អាម៉េរិកប្រកាសអាសន្ន

តើសង្គ្រាមនឹងរីកប៉ោងកាន់តែធំឬយ៉ាងណា ក្រោយអាម៉េរិកប្រកាសអាសន្នឱ្យពលរដ្ឋខ្លួនចាកចេញពី១៤ប្រទេសនៅមជ្ឈិមបូព៌ាជាបន្ទាន់?


ក្រសួងការបរទេសអាម៉េរិកបានប្រកាសអានសន្នឱ្យពលរដ្ឋអាម៉េរិកទាំងអស់ប្រញាប់ចាកចេញពីប្រទេសចំនួន១៤នៅទូទាំងតំបន់មជ្ឈិមបូព៌ាជាបន្ទាន់ រួមទាំងប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសកាតាផងដែរ ស្របពេលដែលសង្គ្រាមរបស់សហរដ្ឋអាម៉េរិករួមដៃជាមួយអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ឆាបឆេះកាន់តែខ្លាំង ដែលអ៊ីរ៉ង់អាចនឹងសងសឹកមិនរើសមុខ។ ទីបញ្ជាការកណ្តាល នៃកងទ័ពសហរដ្ឋអាម៉េរិកបានអះអាងថា ខ្លួនបានវាយប្រហារគោលដៅយុទ្ធសាស្ត្រសរុបជាង១,២៥០កន្លែងរបស់អ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
អាម៉េរិកប្រកាសអាសន្ន
ដោយ

ក្រសួងការបរទេសអាម៉េរិកកាលពីថ្ងៃទី២ ខែមីនា បានប្រកាសអាសន្នជំរុញឱ្យពលរដ្ឋអាម៉េរិក ប្រញាប់ចាកចេញពី១៤នៅទូទាំងតំបន់មជ្ឈិមបូព៌ាដូចជាអ៊ីរ៉ង់ បារ៉ែន អេហ្ស៊ីប អ៊ីរ៉ាក់ អ៊ីស្រាអែល តំបន់កាប់កាប់ West Bank និងហ្គាហ្សា ប្រទេសហ្ស៊កដានី គុយវ៉ែត លីបង់ អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត ស៊ីរី អេមីរ៉ាតអារ៉ាប់រួម និងប្រទេសយេម៉ែន។

បើយោងតាមសេចក្តីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោកស្រី Mora Namdar ឧបការីក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការកុងស៊ុលនិយាយថា ពលរដ្ឋអាម៉េរិក ត្រូវតែចាកចេញឥឡូវនេះពីបណ្ដាប្រទេស ដែលបានរាយនាមខាងលើ ដោយសារតែសុវត្ថិភាពឈានដល់កម្រិតហានិភ័យធ្ងន់ធ្ងរ។

ស្ថានទូតសហរដ្ឋអាម៉េរិកនៅទីក្រុងអាម៉ាន់ (Amman) ប្រទេសហ្ស៊កដានីបានប្រកាសនៅព្រឹកថ្ងៃទី២ ខែមីនា ថា បុគ្គលិករបស់ខ្លួនបានចាកចេញពីស្ថានទូតអស់ហើយ ដោយសារតែការគំរាមកំហែង។

ទីបញ្ជាការកណ្តាលនៃកងទ័ពសហរដ្ឋអាម៉េរិកបានបញ្ចេញឯកសារសង្ខេបអំពីប្រតិបត្តិការយោធារបស់អាម៉េរិក ដែលបង្ហាញថា នៅក្នុងរយៈពេលត្រឹមតែ៤៨ម៉ោងដំបូងកងកម្លាំងអាម៉េរិក និងអ៊ីស្រាអែល បានវាយប្រហារលើគោលដៅយុទ្ធសាស្ត្រសរុបជាង១,២៥០កន្លែងរបស់អ៊ីរ៉ង់។ ទន្ទឹមនេះភាគីអ៊ីស្រាអែល បានវាយតម្លៃថា សមាជិកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់យ៉ាងហោចណាស់១,៥០០នាក់ បានបាត់បង់ជីវិត ចាប់តាំងពីប្រតិបត្តិការរួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែលបានចាប់ផ្តើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC និង CNN កាលពីថ្ងៃទី២ ខែមីនា។

ទោះជាយ៉ាងណា យោងតាមទិន្នន័យរបស់អង្គការអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិកាលពីព្រឹកថ្ងៃចន្ទ ទី២ ខែមីនា បានបង្ហាញថា ចំនួនអ្នកស្លាប់ដែលមានការបញ្ជាក់ជាផ្លូវការមានចំនួនត្រឹមតែ៥៥៥នាក់ប៉ុណ្ណោះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ភ្លើងសង្គ្រាមនៅអ៊ីរ៉ង់កំពុងអង្រួនសេដ្ឋកិច្ចអាម៉េរិក និងពិភពលោកឱ្យធ្លាក់ក្នុងមាត់ជ្រោះវិបត្តិ

សេដ្ឋកិច្ចអាម៉េរិក ដែលទើបតែដោះស្រាយវិបត្តិពាណិជ្ជកម្ម និងវិបត្តិអន្តោប្រវេសន៍មិនទាន់ទាំងរួចស្រួលបួលផង ពេលនេះត្រូវប្រឈមមុខនឹងភាពមិនប្រាកដប្…

កម្ពុជាកំពុងរៀបចំយន្តការ ដើម្បីរក្សាស្ថិរភាពតម្លៃទំនិញសំខាន់ៗ ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់

សង្រ្គាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យបណ្ដាប្រទេសនៅលើសកលលោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងតម្លៃប្រេង និងឧស្ម័ន ព្រោះបញ្ហានេះចង់ ឬមិនចង់វ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ