វាសនាលោក ឌូទើតេ

តើជោគវាសនាលោក ឌូទើតេ ដែលកំពុងឃុំខ្លួននៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នឹងទៅជាយ៉ាងណា?


អតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ដែលអស់អំណាចកាលពីខែមិថុនា ឆ្នាំ២០២២ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បន្ទាប់ពីរដ្ឋបាលរបស់លោកក្នុងអំឡុងដឹកនាំហ្វីលីពីន បានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន។ លោក ឌូទើតេ ត្រូវបានអាជ្ញាធរហ្វីលីពីនចាប់ខ្លួន និងបញ្ជូនតាមយន្តហោះពិសេសទៅកាន់ ICC នៅទីក្រុងឡាអេ កាលពីថ្ងៃអង្គារ៍ សប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វាសនាលោក ឌូទើតេ
ដោយ

អតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ត្រូវបានចាប់ខ្លួន និងបញ្ជូនតាមយន្តហោះពិសេសទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដើម្បីតតាំងក្តីក្តាំក្រោមបទចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលផ្តើមចេញពីការបង្រ្កាបគ្រឿងញៀនដ៏ក្តៅគគុករបស់លោកចន្លោះពីឆ្នាំ២០១៦ដល់ឆ្នាំ២០២២។ ក្រោយយន្តហោះពិសេសចុះចតភ្លាម អតីតមេដឹកនាំហ្វីលីពីនរូបនេះ ត្រូវបានដឹកយកទៅកាន់មន្ទីរឃុំឃាំងរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីត្រៀមប្រឈមមុខជាមួយចៅក្រមរបស់តុលាការនេះ។

ប្រភពដែលដឹងពីបញ្ហានេះបានឱ្យដឹងថា លោក ឌូទើតេ ត្រូវបានកងកម្លាំងរបស់ ICC ដឹកយកទៅឃុំខ្លួនៅមន្ទីរឃុំឃាំងមួយកន្លែងនៅជាយក្រុងឡាអេ ជាប់មាត់សមុទ្រ ដែលជាកន្លែង ដែលតុលាការយុត្តិធម៌អន្តរជាតិតែងតែនាំអ្នកទោសយកទៅឃុំខ្លួន ដោយបច្ចុប្បន្នមានជនជាប់ចោទចំនួន៥រូបកំពុងត្រូវបានឃុំខ្លួននៅទីនោះ និងកំពុងតស៊ូក្តីក្តាំ។ ទីនោះ ក៏ជាពន្ធនាគារ ដែលធ្លាប់ឃុំឃាំងអតីតមេដឹកនាំប្រទេសយូហ្គោស្លាវីលោក ស្លូបូដាន មីឡូសេវិច (Slobodan Milosevic), លោក រ៉ាដូវ៉ាន់ ការ៉ាហ្សិច ( Radovan Karadzic ) និងលោក រ៉ាកូ ម្លាឌិច (Ratko Mladic) ផងដែរ។

តើលោក រ៉ូឌ្រីហ្គោ ឌូទើតេ អាចរស់នៅទីនោះ និងតស៊ូក្តីដោយរបៀបណា?

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើជំនួបរវាងមន្ត្រីជាន់ខ្ពស់របស់អាម៉េរិក និងអ៊ុយក្រែនសម្រេចបានលទ្ធផលផ្លែផ្កាអ្វីខ្លះ?

ជំនួបរវាងមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក និងអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ជប់ជាមួយលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ក្នុងនោះសហរដ្ឋ…

រឿងរ៉ាវសំខាន់ៗ នៅពីក្រោយភាពជោគជ័យរបស់ GAC Motor ក្នុងនាមជាកំពូលក្រុមហ៊ុនផលិតរថយន្ដចិន ដែលមានស្ដង់ដារគុណភាពលំដាប់ពិភពលោក

រោងចក្រផលិតរថយន្តលំដាប់កំពូលនៅលើពិភពលោកមានចំនួនតិចតួចដែលមានស្ដង់ដារ និងមានគុណភាពខ្ពស់ ជាក់ស្ដែង រោងចក្រផលិតរថយន្ត GAC Motor ដែលបានជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ