អាកាសធាតុ

តើសិង្ហបុរី មានគំរូយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីជួយអឺរ៉ុប ទប់ទល់​នឹងរលកកម្ដៅ ដែលកំពុង​ឆក់​យកជីវិត​​​មនុស្សរបស់ម៉ឺននាក់?


ខណៈរលកកម្ដៅកំពុងវាយប្រហារអឺរ៉ុប និងអាម៉េរិកខាងជើង កាន់តែខ្លាំង សម្លាប់​មនុស្សលើស ១ម៉ឺននាក់ អ្នកជំនាញអាកាសធាតុសិង្ហបុរី ព្រមាន​ថា ការដំឡើងម៉ាស៊ីនត្រជាក់គ្រប់​ទីកន្លែង​មិនមែន​ជាដំណោះស្រាយ​ប្រកបដោយចីរភាពនោះទេ។ ផ្ទុយទៅវិញ បណ្ដាទីក្រុងគួររៀនពី​បទពិសោធ​របស់សិង្ហបុរី ដោយ​​រៀបចំទីក្រុងឱ្យ​មានសមត្ថភាពអាចទប់ទល់នឹងកម្ដៅតាមបែបធម្មជាតិ​ដូចជា បង្កើត​តំបន់បៃតងឱ្យបានច្រើន ដាំដើមឈើ រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ និងប្រើបច្ចេកវិទ្យា​ត្រជាក់​ដែលមានប្រសិទ្ធភាព ជាជាងពឹងផ្អែកលើម៉ាស៊ីនត្រជាក់តែមួយមុខ។
អាកាសធាតុ
ដោយ

អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុ លោក Winston Chow លើកឡើងថា ម៉ាស៊ីនត្រជាក់នៅតែមានតួនាទីសំខាន់ក្នុងការការពារអាយុជីវិត ជាពិសេសនៅមន្ទីរពេទ្យ សាលារៀន មណ្ឌលថែទាំមនុស្សចាស់ និងកន្លែងដែលមានក្រុមមនុស្សងាយរងគ្រោះ។ ប៉ុន្តែការពឹងផ្អែកលើម៉ាស៊ីនត្រជាក់ហួសហេតុពេក នឹងធ្វើឱ្យការប្រើប្រាស់អគ្គិសនីកើនឡើង និងបង្កការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើន ដែលជាហេតុធ្វើឱ្យបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់។
លោកបញ្ជាក់ថា បទពិសោធន៍ដ៏សំខាន់ពីសិង្ហបុរី មិនមែនជាការប្រើម៉ាស៊ីនត្រជាក់ឱ្យកាន់តែច្រើននោះទេ ប៉ុន្តែជាការគ្រប់គ្រងកម្ដៅថ្លៃតាមប្រព័ន្ធទាំងមូល។ ក្នុងនោះរួមមាន ការបង្កើតតំបន់បៃតងឱ្យបានច្រើន ការប្រើសម្ភារៈសំណង់ដែលកាត់បន្ថយការស្រូបកម្ដៅ ការរចនាអគារឱ្យមានខ្យល់ចេញចូលល្អ និងការប្រើប្រព័ន្ធត្រជាក់ដែលសន្សំសំចៃថាមពល។

លោកក៏ព្រមានដែរថា បម្រែបម្រួលអាកាសធាតុកំពុងធ្វើឱ្យបាតុភូតរលកកម្ដៅកើតឡើងញឹកញាប់ អូសបន្លាយយូរ និងមានគ្រោះថ្នាក់កាន់តែខ្លាំង។ ដូច្នេះ បណ្ដាទីក្រុងនៅអឺរ៉ុប គួរតែរៀបចំផែនការរយៈពេលវែងចាប់ពីពេលនេះ ដើម្បីការពារសុខភាពប្រជាជន និងកាត់បន្ថយហានិភ័យ មុនពេលរលកកម្ដៅក្លាយជាវិបត្តិប្រចាំឆ្នាំ។

អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ម៉ាស៊ីនត្រជាក់នៅតែជាឧបករណ៍ចាំបាច់សម្រាប់ក្រុមមនុស្សងាយរងគ្រោះ ប៉ុន្តែវាគួរតែជាផ្នែកមួយនៃយុទ្ធសាស្ត្រគ្រប់គ្រងកម្ដៅដ៏ទូលំទូលាយ មិនមែនជាដំណោះស្រាយតែមួយសម្រាប់ទីក្រុងទាំងមូលនោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


​​ធនាគារពិភព​លោក ព្យាករថា វៀតណាមនឹងវ៉ាដាច់ថៃ ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៤០

ធនាគារពិភពលោក ថ្មីៗនេះ បានប្រកាសពីចំណាត់ថ្នាក់កម្រិតប្រាក់ចំណូលប្រចាំឆ្នាំ២០២៦របស់ប្រទេសនានា ដោយក្នុងនោះ ប្រទេសថៃ នៅតែបន្តស្ថិតក្នុងឋានៈជ…

សហភាពអឺរ៉ុប ​ត្រៀមផែនការផ្តាច់ការពឹងផ្អែកលើចិន ប៉ុន្ដែការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ ត្រូវការលុយមហាសាល

សហភាពអឺរ៉ុប កំពុងចាប់ផ្តើមជំរុញយុទ្ធសាស្ត្រថ្មី ដើម្បីកាត់បន្ថយដង្ហើប ដែលពឹងផ្អែកលើប្រទេសចិន ក្នុងការផ្គត់ផ្គង់ទំនិញសំខាន់ៗ ប៉ុន្តែការបំបែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ