#ចិន-កម្ពុជា

Articles by Tag ចិន-កម្ពុជា

កម្ពុជា​បដិសេធ​ថា មិន​មាន​«កិច្ច​ព្រមព្រៀង​សម្ងាត់»​ជាមួយ​ចិន ដើម្បី​ដាក់​មូលដ្ឋាន​ទ័ព​នោះ​ទេ

ដោយ​ ជ័យ ជំនះ
អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅថ្ងៃ​ចន្ទ ទី​២២ ខែ​កក្កដា​នេះ បាន​បដិសេធ​ថា កម្ពុជា​និង​ចិន​មិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់ ដើម្បី​អនុញ្ញាត​ឲ្យ​ទីក្រុង​ប៉េកាំង ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម សម្រាប់​រយ:ពេល​៣០​ឆ្នាំ ដូច​ការ​ផ្សាយ​របស់​កាសែត​អាមេរិក​នោះ​ទេ។