#ធនាគារកណ្តាលអាម៉េរិក

Articles by Tag ធនាគារកណ្តាលអាម៉េរិក

ប្រធានធនាគារកណ្តាលអាម៉េរិក រងការស៊ើបអង្កេតពីបទព្រហ្មទណ្ឌពាក់ព័ន្ធគម្រោងជួសជុលការិយាល័យកណ្តាល

ដោយ​ ​ ខេមបូណូមីស
ការិយាល័យមេធាវីសហរដ្ឋអាម៉េរិក បានបើកការស៊ើបអង្កេតបទព្រហ្មទណ្ឌលើលោក Jerome Powell ប្រធានធនាគារកណ្តាលអាម៉េរិក ពាក់ព័ន្ធគម្រោងជួសជុលអគារការិយាល័យធនាគារកណ្តាលអាម៉េរិក នៅទីក្រុងវ៉ាស៊ីនតោន ដែលត្រូវចំណាយរហូតដល់ទៅ២,៥ពាន់លានដុល្លារ។ ជាមួយគ្នានេះ លោក Jerome Powell នឹងត្រូវផ្ដល់សក្ខីកម្មនៅក្នុងសភា ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោកនៅក្នុងការអនុវត្តគម្រោងនេះ និងបានចាត់ទុកការស៊ើបអង្កេតនេះធ្វើឡើងក្រោមហេតុផលនយោបាយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fox Business កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។