កិច្ចប្រជុំកំពូលអាស៊ាន

តើលោក ស៊ី ជីនពីង នឹងបង្ហាញវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខមែន ឬយ៉ាងណា?


ជាទូទៅកិច្ចការការទូត និងសេដ្ឋកិច្ចដែលចិន បានធ្វើជាមួយនឹងប្រជាជាតិនៅអាស៊ីអាគ្នេយ៍តាមយន្តការអាស៊ាន ភាគច្រើនចិន ប្រគល់តួនាទី និងភារកិច្ចដល់រដ្ឋមន្រ្តីការបរទេស និងនាយករដ្ឋមន្រ្តី ប៉ុន្តែនៅក្នុងកិច្ចប្រជុំកំពូលនាខែតុលា ខាងមុខនេះ ម្ចាស់ផ្ទះម៉ាឡេស៊ី បានបង្ហាញក្តីសង្ឃឹមថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងបង្ហាញវត្តមានជាមួយលោក ដូណាល់ ត្រាំ។ តាមការរំពឹងទុក ម៉ាឡេស៊ី គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា នៅកូឡាឡាំពួរ។
កិច្ចប្រជុំកំពូលអាស៊ាន
ដោយ

សារព័ត៌មាន Channel News Asia បានរាយការណ៍ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញនូវភាពជឿជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៦-២៨ ខែតុលា នៅទីក្រុងកូឡាឡាំពួរខាងមុខនេះ បើទោះបីជាអាជ្ញាធរចិន មិនទាន់បានបញ្ជាក់ពីការចូលរួមរបស់លោក ស៊ី ក៏ដោយ។ អ្នកវិភាគបានចាត់ទុក ជំនួបជាមួយលោក ដូណាល់ ត្រាំ និងដើម្បីបង្ហាញពីបំណង និងការឱ្យតម្លៃលើទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយអាស៊ាន វាជាជាហេតុផលមួយដែលលោក ស៊ី អាចនឹងបង្ហាញខ្លួនដ៏កម្រនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។ ប្រសិនបើក្តីរំពឹងនេះពិតប្រាកដមែននោះ វត្តមានរបស់លោក ស៊ី នឹងបំបែកទំព័រកំណត់ត្រាការទូតរវាងចិន និងអាស៊ាន។

នៅក្នុងកិច្ចប្រជុំអាស៊ានកន្លងមកមានតែឆ្នាំ១៩៩៧ ម្តងគត់ដែលប្រធានាធិបតីចិន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដោយកាលនោះ ចិនស្ថិតនៅក្រោមការដឹកនាំរបស់លោក ចាង ហ្សេមិន (Jiang Zemin) ដោយឡែកលោក ស៊ី បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ចិន ម្តងគត់នៅឆ្នាំ២០២១ ហើយកិច្ចប្រជុំនោះធ្វើឡើងបែបនិម្មិតទៅទៀត។

លោក អ៊ីឡានហ្គោ ការូផានណាន់ (Ilango Karuppannan ) អតីតឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ដែលមានបទពិសោធន៍ជាង៣ទសវត្សរ៍ក្នុងកិច្ចការបរទេសបាននិយាយថា ប្រសិនបើលោក ស៊ី បង្ហាញមុខក្នុងកិច្ចប្រជុំកំពូលអាស៊ានមែន នោះវានឹងបង្ហាញសញ្ញាថា ទីក្រុងប៉េកាំងមើលឃើញពីតម្លៃក្នុងដំណើរទស្សនកិច្ចលើសពីរបៀបវារៈនៃកិច្ចប្រជុំកំពូល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សិង្ហបុរី ក្លាយជាប្រទេសមានជាងគេលំដាប់ទីពីរនៅលើពិភពលោកគួរឱ្យភ្ញាក់ផ្អើល

ប្រទេសសិង្ហបុរី បានក្លាយជាប្រទេសមានជាងគេលំដាប់ទីពីរនៅលើពិភពលោកគួរឱ្យភ្ញាក់ផ្អើលដោយបាននាំមុខប្រទេសរហូតដល់១៧៧ក្នុងចំណោម១៧៨ ប្រទេស ដែលគេប…

ប្រទេសកាន់តែច្រើនគាំទ្រលោក ត្រាំ ឱ្យទទួលរង្វាន់ណូបែលសន្តិភាព ហើយថា តើប្រធានាធិបតីអាម៉េរិក ប៉ុន្មានរូបហើយ ដែលទទួលបានពានរង្វាន់នេះ?

សេតវិមានបានប្រកាសលើហ្វេសប៊ុក Page ផ្លូវការរបស់ខ្លួននៅថ្ងៃទី១៣ ខែសីហា ថា ពេលនេះប្រទេសកាន់តែច្រើនក្នុងពិភពលោកក្នុងនោះក៏មានប្រទេសកម្ពុជា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ