រកឃើញអ្នកឆ្លងអូមីក្រុងជាង១០០នាក់ក្នុងមួយថ្ងៃ

២ថ្ងៃចុងក្រោយនេះ រកឃើញអ្នកឆ្លងអូមីក្រុងជាង១០០នាក់ក្នុងមួយថ្ងៃ


កម្ពុជា បានរក្សាតួលេខឆ្លងកូវីដ១៩ក្នុងកម្រិតទាបមកអស់រយៈពេលជាច្រើនខែមកហើយ ដោយជាមធ្យមក្នុងមួយថ្ងៃ មានអ្នកឆ្លងក្នុងអត្រាតួលេខ២ខ្ទង់ប៉ុណ្ណោះ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីឆ្លងត្រូវបានមើលឃើញថា ចាប់ផ្ដើមកក្រើកឡើងវិញ ដោយនៅ២ថ្ងៃចុងក្រោយនេះ ពោលគឺនៅថ្ងៃទី ៥-៦ ខែកុម្ភៈ កម្ពុជារកឃើញអ្នកឆ្លងប្រចាំថ្ងៃក្នុងអត្រាតួលេខ៣ខ្ទង់ឡើងវិញ ពោលគឺជាង១០០នាក់ក្នុយមួយថ្ងៃ ហើយសុទ្ធសឹងជាប្រភេទមេរោគបំប្លែងខ្លួនអូមីក្រុង។ នេះបើតាមទិន្នន័យពីក្រសួងសុខាភិបាលកម្ពុជា។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ កំពុងយកសំណាកនិងទិន្នន័យពលរដ្ឋអំឡុងការរាលដាលកូវីដ១៩ក្នុងសហគមន៍
ដោយ

របាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា គិតមកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុបជាង១២ម៉ឺននាក់ ដោយក្នុងនោះ មានប្រមាណ២ពាន់ករណី ជាប្រភេទអូមីក្រុង ដែលបាននាំចូល និងប្រមាណ៧៨០ករណី ជាប្រភេទអូមីក្រុងដែលឆ្លងចូលសហគមន៍ ហើយថ្មីៗនេះ ករណីឆ្លងអូមីក្រុងត្រូវបានរកឃើញដល់ទៅជាង១០០នាក់ក្នុងមួយថ្ងៃ។ ទោះយ៉ាងណា ក្នុងរយៈពេលជាច្រើនសប្ដាហ៍ជាប់ៗគ្នាមកនេះ កម្ពុជាមិនមានករណីស្លាប់ដោយសារកូវីដ១៩នោះទេ។

បើតាមក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែកុម្ភៈ កម្ពុជា បានរកឃើញអ្នកឆ្លងថ្មី ចំនួន១១២នាក់ ហើយនៅថ្ងៃទី៦ ខែកុម្ភៈ កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១១១នាក់ បន្ថែមទៀត ដោយសុទ្ធសឹងជាករណីមេរោគអូមីក្រុងទាំងអស់។ 

យ៉ាងណាក៏ដោយចុះ គិតមកដល់ពេលនេះ ចំនួនអ្នកចាក់វ៉ាក់សាំងគ្រប់២ដូសនៅកម្ពុជា សម្រេចបានប្រមាណ ៩០ភាគរយហើយ ក្នុងចំណោមប្រជាជនសរុប ១៦លាននាក់។ ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងពន្លឿនការចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ជូនដល់ប្រជាពលរដ្ឋផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគ្គលេខាធិការUN រំពឹងថាចិននឹងបើកផ្លូវសម្រាប់ទស្សនកិច្ចរបស់មន្ត្រីសិទ្ធិមនុស្សទៅស៊ីនជាំង

ព័ត៌មាន
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់មេដឹកនាំចិនថា លោករំពឹងថា អាជ្ញាធរចិននឹងអនុញ្ញាតឱ្យឧត្តមស្នងការអង្គការសហប្រ…

កំពូលមេដឹកនាំរុស្សី និងចិន ចេញមុខថ្កោលទោសអាមេរិក និងសម្ព័ន្ធមិត្ត ចំពោះការបង្កើនការប្រកួតប្រជែងអាវុធនៅអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានរួមគ្នាថ្កោលទោសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក ចំពោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ