#វិស័យធនាគារ

Articles by Tag វិស័យធនាគារ

ថៃនឹងតម្រូវឱ្យពលរដ្ឋដាក់ប្រាក់បញ្ញើពី១៥ម៉ឺនដុល្លារឡើងទៅបញ្ជាក់ពីប្រភពចំណូល ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់

ដោយ​ ​ ខេមបូណូមីស
បញ្ហាអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ អាជីវកម្មខុសច្បាប់ និងការចរាចរណ៍សាច់ប្រាក់ខ្មៅដែលបានមកពីការជួញដូរគ្រឿងញៀន និងកញ្ឆានៅក្នុងសង្គមថៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានរីកដុះដាលយ៉ាងខ្លាំងរហូតធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសជាតិ និងត្រូវបានអាជ្ញាធរអន្តរជាតិ តាមដានសង្កេតមើលយ៉ាងដិតដល់។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ធនាគារកណ្តាលថៃ បានដាក់ចេញវិធានការក្តៅ ដោយតម្រូវឱ្យរាល់ការដាក់ប្រាក់បញ្ញើចាប់ពី៥លានបាត ឬប្រមាណ១៥ម៉ឺនដុល្លារឡើងទៅម្ចាស់គណនីត្រូវតែបញ្ជាក់ពីប្រភពចំណូលជាដាច់ខាត។