រូបិយប័ណ្ណ Bitcoin

មេធនាគារអាម៉េរិក JPMorgan ព្រមានថា Bitcoin ជាការឆ.បោ.ក ហើយកុំសង្ឃឹមថា វាអាចក្លាយជារូបិយប័ណ្ណស្របច្បាប់


មេធនាគារអាម៉េរិក ជេភីម័រហ្គែន ឆេស (JPMorgan Chase) បានបញ្ជាក់ជំហរជាថ្មីប្រឆាំង Bitcoin ដែលជាគ្រីបតូ ឬរូបិយប័ណ្ណឌីជីថលដ៏ធំបំផុតរបស់ពិភពលោក ដោយលោកបានអះអាងគួរឱ្យភ្ញាក់ផ្អើលថា Bitcoin គឺជាការឆ.បោក ហើយគ្មានផ្លូវដែលវាអាចក្លាយជារូបិយប័ណ្ណស្របច្បាប់ឡើយនៅថ្ងៃអនាគត។ នេះបើយោងការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
រូបិយប័ណ្ណ Bitcoin
ដោយ

អំឡុងបទសម្ភាស​ជាមួយសារព័ត៌មានដ៏ល្បីល្បាញ Bloomberg កាលពីថ្ងៃពុធ សប្ដាហ៍មុន លោក ជេមី ដាយម៉ុន (Jamie Dimon) នាយកប្រតិបត្តិធនាគារអាម៉េរិក ជេភីម័រហ្គែន ឆេស (JPMorgan Chase) បានអះអាងថា Bitcoin គឺជាការឆ.បោកដែលគេស្គាល់ថា ផនហ្ស៊ី ស្គីម (Ponzi Scheme) ដោយគ្មានផ្លូវដែលវាអាចក្លាយជារូបិយប័ណ្ណផ្លូវការឡើយនៅថ្ងៃអនាគត។

ទោះជាយ៉ាងណា ថ្វីបើលោកមានទស្សនៈប្រឆាំងនឹង Bitcoin យ៉ាងណាក្ដី ក៏ធនាគារ ជេភីម័រហ្គែន ឆេស (JPMorgan Chase) គឺជាអ្នកទទួលបានសិទ្ធិចូលរួមក្នុងមូលនិធិជួ.ញដូររូបិយប័ណ្ណឌីជីថល Bitcoin ETF របស់ក្រុមហ៊ុនវិនិយោគអាម៉រិក Blackrock។

ទន្ទឹមនឹងការផ្តល់ដំបូន្មានឱ្យបណ្ដាវិនិយោគិនជៀសឆ្ងាយពី Bitcoin លោក ជេមី ដាយម៉ុន (Jamie Dimon) ក៏បានសង្កត់ធ្ងន់ដែរថា លោកមិនចង់ប្រាប់នរណាម្នាក់ឱ្យធ្វើអ្វីតាមលោកនោះឡើយ ព្រោះវាជាប្រទេសសេរី ដែលទំនងជាសំដៅដល់សហរដ្ឋអាម៉េរិក។

លោក ជេមី ដាយម៉ុន (Jamie Dimon) គឺជាអ្នករិះគន់ Bitcoin និងរូបិយប័ណ្ណគ្រីបតូផ្សេងៗទៀតមិនសំចៃមាត់។ ជាក់ស្ដែង កាលពីខែមីនា ដើមឆ្នាំនេះ នាយកប្រតិបត្តិធនាគារ ជេភីម័រហ្គែន ឆេស (JPMorgan Chase) រូបនេះបានបញ្ជាក់ថា សម្រាប់រូបលោកផ្ទាល់ លោកនឹងមិនវិនិយោគលើ Bitcoin ជាដាច់ខាត។

លោកបាននិយាយជារឿយៗថា Bitcoin ត្រូវបានគេប្រើប្រាស់ជាក់ស្ដែងសម្រាប់ការជួញដូរផ្លូវភេទ ការគេចពន្ធ ការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។ ហើយអំឡុងកិច្ចប្រជុំមួយនៅព្រឹទ្ធអាម៉េរិក លោកបានសង្កត់ធ្ងន់ថា ប្រសិនបើលោកជារដ្ឋាភិបាលអាម៉េរិក លោកនឹងបិទ Bitcoin ចោលតែម្ដង៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ី ដាក់គោលដៅប្រែក្លាយជាមជ្ឈមណ្ឌលអេឡិចត្រូនិកធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មាន
រដ្ឋាភិបាលម៉ាឡេស៊ី ដាក់គោលដៅប្រែក្លាយប្រទេសទៅជាសួនឧទ្យាននៃមជ្ឈមណ្ឌលអេឡិចត្រូនិកដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីលើកគម្រោងបង្ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ