#កើនឡើង

Articles by Tag កើនឡើង

សម្ដេចតេជោ ហ៊ុន សែន អះអាងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២បង្ហាញភាពល្អប្រសើរច្រើន ខណៈការចំណាយតិចជាងមុន និងចំណូលកើនឡើង

ដោយ​ ខន ណារី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវសញ្ញាណវិជ្ជមាននៃសេដ្ឋកិច្ចរបស់កម្ពុជា នាឆ្នាំ២០២២នេះ ក្រោយប្រទេសកម្ពុជា បានបើកដំណើរការនូវសង្គមនិងសេដ្ឋកិច្ចពេញលេញឡើងវិញ ក្រោយវិបត្តិកូវីដ១៩។ បើតាមការអះអាងរបស់សម្តេចតេជោ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ ល្អប្រសើរច្រើន គឺឆ្លុះបញ្ចាំងតាមរយៈការចំណាយរបស់កម្ពុជាមិនសូវប៉ោងឡើងច្រើនដូចមុនពិសេសការចំណាយលើការប្រយុទ្ធប្រឆាំងកូវីដ១៩តែម្ដង ខណៈដែលសកម្មភាពមមាញឹកនៃសេដ្ឋកិច្ចរបស់កម្ពុជា ក៏បានធ្វើឲ្យប្រាក់ចំណូលជាតិមានការកើនឡើងខ្ពស់ជាងឆ្នាំមុនផងដែរ។