វិស័យពាណិជ្ជកម្ម

WTO ស្នើឱ្យកំណត់និយមន័យ«សន្តិសុខជាតិ»ឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យប្រទេសនានាប្រើធ្វើជាលេស សម្រាប់ដាក់គំនាបលើប្រទេសដទៃ


ប្រមុខអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្នើឱ្យរដ្ឋជាសមាជិកពិភាក្សាគ្នាកំណត់និយមន័យពាក្យ«សន្តិសុខជាតិ»ឱ្យបានច្បាស់លាស់ ដើម្បីកាត់បន្ថយការដាក់គំនាបពន្ធមិនត្រឹមត្រូវលើប្រទេសណាមួយ ឬទំនិញណាមួយពីសំណាក់ប្រទេសមហាអំណាច។ ការស្នើនេះធ្វើឡើងក្រោយអង្គការឃ្លាំមើលការធ្វើពាណិជ្ជកម្មលើពិភពលោកមួយនេះសង្កេតឃើញថា ពាក្យ«សន្តិសុខជាតិ»
វិស័យពាណិជ្ជកម្ម
ដោយ

នេះ ត្រូវបានប្រទេសមហាអំណាចមួយចំនួនពិសេសសហរដ្ឋអាម៉េរិក ប្រើធ្វើជាលេស ដើម្បីដាក់គំនាបលើក្រុមហ៊ុន ឬមុខទំនិញរបស់បណ្តាប្រទេសផ្សេងៗ ក៏ដូចជាដើម្បីធានាភាពត្រឹមត្រូវក្នុងការដាក់សម្ពាធលើប្រទេសផ្សេងៗរបស់ខ្លួន។

អគ្គនាយកអង្គការពាណិជ្ចកម្មពិភពលោក លោកស្រី ង៉ោហ្ស៊ី អូកុនចូ អ៊ីវៀឡា (Ngozi Okonjo-Iweala) បានអះអាងថា រដ្ឋជាសមាជិកមានសិទ្ធិប្រើពាក្យ«សន្តិសុខជាតិ»ដែលបានចែងតាំងពីសម័យសង្គ្រាមត្រជាក់ក្នុងការដាក់គំនាប ឬទណ្ឌកម្មណាមួយលើទំនិញ ឬប្រទេសផ្សេងៗ តែកុំឱ្យផ្ទុយពីច្បាប់របស់អង្គការ WTO។ ទន្ទឹមនឹងនេះ WTO ស្នើឱ្យរដ្ឋជាសមាជិកកំណត់និយមន័យឱ្យច្បាស់លាស់ថា តើអ្វីទៅជាសន្តិសុខជាតិ។  

លោស្រី អូកុនចូ អ៊ីវៀឡា បានអំពាវនាវឱ្យរដ្ឋជាសមាជិកចរចាគ្នាកំណត់និយមន័យលើបទប្បញ្ញត្តិ ស្ដីពី«សន្តិសុខជាតិ»ឱ្យបានច្បាស់លាស់បន្ថែមទៀត ដើម្បីកុំឱ្យរដ្ឋជាសមាជិកប្រើវាធ្វើជាលេសសម្រាប់បង្ហាញពីភាពត្រឹមត្រូវ នៃការដំឡើងពន្ធ ឬការគំនាបណាមួយរបស់ពួកគេ។ ប៉ុន្តែលោកស្រីគិតថា វាជាប្រធានបទមួយដែលមានការលំបាកខ្លាំងសម្រាប់ក្រុមសមាជិកត្រូវដោះស្រាយនៅក្នុងដំណើរការកំណែទម្រង់នៃប្រព័ន្ធដោះស្រាយជម្លោះមួយនេះ។

ការស្នើរបស់មេអង្គការពាណិជ្ជកម្មពិភពលោកនេះ ធ្វើឡើងក្រោយអង្គការ WTO ក្នុងនាមជាអាជ្ញាកណ្តាលនៃពាណិជ្ជកម្មអន្តរជាតិ ទទួលបានសំណួរជាច្រើន ក្រោយលោក ដូណាល់ ត្រាំ បានប្រកាសពន្ធ១០%ជាសកលលើដៃគូពាណិជ្ជកម្មទាំងអស់ រួមជាមួយពន្ធ១៤៥% លើប្រទេសចិន ផងដែរ។ ទោះបីថ្មីៗនេះ អាម៉េរិក និងចិន បានសម្រេចបញ្ចុះពន្ធ១១៥%លើទំនិញរៀងៗខ្លួនសម្រាប់រយៈពេល៩០ថ្ងៃក៏ដោយ ប៉ុន្តែអាម៉េរិក ដំបូងឡើយ បានបង្ហាញពីភាពត្រឹមត្រូវចំពោះការដាក់ពន្ធខ្ពស់មិនធ្លាប់មានពីមុនមកនេះ ក្រោមហេតុផលសន្តិសុខជាតិ។

មេ WTO បានសង្កត់ធ្ងន់ថា ការធ្វើកំណែទម្រង់ពាក្យសន្តិសុខជាតិនេះ ត្រូវតែមានកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាម៉េរិក ដែលកំពុងដាក់ពន្ធលើប្រទេសផ្សេងៗដោយមិនខ្វល់ពីច្បាប់ពាណិជ្ជកម្មពិភពលោក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ្នករកស៊ីនៅចិន នៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ ទោះអាម៉េរិកបានបញ្ចុះពន្ធលើទំនិញចិន

ពាណិជ្ជករ និងអាជីវករនៅក្នុងប្រទេសចិន នៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ ទោះបីសហរដ្ឋអាម៉េរិក និងចិន បានឯកភាពគ្នាបញ្ចុះពន្ធបដិការ១១៥% លើទំនិញន…

តើហេតុអ្វីបានជាតម្លៃភាគហ៊ុននៅអាស៊ី និងអាម៉េរិក និងតម្លៃប្រេងឆៅធ្លាក់ចុះព្រមៗគ្នា?

តម្លៃភាគហ៊ុននៅអាស៊ី និងអាម៉េរិក បានធ្លាក់ចុះ ស្របពេលតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ ក៏មានសេចក្តីរាយការណ៍ពីការធ្លាក់ចុះផងដែរ។ សារព័ត៌…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ