វិស័យពាណិជ្ជកម្ម

តើកម្ពុជា ត្រូវពង្រឹងអ្វីខ្លះ ដើម្បីស្រូបទាញការវិនិយោគ និងពង្រីកទំហំពាណិជ្ជកម្មជាមួយអង់គ្លេស?


កម្ពុជា និងអង់គ្លេស បានរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នាលើកទី៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លើកកម្ពស់កំណើនប្រកបដោយចីរភាព និងការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរកិច្ច។ យ៉ាងណាមិញ ដើម្បីពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយអង់គ្លេសឱ្យកាន់តែធំ ។
វិស័យពាណិជ្ជកម្ម
ដោយ

​អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ ប្រ៊ីដ គ្រុប យល់ឃើញថា ក្រៅពីយន្តការរបស់រាជរដ្ឋាភិបាល វិស័យឯកជនត្រូវបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីអង់គ្លេស ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដ្បិតថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបច្ចុប្បន្ន ភាគច្រើនគ្រាន់តែជាការដោះដូរពាណិជ្ជកម្មប៉ុណ្ណោះ ។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ ប្រ៊ីដ គ្រុប បានចាត់ទុកជំនួបពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯន និងរដ្ឋនៃប្រទេសកម្ពុជា និងអង់គ្លេស គឺជាច្រកចេញដ៏ឆ្លាតវៃក្នុងការដោះស្រាយបញ្ហាប្រឈម និងការស្វែងរកកាលានុវត្តភាពថ្មីៗ ដើម្បីជំរុញកំណើននៃការធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែប្រសើរ។ លោកបានសង្កត់ធ្ងន់ថា អង់គ្លេស គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ដែលកម្ពុជា មិនគួររំលងក្នុងការចាប់ដៃគូពង្រីកពាណិជ្ជកម្ម ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម។ សម្រាប់អ្នកជំនាញរូបនេះ វិស័យឯកជននៅកម្ពុជា ត្រូវតែដើរតួជាអ្នកនាំផ្លូវ ចាប់ដៃគូសហការផ្ទាល់ជាមួយវិនិយោគិនអង់គ្លេស ដើម្បីបង្ហាញពីសក្ដានុពលពិតរបស់កម្ពុជា ឱ្យពួកគេបានឃើញច្បាស់ និងមានទំនុកចិត្ត។

ទន្ទឹមនឹងនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវជំហរយ៉ាងរឹងមាំថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ក្នុងការកសាងប្រព័ន្ធពាណិជ្ជកម្មដែលផ្អែកលើច្បាប់ និងអាចព្យាករបាន។ លោកជំទាវជឿជាក់ថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរវាងអង់គ្លេស និងកម្ពុជា លើកទី៣ នឹងក្លាយជាថ្នាលយុទ្ធសាស្ត្រក្នុងការបង្កើតឱកាសថ្មីៗសម្រាប់ធុរកិច្ច ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ត្រូវបានរៀបចំឡើងចំពេលកម្ពុជា មានមហិច្ឆតាខ្ពស់ក្នុងការចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ និងការដាក់ពាក្យចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ទាំងនេះ គឺជាសញ្ញាណវិជ្ជមាន ដែលបង្ហាញថា កម្ពុជា កំពុងពង្រឹងខ្លួនឱ្យមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមស្តង់ដា​អន្តរជាតិ ដើម្បីក្លាយជាដៃគូសេដ្ឋកិច្ច ដ៏មានតម្លៃសម្រាប់ចក្រភពអង់គ្លេស និងពិភពលោកទាំងមូល៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាព ប៉ុក វន្ថា និង តែន ចិន




អត្ថបទបន្ទាប់


ក្រុមហ៊ុនSmart ពង្រីកសេវា 5G យ៉ាងរហ័សទូទាំងប្រទេស ដោយដំឡើងស្ថានីយបានជាង 600 នៅតាមបណ្តាខេត្តក្រុងចំនួន 21 ក្នុងរយៈពេលត្រឹមមួយខែដំបូង

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីផ្ដល់នូវការតភ្ជាប់បណ្តាញជំនាន់ក្រោយ5G របស់ខ្លូន ដោយបានដំឡើងស្ថានីយ…

តើកម្ពុជា ត្រូវពង្រឹងអ្វីខ្លះ ដើម្បីស្រូបទាញការវិនិយោគ និងពង្រីកទំហំពាណិជ្ជកម្មជាមួយអង់គ្លេស?

ស្របពេលប្រទេសវៀតណាម កំពុងសម្រុកធ្វើពិពិធកម្មកសិកម្ម ដោយកាត់បន្ថយការដាំដុះដំណាំមានតម្លៃទាប ហើយងាកទៅដាំដំណាំមានតម្លៃខ្ពស់ដូចជាទុរេន កាហ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ