#ស្ករត្នោតកំពង់ស្ពឺ

Articles by Tag ស្ករត្នោតកំពង់ស្ពឺ

ស្ករត្នោតកំពង់ស្ពឺ នៅតែរក្សាបានទីផ្សារល្អប្រសើរ ដោយនាំចេញទៅកាន់១៧ប្រទេស

ដោយ​ សោម ស្រីពេជ្រ
ស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ហាក់ទទួលបានការពេញនិយម និងការបញ្ជាទិញពីក្រុមហ៊ុននានាយ៉ាងច្រើនសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅឆ្នាំនេះ ជាពិសេសទៅកាន់ទីផ្សារអឺរ៉ុប។ បើតាមការបញ្ជាក់របស់ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ គិតមកទល់ពេលនេះ ស្ករត្នោតកំពង់ស្ពឺ ត្រូវបានលក់ទៅឱ្យក្រុមហ៊ុននាំចេញបានចំនួនប្រមាណ១១០តោនហើយ និងរំពឹងផលិតឱ្យបានប្រមាណ១៨០តោនសម្រាប់នាំចេញនៅឆ្នាំ២០២៥នេះ។