ទីផ្សារភាគហ៊ុននៅកម្ពុជា

ផ្សារភាគហ៊ុននៅអាម៉េរិក និងអាស៊ីកំពុងរងការរង្គោះរង្គើ ចុះផ្សារភាគហ៊ុននៅកម្ពុជាមានស្ថានភាពយ៉ាងណាដែរ?


វិធានការពន្ធគយរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបានធ្វើឱ្យទីផ្សារភាគហ៊ុននៅអាម៉េរិកនិងផ្សារភាគហ៊ុននៅអាស៊ីបានធ្លាក់ចុះ និងធ្វើឱ្យមានការខាតបង់ធ្ងន់ធ្ងរមិនធ្លាប់មាន។ តើទីផ្សារភាគហ៊ុននៅកម្ពុជាមានស្ថានភាពយ៉ាងណាដែរ? ឆ្លើយតបនឹងសំណួរនេះ មេទីផ្សារភាគហ៊ុនកម្ពុជាបានអះអាងថា ផ្សារហ៊ុនរបស់កម្ពុជាពុំទាន់មានទំនាក់ទំនងខ្លាំងជាមួយបណ្ដាប្រទេសដ៏ទៃនៅឡើយទេ ហើយក៏ពុំទាន់មានបញ្ហាប្រឈមអ្វីគួរឱ្យកត់សម្គាល់នោះដែរ ហើយរំពឹងថានឹងមានក្រុមហ៊ុនមកចុះបញ្ជីបន្ថែមទៀតនៅឆ្នាំនេះ។
ទីផ្សារភាគហ៊ុននៅកម្ពុជា
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានអះអាងថា មកទល់ពេលនេះផ្សារភាគហ៊ុនរបស់កម្ពុជាពុំទាន់មានទំនាក់ទំនងខ្លាំងជាមួយបណ្ដាប្រទេសដទៃនៅឡើយទេ ហើយក៏ពុំទាន់មានការវាយតម្លៃលើទំនាក់ទំនងផ្សារហ៊ុនជាមួយប្រទេសនានានៅឡើយដែរ។ ជាការកត់សម្គាល់របស់មេផ្សារហ៊ុនរូបនេះ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នអ្នកវិនិយោគមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការវិនិយោគលើផ្សារហ៊ុននៅកម្ពុជា ខណៈការធ្លាក់ចុះភាគហ៊ុនអាចជាឱកាសដល់ការវិនិយោគ។

អគ្គនាយកផ្សារមូលបត្រកម្ពុជាជឿជាក់ថា ប្រសិនបើមិនមានឧបសគ្គអ្វីមួយកើតឡើងនោះទេ នៅក្នុងឆ្នាំ២០២៥ នេះ ការចុះបញ្ជីជួញដូរភាគហ៊ុននឹងមានការកើនឡើងជាងបណ្ដាឆ្នាំមុនៗ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនមកចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណជាបន្តបន្ទាប់ផងដែរ។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ នេះ មានក្រុមហ៊ុនចំនួន២៤ បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងនោះក្រុមហ៊ុនចំនួន១១បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងក្រុមហ៊ុនចំនួន១៣ បានចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល ដោយក្រុមហ៊ុនទាំងនេះអាចកៀរគទុនពីទីផ្សារបានប្រមាណ៤៧៥លានដុល្លារ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


រឿងរ៉ាវសំខាន់ៗ នៅពីក្រោយភាពជោគជ័យរបស់ GAC Motor ក្នុងនាមជាកំពូលក្រុមហ៊ុនផលិតរថយន្ដចិន ដែលមានស្ដង់ដារគុណភាពលំដាប់ពិភពលោក

រោងចក្រផលិតរថយន្តលំដាប់កំពូលនៅលើពិភពលោកមានចំនួនតិចតួចដែលមានស្ដង់ដារ និងមានគុណភាពខ្ពស់ ជាក់ស្ដែង រោងចក្រផលិតរថយន្ត GAC Motor ដែលបានជ…

បរិមាណគ្រឿងញៀនប្រមាណជិត ១៥តោន ត្រូវបានអាជ្ញាធរចាប់បានកាលពីឆ្នាំ២០២៤ កើនជិត ៤ដង បើធៀបនឹងឆ្នាំ២០២៣

ប្រទេសកម្ពុជា នៅតែបន្ដទទួលរងឥទ្ធិពលពីគ្រឿងញៀនសាកល និងមានទីតាំងភូមិសាស្ត្រនៅជិតតំបន់ត្រីកោណមាស។ នេះបើតាមរបាយការណ៍ ដែលបង្ហាញនៅក្នុង សន្និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ