#រូបិយប័ណ្ណ Bitcoin

Articles by Tag រូបិយប័ណ្ណ Bitcoin

ចិន ចោទអាម៉េរិក នៅពីក្រោយការវាយប្រហារតាមអ៊ីនធើណិតលួចកាក់ Bitcoin ជាង១៣ពាន់លានដុល្លារ

ដោយ​ ​ ខេមបូណូមីស
មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទររបស់ចិន បានអះអាងថា រដ្ឋាភិបាលអាម៉េរិក ជាអ្នកនៅពីក្រោយការលួចយកកាក់ Bitcoin ប្រមាណជាង១២ម៉ឺណ៧ពាន់កាក់មានតម្លៃប្រមាណ១៣ពាន់លានដុល្លារអាម៉េរិក ពីស្ថាប័នដែលជាគ្រីបតូ miner ដ៏ធំជាងគេបំផុតមួយរបស់ពិភពលោក។ កាក់ Bitcoin ទាំងអស់ត្រូវបានគេដឹងថា ជារបស់មហាសេដ្ឋីសញ្ជាតិខ្មែរដើមកំណើតចិន លោក Chen Zhi ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Prince Group។ នេះបើយោងតាមសារព័ត៌មានជប៉ុន នីកេ ផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។