#ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន

Articles by Tag ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន

អ្នកជំនាញជឿថា ក្រោយច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀនដាក់ឱ្យដំណើរការ វានឹងជួយជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-ថៃ មួយកម្រិតទៀត

ដោយ​ ខន ណារី
ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ដែលប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ជាមួយខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានភាគីទាំងពីរកម្ពុជា-ថៃ ឯកភាពគ្នាពន្លឿនការងារដែលនៅសេសសល់ឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្រុមអ្នកជំនាញយល់ឃើញថា ច្រកព្រំដែនអន្តរជាតិថ្មីនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើចរាចរណ៍ ថែមទាំងជួយសម្រួលដល់ការដោះដូរទំនិញផងដែរ។