#សេដ្ឋកិច្

Articles by Tag សេដ្ឋកិច្

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ សង្គ្រាមអ៊ុយក្រែន-រុស្សីនឹងធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់ និងបង្កប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា

ដោយ​ ខន ណារី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះសង្រ្គាមរវាងប្រទេសអ៊ុយក្រែន និងរុស្សី ថាអាចនឹងជះឥទ្ធិពលធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជា ផងដែរ។ ប៉ះពាល់ក៏ដោយសារតែ វាកំពុងធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោកកើនខ្លាំងកាន់តែខ្លាំង ព្រោះរុស្សីជាប្រទេសដែលផ្គត់ផ្គង់ប្រេងធំមួយនៅលើលោក ហើយបញ្ហានេះនឹងរុញច្រានឲ្យមានការកើនឡើងនូវអតិផរណា ដោយសារកម្ពុជា ជាប្រទេសនាំចូលប្រេងទាំងស្រុង។