#វិស័យធនាគារ

Articles by Tag វិស័យធនាគារ

ចិន ច្របាច់ស្ថាប័នផ្តល់កម្ចីតូចៗចំនួន៤,០០០បញ្ចូលគ្នា ដើម្បីដោះស្រាយវិបត្តិបំណុលលាក់កំបាំង

ដោយ​ ​ ខេមបូណូមីស
មហាយក្សចិន កំពុងពង្រីក និងពន្លឿនការច្របាច់គ្រឹះស្ថានផ្ដល់កម្ចីតូចៗបញ្ចូលគ្នា ដើម្បីដោះស្រាយវិបត្តិបំណុលលាក់កំបាំង ដែលបណ្ដារដ្ឋបាលមូលដ្ឋានបានខ្ចី ដើម្បីយកទៅអភិវឌ្ឍ។ ជាក់ស្ដែងនៅតំបន់មួយ នៃប្រទេសចិន គ្រឹះស្ថានផ្ដល់កម្ចីតូចៗរហូតដល់១២០ស្ថាប័នត្រូវបានច្របាច់បញ្ចូលគ្នាបង្កើតបានជាធនាគារពាណិជ្ជកម្មជនបទថ្មីតែមួយប៉ុណ្ណោះ។ ការចាត់ចំណាត់ការបែបនេះធ្វើឡើងដើម្បីដោះស្រាយវិបត្តិបំណុលលាក់កំបាំងនៅតាមមូលដ្ឋានដែលកំពុងប៉ោងឡើងជិតផ្ទុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។