#វិស័យសុខាភិបាល

Articles by Tag វិស័យសុខាភិបាល

កម្លាំងធ្វើពហិការរបស់ពលរដ្ឋខ្មែរ កំពុងរុញច្រានប្រព័ន្ធសុខាភិបាលថៃ ឱ្យខិតទៅរកមាត់ជ្រោះនៃវិបត្តិ

ដោយ​ ​ ខេមបូណូមីស
ប្រព័ន្ធសុខាភិបាលថៃ ដែលធ្លាប់តែមានមោទនភាព កំពុងស្ថិតក្នុងស្ថានភាពដុនដាបខ្លាំងរហូតដល់សារព័ត៌មានក្នុងស្រុករបស់ខ្លួនប្រើពាក្យថា កំពុងស្ថិតនៅមាត់ជ្រោះនៃវិបត្តិ។ ទោះបីជាការចុះផ្សាយព្យាយាមលាក់បាំងពីឥទ្ធិពល នៃវិបត្តិព្រំដែន ប៉ុន្តែគេមិនអាចប្រកែកបានឡើយថា ការធ្វើពហិការរបស់ពលរដ្ឋកម្ពុជា ដែលឈប់ទៅព្យាបាលនៅថៃ គឺជាដាវដ៏មុតស្រួចមួយ ដែលកំពុងកាត់ផ្ដាច់សរសៃឈាមសេដ្ឋកិច្ចរបស់មន្ទីរពេទ្យថៃ ខណៈដែលវិបត្តិថវិកាជាតិរបស់ពួកគេកំពុងវាយលុកពីខាងក្នុង។