ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន

ឯកឧត្តម ស៊ុន ចាន់ថុល ព្រមានផាកពិន័យក្រុមហ៊ុនសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ករណីការសាងសង់យឺតយ៉ាវ


ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា តាមផែនការ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅបំណាច់ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ ក៏ប៉ុន្តែ តាមការចុះត្រួតពិនិត្យជាក់ស្ដែង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា កិច្ចការនេះអាចនឹងពិបាកបញ្ចប់ការសាងសង់តាមកាលកំណត់។ ក្នុងករណីយឺតយ៉ាវ ក្រសួងក៏អាចនឹងមានចំណាត់ការផាកពិន័យលើក្រុមហ៊ុនទទួលសាងសង់គម្រោងនេះផងដែរ។
ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន សម្រេចការសាងសង់បានជាង៨០%ហើយ រូបភាព ក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ

ឯកឧត្តមទេសរដ្ឋមន្រ្តី ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន បានសម្រេចការសាងសង់ប្រមាណជាង ៨០%ហើយ ប៉ុន្ដែ ភាគរយនៃការបញ្ចប់គម្រោងនេះស្របទៅតាមផែនការនៅក្នុងខែឧសភាខាងមុខ គឺមានតិចតួចបំផុត។ ឯកឧត្តមបន្ថែមថា ភាពយឺតយ៉ាវនៃការសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន នេះគឺដោយសារតែថវិកាមិនទាន់បានទម្លាក់គ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនសាងសង់។ ទោះយ៉ាងណា ប្រសិនបើករណីមានការស្នើសុំពន្យារពេលបញ្ចប់គម្រោងបន្ដទៀតលើសពីអ្វីដែលក្រសួងបានកំណត់ទៀតនោះ ក្រុមហ៊ុនសាងសង់នឹងត្រូវប្រឈមនឹងការផាកពិន័យពីក្រសួងជាក់ជាពុំខានឡើយ។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គោលបំណងធំនៃកសាងស្ពានស្ទឹងបត់-បានណងអៀន គឺដើម្បីបញ្ជៀសការកកស្ទះចររាចរណ៍ នៅក្រុងប៉ោយប៉ែត ដោយរថយន្តដឹកទំនិញទាំងអស់ គឺត្រូវឲ្យឆ្លងកាត់លើផ្លូវស្ពាននេះ។ លើសពីនេះ ដើម្បីបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញ-ចូលរវាងប្រទេសទាំងពីកម្ពុជា-ថៃ ឲ្យកាន់តែប្រសើរឡើង ក្នុងគោលបំណងជំរុញនិងពង្រីកការធ្វើពាណិជ្ជកម្ម។ យ៉ាងណាក៏ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ទៀតថា ក្រសួងនឹងពិភាក្សាជាមួយភាគីថៃ ដើម្បីជំរុញពន្លឿននិតិវិធី ក្នុងការទំលាក់ថវិកាឲ្យក្រុមហ៊ុនសាងសង់បានលឿន ដើម្បីអាចបញ្ជប់គម្រោងនេះឲ្យទាន់តាមផែនការដែលនឹងត្រូវបញ្ជប់ ក្នុងខែឧសភាខាងមុខនេះ។

សូមបញ្ជាក់ដែរថា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានទំហំទឹកប្រាក់ជាង ២៦លានដុល្លារអាមេរិក។ ដោយសារមានបញ្ហាការរាតត្បាតនៃជម្ងឺកូវីត-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារក្នុងកិច្ចសន្យា នាំឲ្យគម្រោងការងារនេះត្រូវបានពន្យារពេលសាងសង់ចំនួនពីរលើករួចមកហើយ។ បើតាមការពន្យាពេលសាងសង់លើកទី២ គម្រោងគ្រោងនឹងបញ្ចប់នៅបំណាច់ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕




អត្ថបទបន្ទាប់


កម្ពុជារំពឹងផលិតអំបិលបានច្រើននៅឆ្នាំនេះ ខណៈនៅជាងពីរខែដើមឆ្នាំផលិតបានជាង ២ម៉ឺនតោន

ព័ត៌មាន
រដូវប្រមូលផលអំបិលបានឈានចូលមកដល់បណ្តើរៗហើយ ដោយគិតមកទល់ពេលនេះការប្រមូលផលអំបិលនៅខេត្តកែប និងកំពតសម្រេចបានជាង២ម៉ឺនតោនហើយ ដែលកំពុងផ្តល់…

បុគ្គលិកធនាគារស្វីសរាប់ពាន់នាក់កំពុងប្រឈមមុខនឹងការកាត់រំសាយ ក្រោយធនាគារប្រកាសនឹងកាត់បន្ថយចំណាយ

ព័ត៌មាន
បុគ្គលិកធនាគារស្វីសរាប់ពាន់នាក់កំពុងប្រឈមនឹងហានិភ័យបាត់បង់ការងារធ្វើនៅពេល ធនាគារដ៏ធំរបស់ប្រទេសនេះគឺ UBS បណ្តាក់ទុន ជាមួយនឹង ធនាគារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ