វិស័យសុខាភិបាល

ឧកញ៉ា ហៃ លីអ៊ាង រៀបចំពានរង្វាន់គីណាល់ ដើម្បីលើកកម្ពស់ការស្រាវជ្រាវវេជ្ជសាស្ត្រនៅកម្ពុជា


ដើម្បីរួមចំណែកជួយលើកកម្ពស់វិស័យសុខាភិបាល ជាពិសេសលើការសិក្សាស្រាវជ្រាវ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកនៃក្រុមហ៊ុនខនហ្វីរេល បានរៀបចំពានរង្វាន់គីណាល់លើកទី១១ ក្រោយខកខានអស់រយៈពេល៣ឆ្នាំ ដោយសារាករឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ អ្នកជំនាញវេជ្ជសាស្ត្ររូបនេះរំពឹងថា តាមរយៈកម្មវិធីរង្វាន់គីណាល់ ដែលធ្វើឡើងក្រោមប្រធានបទពាក់នឹងបញ្ហាជំងឺស្ត្រេសនៅឆ្នាំនេះ វានឹងរួមចំណែកជួយធ្វើឱ្យវិស័យសុខាភិបាល ជាពិសេសលើការសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
វិស័យសុខាភិបាល
ដោយ

លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកនៃក្រុមហ៊ុនខនហ្វីរេល បានសម្រេចបន្តរៀបចំពាន់រង្វាន់គីណាល់ ប្រចាំឆ្នាំ២០២៣ បន្ទាប់ពីខកខានអស់រយៈពេល៣ឆ្នាំ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា គោលបំណងនៃការរៀបចំពានរង្វាន់នេះ គឺដើម្បីរួមចំណែកជួយលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យសុខាភិបាល ជាពិសេសលើកកម្ពស់ការសិក្សាស្រាវជ្រាវវេជ្ជសាស្ត្រ ក៏ដូចជាជំរុញ និងបំផុសទឹកចិត្តសិស្សនិស្សិតឱ្យងាកមកចាប់អារម្មណ៍លើកិច្ចការស្រាវជ្រាវ។ អ្នកជំនាញឱសថរូបនេះរំពឹងថា តាមរយៈពានរង្វាន់គីណាល់នេះ វានឹងជួយ បណ្តុះគំនិតយុវជនឱ្យចាប់អារម្មណ៍លើការសិក្សាស្រាវជ្រាវ ក៏ដូចជាជួយអភិវឌ្ឍន៍ការសិក្សាស្រាវជ្រាវវេជ្ជសាស្ត្រនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្រាប់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ការសិក្សាតែទ្រឹស្តីមួយមុខវាមិនគ្រប់គ្រាន់នោះទេសម្រាប់សិស្សនិស្សិត ផ្នែកវេជ្ជសាស្ត្រ ពោលគឺទាមទារឱ្យមានបទពិសោធន៍ និងការសិក្សស្រាវជ្រាវ។ និស្សិតគ្រប់រូបនឹងមិនអាចដឹងពីសមត្ថភាពរបស់ខ្លួនមានការរីកចម្រើន ឬស្ថិតនៅត្រង់ចំណុចណានោះទេ ប្រសិនបើគ្មានការអនុវត្តជាក់ស្តែង និងការសិក្សាស្រាវជ្រាវលើមុខវិជ្ជាពាក់ព័ន្ធនឹងមុខជំនាញរបស់ខ្លួន។ ដូច្នេះតាមរយៈការរៀបចំពានរង្វាន់គីណាល់វាជាឱការផ្តល់ឱកាស និងបទពិសោធន៍មួយសម្រាប់សិស្សនិស្សិតក្នុងការពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន។

បើតាមការគូសបញ្ជាក់ថា ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ ម៉ូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឱសថ​ដែលប្រើប្រាស់នៅកម្ពុជាទាំងអស់មានតែ១០% ប៉ុណ្ណោះ ដែលផលិតនៅកម្ពុជា ខណៈក្រៅពីនេះនាំចូលពីបរទេស។ យ៉ាងណាមិញឯកឧត្តមបានចាត់ទុកពានរង្វាន់គីណាល់ គឺជាផ្នែកមួយក្នុងការរួមចំណែកជួយអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ហើយឯកឧត្តមរំពឹងថា តាមរយៈពាលរង្វាន់វានឹងជួយធ្វើឱ្យវិស័យសុខាភិបាល ជាពិសេសការសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនៅកម្ពុជានឹងមានការរីកចម្រើនមួយកម្រិតទៀត។

គួរបញ្ជាក់ថា ពានរង្វាន់គីណាល់ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្នុងគោលបំណងជំរុញនិស្សិតសុខាភិបាលកម្ពុជា ឱ្យរៀនស្រាវជ្រាវទៅតាមបែបបត់អន្តរជាតិ ដើម្បីឱ្យពួកគេមានឱកាសពង្រីងសក្តានុពលក្នុងវិស័យនេះ ត្រៀមខ្លួនប្រឡូកក្នុងវិស័យការងារ និងចូលរួមចំណែកដល់អភិវឌ្ឍវិស័យសិក្សាស្រាវជ្រាវនៅកម្ពុជា។ ពានរង្វាន់នេះត្រូវបានរៀបចំឡើងរៀងរាល់មួយឆ្នាំម្តង តែត្រូវបានខកខានរៀបចំអស់រយៈពេល៣ឆ្នាំក្នុងអំឡុងពេលកម្ពុជា ក៏ដូចជាពិភពលោកទទួលរងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បញ្ចប់ការរៀបចំប្លង់ដោះស្រាយផលប៉ះពាល់ និងផែនទីបច្ចេកទេសសម្រាប់ការអភិវឌ្ឍ

ព័ត៌មាន
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា មកទល់ពេលនេះគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានតម្លៃវិនិយោគជាង១ពាន់៣រយលានដ…

ក្រុមប្រទេស G7 កំពុងរកវិធីរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី៣០០ពាន់លានដុល្លារ យកទៅឧបត្ថម្ភអ៊ុយក្រែន

ព័ត៌មាន
ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧(G7)កំពុងបង្កើននិតិវិធី ក៏ដូចជាយុទ្ធវិធីនានា ដើម្បីធ្វើយ៉ាងណារឹបអូសទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ