ប៉ូឡូញ និងរដ្ឋបាល់ទិកនឹងបិទព្រំដែនជាមួយបេឡារុស្ស ប្រសិនបើ «ឧប្បត្តិហេតុធ្ងន់ធ្ងរ» កើតឡើងបង្កដោយទាហាន Wagner ដោយ ហ៊ុន គន្ធថៃ 8 months រដ្ឋមន្ត្រីមហាផ្ទៃប៉ូឡូញបាននិយាយនៅថ្ងៃទី២៨សីហាថា ប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិកនឹងបិទព្រំដែន ជាមួយបេឡារុស្សទាំងស្រុង ប្រសិនបើ «ឧប្បត្តិហេតុធ្ងន់ធ្ងរ»ណាមួយកើតឡើងជាយថាហេតុ ពាក់ព័ន្ធនឹងទាហានស៊ីឈ្នូល Wagner ដែលកំពុងមានវត្តមាននៅក្នុងប្រទេសនេះ។ ការប្រកាសនេះ បានកើតឡើងបន្ទាប់ពីនៅមួយរយៈពេលចុងក្រោយនេះ ភាពតានតឹងរវាងប៉ូឡូញ និងបេឡារុស្សបានកើនកម្តៅខ្លាំង ទាក់ទងនឹងរឿងរំលោភដែនអាកាស វត្តមាន Wagner នៅតាមព្រំដែន និងបញ្ហាជនភៀសខ្លួនខុសច្បាប់ជាដើម។
ប្រធានាធិបតីរុស្ស៊ីបញ្ជាឱ្យទាហាន Wagner ចុះហត្ថលេខាលើក្រិតសម្បថចូលរួមជាមួយកងទ័ពរុស្ស៊ី ខណៈការស៊ើបអង្កេតកំពុងបន្ត ដោយ ហ៊ុន គន្ធថៃ 8 months ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យទាហានស៊ីឈ្នូលWagnerទាំងអស់ ចុះហត្ថលេខាលើពាក្យសច្ចាប្រណិធានស្មោះស្មគ្រចំ…