#មេដឹកនាំថៃ

Articles by Tag មេដឹកនាំថៃ

លោក អានុទីន ឆានវីរៈគុល ក្លាយជានាយករដ្ឋមន្ត្រីទី៣២ របស់ថៃ ជំនួសលោកស្រី ផែថងថាន

ដោយ​ ​ ខេមបូណូមីស
នៅទីបំផុតប្រទេសថៃ រកបាននាយករដ្ឋមន្ត្រីថ្មីជំនួសតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ហើយ គឺលោក អានុទីន ឆានវីរៈគុល (Anutin Chanvrakul) មេបក្សភូមិចៃថៃ ក្រោយឈ្នះក្នុងការបោះឆ្នោតសភាដ៏ចម្រូងចម្រាសនៅរសៀលថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ។ លោក អានុទីន ឆានវីរៈគុល មានវ័យ៥៨ឆ្នាំ ដែលរៀនចប់ពីសហរដ្ឋអាម៉េរិក បានយកឈ្នះលោក ឆៃកាសេម នីទីស៊ីរី (Chaikasem Nitisiri) បេក្ខភាពនាយករដ្ឋមន្ត្រីមកពីបក្សកាន់អំណាចភឿថៃ ដោយសារមានកម្លាំងបោះឆ្នោតគាំទ្រពីបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសថៃ។