លោក ស៊ី ជីនភីង

តើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន មកកាន់កម្ពុជា អាចជួយពង្រឹងទំនាក់ទំនងការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរយ៉ាងណាដែរ?


បើគ្មានការប្រែប្រួលទេ លោក ស៊ី ជីនភីង ប្រធានាធិបតីចិននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាលើកទី២ នៅពាក់កណ្ដាលខែមេសា ឆ្នាំ២០២៥ នេះ ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ អ្នកជំនាញសេដ្ឋកិច្ច និងផ្នែកភូមិសាស្ត្រនយោបាយរំពឹងថា នៅក្នុងអំឡុងបំពេញដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋចិន នៅកម្ពុជា គឺប្រទេសទាំងពីរអាចនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យមួយចំនួន ជាពិសេសការវិនិយោគ និងការធ្វើពាណិជ្ជកម្ម។
លោក ស៊ី ជីនភីង
ដោយ

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យ​សភាកម្ពុជា កត់សម្គាល់ឃើញថា ទំនាក់ទំនងកម្ពុជា-ចិន មានការវិវត្តគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំកន្លងមកនេះ ទាំងផ្នែកការទូត និងវិស័យសេដ្ឋកិច្ច។ ហើយតាមរយៈដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនភីង ប្រធានាធិបតីចិន មកកាន់ប្រទេសកម្ពុជា នៅពាក់កណ្តាលខែមេសា នេះ អ្នកជំនាញរូបនេះ រំពឹងថា វានឹងជួយធ្វើឱ្យទំនាក់ទំនងការទូត និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ជាពិសេសវានឹងជួយជំរុញការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារចិន បានកាន់តែច្រើនបន្ថែមទៀត។ សម្រាប់អ្នកជំនាញរូបនេះ តាមរយៈដំណើរទស្សនកិច្ចនេះ វាក៏ជាផ្នែកមួយជួយផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនឱ្យមកកម្សាន្ត និងសិក្សាឱកាសវិនិយោគនៅកម្ពុជា ផងដែរ។

​ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ ឯម សុវណ្ណារ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង មកកាន់ប្រទេសកម្ពុជា នៅពាក់កណ្តាលខែនេះ អាចធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការទូត និងពាណិជ្ជកម្ម ស្របពេលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឈានដល់កម្រិកខ្ពស់។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ទោះបីចិន មានអតិរេកពាណិជ្ជកម្មខ្ពស់ជាមួយកម្ពុជា តែកម្ពុជា នៅតែត្រូវការចិន ដើម្បីគាំទ្រផ្នែកនយោបាយការទូត និងផ្គង់ផ្គង់វត្ថុដើមសម្រាប់ផលិតផលិតផល ដើម្បីនាំចេញទៅកាន់ទីផ្សារអាម៉េរិក និងសហភាពអឺរ៉ុប។

​សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសចិន សម្រេចបានទំហំជាង១៥ពាន់លានដុល្លារ កើនឡើងជាង២៣% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះកម្ពុជា នាំចេញទៅប្រទេសចិន មានទំហំ១,៧៥០លានដុល្លារ ហើយចិននាំចូលមកម្ពុជាវិញ មានទំហំ១៣,៤៣៩លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ បូ ដូលា​




អត្ថបទបន្ទាប់


តើអ្នកជំនាញមានការរំពឹងបែបណាចំពោះរោងចក្រដំឡើងរថយន្ត BYD នៅខេត្តព្រះសីហនុ ក្នុងការជួយស្រូបទាញការវិនិយោគ និងជំរុញការប្រើប្រាស់រថយន្តអគ្គិសនី?

បើគ្មានការប្រែប្រួលទេ នៅខែវិច្ឆិកា ឆ្នាំ២០២៥ នេះ រោងចក្រផ្គុំ និងដំឡើងរថយន្ដអគ្គិសនីរបស់ក្រុមហ៊ុនយក្សចិន BYD នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រ…

ក្រុមហ៊ុនបច្ចេកវិទ្យា Open AI កំពុងស្វែងរកទុន ដើម្បីបង្កើនទំហំវិនិយោគឱ្យឈានដល់៣០០ពាន់លានដុល្លារ

ក្រុមហ៊ុនយក្សរបស់អាម៉េរិក OpenAI ដែលកំពុងត្រួសត្រាយផ្លូវអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត បានប្រកាសនៅដើមសប្តាហ៍នេះថា ខ្លួននឹងស្វះស្វែងរកកញ្ចប់មូលន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ