណិជ្ជកម្មជាសកលក៏ដោយ តែវៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា នៅតែជាប្រជាជាតិដ៏មានសក្តានុពលនៅក្នុងតំបន់សម្រាប់ក្រសែភ្នែករបស់វិនិយោគិនបរទេស។ ជាក់ស្តែងនៅក្នុង៧ខែ ដើមឆ្នាំ២០២៥ វៀតណាម ទាក់ទាញគម្រោងវិនយោគមានតម្លៃសរុបរហូតជាង២៤ពាន់លានដុល្លារកើន ឡើង២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តើមានកត្តាអ្វីខ្លះជួយឱ្យវៀតណាមក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញនៅក្នុងតំបន់?
គោលដៅវិនិយោគ
ដោយ

សារព័ត៌មាន Vietnam News បានរាយការណ៍ថា វៀតណាម នៅតែជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេសមកពីបណ្តាប្រទេសផ្សេងៗ បើទោះបីទាំងសេដ្ឋកិច្ចវៀតណាម និងពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ដែលបង្កឡើងដោយបង្កសកលផ្សេង​ៗក៏ដោយ។ បើយោងតាមការិយាល័យស្ថិតិជាតិរបស់វៀតណាម នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៥ វៀតណាម ទាក់ទាញគម្រោងវិនិយោគមានតម្លៃរហូតដល់ជាង២៤ពាន់លានដុល្លារ កើនឡើងជាង២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រៅពីគម្រោងវិនិយោគទាំងនេះ ក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតយក្សរបស់អាម៉េរិក ExxonMobil កំពុងស្ទាបស្ទង់ ហើយត្រូវបានគេរំពឹងថា អាចនឹងមកបោះទុនវិនិយោគនៅក្នុងប្រទេសក្បែរខាងកម្ពុជា មួយនេះ។ ក្រុមហ៊ុនខ្នាតយក្សនេះ កំពុងសិក្សាលើការវិនិយោគបង្កើតរោងចក្រចម្រាញ់ប្រេងដ៏ទំនើបមួយ ដែលមានតម្លៃវិនិយោគរហូតដល់១០ពាន់លានដុល្លារ។

បើតាមការអះអាងរបស់មន្ត្រី និងអ្នកជំនាញ កត្តាដែលធ្វើវៀតណាម នៅតែជាគោលដៅវិនិយោគដ៏ទាក់ទាញទាំងដែលសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នេះ គឺដោយសាររដ្ឋាភិបាលវៀតណាម ធ្វើកំណែទម្រង់រចនាសម្ព័ន្ធ កែលម្អហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ការធានាការផ្គត់ផ្គង់ថាមពលប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ជំនាញកម្មករ។ ស្ថិរភាពនយោបាយ ទីតាំងភូមិសាស្រ្តដ៏មានយុទ្ធសាស្រ្ត ការបន្តការដាក់ចេញនូវគោលនយោបាយកែលម្អបរិយាកាសអាជីវកម្ម និងការបន្តយកចិត្តទុកដាក់ពង្រឹងហេដ្ឋារចនាសម្ព័ន្ធភស្តុភាកម្ម ក៏ជាកត្តារួមចំណែកធ្វើឱ្យវៀតណាមក្លាយជាគោលដៅដ៏ទាក់ទាញផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី កំពុងពិចារណាលុបចោលការលើកលែងពន្ធចំពោះការនាំចូលយានយន្តអគ្គិសនី

ប្រទេសឥណ្ឌូនេស៊ី កំពុងស្ថិតលើផ្លូវឆ្ពោះទៅរកការលុបចោលការលើកលែងពន្ធគយលើការនាំចូលយានយន្តអគ្គិសនីនៅចុងឆ្នាំ២០២៥។ ការពិចារណាលុបចោលការលើកលែ…

តើលោក ស៊ី ជិនពីង ពិតជាកំពុងដឹកនាំចិន ឈានទៅក្លាយជាមហាអំណាចកំពូលនៅលើពិភពលោក ឬយ៉ាងណា?

នៅលើពិភពលោកបើនិយាយអំពីសេដ្ឋកិច្ចចិន នៅក្រោមអាម៉េរិក តែប៉ុណ្ណោះ តែបើវិស័យយោធា ចិននៅក្រោមអាម៉េរិក និងរុស្ស៊ី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ