#សង្គ្រាមអ៊ុយក្រែន​

Articles by Tag សង្គ្រាមអ៊ុយក្រែន​

ប្រេសិតកំពូលចិន៖ លោក ស៊ី ជីនពីង និងលោក ពូទីន កំពុងបង្កើតសណ្តាប់ធ្នាប់ពិភពលោកឲ្យកាន់តែមានភាពត្រឹមត្រូវ

ដោយ​ ហ៊ុន គន្ធថៃ
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងម៉ូស្គូ នៅមួយរយៈចុងក្រោយនេះ បានឈានដល់កម្រិតកំពូល ក្រោយពីប្រទេសទាំងពីររងសម្ពាធកាន់តែខ្លាំងឡើងៗពីលោកខាងលិច។ ជុំវិញនឹងទំនាក់ទំនងមហាអំណាចទាំងពីរនេះ មន្ត្រីការទូតកំពូលរបស់ទីក្រុងប៉េកាំងបាននិយាយអះអាងថា ប្រទេសចិនពិតជាមានឆន្ទៈក្នុងការពួតដៃគ្នាជាមួយប្រទេសរុស្សី ដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ «ប្រកបដោយភាពត្រឹមត្រូវ និងសមហេតុសមផលជាងមុន» បើសម្អាងលើភាពស៊ីជម្រៅនៃទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។