ធនាគារកណ្តាលអាម៉េរិក

អ្នកជំនាញវាយតម្លៃថា ធនាគារកណ្តាលអាម៉េរិក ទំនងជាអាចកាត់បន្ថយអត្រាការប្រាក់នៅអំឡុងខែកក្កដា


ធនាគារកណ្តាលរបស់សហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា អាចនឹងកាត់បន្ថយអត្រាការប្រាក់របស់ខ្លួននៅអំឡុងខែមិថុនា ខាងមុខ តែក្តីរំពឹងនេះហាក់មិនទាន់មានពន្លឺនោះទេ។ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុបានវាយតម្លៃថា ធនាគារកណ្តាលអាម៉េរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់ តែមិនមែនខែមិថុនា នោះទេ ពោលគឺអាចក្នុងអំឡុងខែកក្កដា បើទោះបីអត្រាអតិផរណា ដែលមូលដ្ឋានវាយតម្លៃនៃការបញ្ចុះអត្រាការប្រាក់មិនទាន់បានបង្ហាញសញ្ញាថមថយក៏ដោយ។
ធនាគារកណ្តាលអាម៉េរិក
ដោយ

តម្លៃប្រេងនៅទីផ្សារអន្តរជាតិ បានធ្លាក់ចុះជិត២% ក្រោយស្ថានភាពនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានធូរស្រាល បន្ទាប់ពីអ៊ីស្រាអែលបានដកទាហានបន្ថែមទៀតពីភាគខាងត្បូងតំបន់ហ្គាហ្សា។ ជាមួយគ្នានេះ តម្លៃមាសក៏បានធ្លាក់ចុះ១%ផងដែរ បន្ទាប់ពីវាបានហើម ឡើងខ្ពស់បំផុតកាលពីថ្ងៃសុក្រ សប្តាហ៍មុន។ នៅដើមសប្តាហ៍នេះតម្លៃមាសធ្លាក់ចុះបន្តិចមកនៅត្រឹម២ពាន់៣រយដុល្លារក្នុងមួយអោន ខណៈដែលប្រេងឆៅនៅសហរដ្ឋអាម៉េ​រិក បានធ្លាក់ចុះ២,៣២% មកនៅត្រឹមជិត៨៥ដុល្លារក្នុងមួយបារ៉ែល។

លោក គិត ជូកកេស (Kit Juckes) អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន Societe General បានលើកឡើងថា ស្ថានភាពបែបនេះអាចនឹងនាំឲ្យអត្រាអតិផរណា ដែលជាស្នូលនៃការសម្រេចចិត្តលើគោលនយោបាយអត្រាកាប្រាក់អាម៉េ​រិកមានសញ្ញាវិជ្ជមានខ្លះ។ អ្នកជំនាញរូបនេះបានបង្ហាញ សុទិដ្ឋិនិយមថា ធនាគារកណ្តាលអាម៉េរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់ ប៉ុន្តែមិនមែននៅខែមិថុនា នោះទេ ពោលគឺអាចក្នុងរង្វង់ខែកក្កដា ខណៈដែលក្តីរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់នោះ គឺអាចនៅក្នុងរង្វង់៤,២%ទៅ៤,៧៧%។

ក្រៅពីអាម៉េ​រិក ធនាគារកណ្តាលអឺរ៉ុបគ្រោងនឹងជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ ហើយត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងរក្សាអត្រាការប្រាក់ឱ្យនៅថេរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតនៅត្រីមាសទី២ឆ្នាំនេះ

ព័ត៌មាន
តម្លៃអង្ករសកលត្រូវបានគេព្យាករថា នឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងត្រីមាសទី២ឆ្នាំ២០២៤ ក្រោយផលិតកម្មស្រូវរងការរំខានដោយសារបាតុភូត អែលនីណូ គូបផ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ