វិស័យអចលនទ្រព្យ

តើវិស័យអចលនទ្រព្យនៅកម្ពុជាមានស្ថានភាពយ៉ាងណានៅ៥ខែកន្លងមកនេះ?


វិស័យអចលនទ្រព្យនៅកម្ពុជា បានរងផលប៉ះពាល់យ៉ាងដំណំនៅប៉ុន្មានឆ្នាំចុងក្រោយដែលបង្កឡើងដោយឥទ្ធិពលនៃវិបត្តិកូវីដ-១៩ បញ្ហាសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជាភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយសកលជាដើម។ យ៉ាងណាមិញមកទល់ពេលនេះ វិស័យដ៏សំខាន់នេះនៅមិនទាន់មានការកម្រើកឡើងវិញគួរឱ្យកត់សម្គាល់នៅឡើយទេ។
វិស័យអចលនទ្រព្យ
ដោយ

​​​ ប៉ុន្តែអនុវិស័យអចលនទ្រព្យមួយចំនួនដូចជាអចលនទ្រព្យដែលបម្រើដល់វិស័យកសិកម្ម និងឧស្សាហកម្មជាដើម ត្រូវបានអ្នកជំនាញអះអាងថា នៅតែរក្សាបានភាពរឹងមាំ។ តើវិស័យអចលនទ្រព្យនៅកម្ពុជាមានស្ថានភាពយ៉ាងណានៅ៥កន្លងមកនេះ?

​ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកត់សម្គាល់ឃើញថា នៅដើមឆ្នាំ២០២៥ នេះ វិស័យអចលនទ្រព្យរបស់កម្ពុជាហាក់មានសម្ទុះងើបឡើងបន្តិច ប៉ុន្តែនៅក្នុងរយៈពេល២ខែចុងក្រោយនេះ វិស័យដ៏សំខាន់នេះ ត្រូវបានរាំងស្ទះដោយសារសម្ពាធនៃគោលនយោបាយពន្ធបដិការរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងបញ្ហាមួយចំនួននៅក្នុងតំបន់ដែលបានធ្វើឱ្យអ្នកវិនិយោគមួយចំនួនត្រូវពន្យារពេលអភិវឌ្ឍន៍គម្រោងរបស់ពួកគេ។

បើតាមអ្នកជំនាញរូបនេះ ការងើបឡើងយឺតនៃវិស័យអចលនទ្រព្យនេះមិនមែនមានតែនៅកម្ពុជានោះទេ សូម្បីគម្រោងអចលនទ្រព្យធំៗមួយចំនួននៅទីក្រុងសំខាន់ៗក្នុងប្រទេសចិន ក៏ជួបបញ្ហាប្រឈមដូចគ្នាដែរ។ តែយ៉ាងណាលោកឧកញ៉ា សន សៀប ជឿជាក់ថា នៅពេលស្ថានការណ៍ក្នុងតំបន់ និងលើពិភពលោកត្រូវបានដោះស្រាយរួចរាល់នោះទីផ្សារអចលនទ្រព្យនឹងមានភាពប្រសើរឡើងវិញ។

ស្របពេលវិស័យអចលនទ្រព្យរបស់កម្ពុជានៅមានសម្ទុះយឺត និងបន្តជួបប្រឈមបញ្ហាផ្សេងៗសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រុមហ៊ុន អេចអិលប៊ី អឌីត & ផាតនើរ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជួយដល់សមាជិករបស់សមាគមក្នុងការរៀបចំបញ្ជីហិរញ្ញវត្ថុឱ្យមានតម្លាភាព និងស្តង់ដាត្រឹមត្រូវ។

ពាក់ព័ន្ធការចុះ MoU នេះ លោក គិត ចាន់ថង នាយកប្រតិបត្តិក្រុមហ៊ុន អេចអិលប៊ី អឌីត & ផាតនើរ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយដល់សមាជិករបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាឱ្យយល់ដឹងអំពីនីតិវិធីពន្ធ របាយការណ៍ហិរញ្ញវត្ថុ និងការធ្វើសវនកម្មជាដើម។ បើតាមអ្នកជំនាញរូបនេះ MoU ដែលបានធ្វើឡើងនាពេលនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់សមាជិករបស់ CVEA ពីការប្រឹក្សាយោបល់ និងការផ្ដល់ចំណេះដឹងពីបញ្ជីការគណនីផងដែរ។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យកត់សម្គាល់ឃើញថា ទោះបីវិស័យអចលនទ្រព្យជារួមរបស់កម្ពុជាបច្ចុប្បន្ននៅមិនទាន់មានសម្ទុះកំណើនល្អប្រសើរ បន្ទាប់ពីរងការរង្គោះរង្គើខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ ប៉ុន្តែអនុវិស័យអចលនទ្រព្យមួយចំនួនដូចជាអចលនទ្រព្យដែលបម្រើដល់វិស័យកសិកម្ម និងឧស្សាហកម្មជាដើម នៅតែរក្សាបានភាពរឹងមាំ។ កត្តានេះធ្វើឱ្យអ្នកជំនាញក្នុងវិស័យអចលនទ្រព្យជឿជាក់ថា អចលនទ្រព្យដែលបម្រើដល់វិស័យឧស្សាហកម្មនឹងនៅតែមានទីផ្សារល្អនៅឆ្នាំនេះ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វន្ថា




អត្ថបទបន្ទាប់


តម្លៃមាសធ្លាក់ចុះ ខណៈតម្លៃប្រេងឆៅ និងភាគហ៊ុនកើនឡើង ទោះការចរចាជុំទី២រវាងមន្ត្រីអាម៉េរិក និងចិនមិនមានលទ្ធផល

ទោះបីការចរចាជុំទី២រវាងមហាយក្សចិន និងសហរដ្ឋអាម៉េរិកនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស មិនទទួលបានលទ្ធផលល្អប្រសើរ ហើយភាគីទាំងពីរបានឯកភាពពិភា…

ការិយាល័យមេធាវី Always Solutions & Associates (ASA) និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia (K6) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រ

ការិយាល័យមេធាវី Always Solutions & Associates (ASA) គឺជាការិយាល័យមេធាវីឈានមុខគេនៅកម្ពុជា ក្លាយជាការិយាល័យមេធាវីដំបូងគេនៅក្នុងប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ