Advertisement
ចាប់ផ្តើមអាជីវកម្ម

ឧកញ៉ា លី ហួរ ប្រាប់គន្លឹះកុំឲ្យអាជីវកម្មឆាប់ដួលបះ​ជើង


ការបង្កើតអាជីវកម្មដំបូងៗ គឺពិតជាមានហានិភ័យខ្ពស់ក្នុងការដួលរលំ ប្រសិនបើសហគ្រិនមិនបានត្រៀមខ្លួន និងគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយជាមុននោះទេ។ លោកឧកញ៉ា លី ហួរ អ្នកជំនួញជើងចាស់ម្នាក់នៅកម្ពុជា បានផ្តាំដល់សហគ្រិនជំនាន់ថ្មីថា មុនចេញរកស៊ី ត្រូវគិតដល់សុភាសិតខ្មែរមួយឃ្លាថា «គិតមុនគូរ» ទើបទទួលបានជោគជ័យ។
លោកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល លី ហួរ គ្រុប ថ្លែងក្នុងពិធីសម្ភោធក្រុមហ៊ុនធានារ៉ាប់រង លី ហួរ (រូបថត៖ រ៉ឹម ភារី)
ដោយ
Advertisement

លោកឧកញ៉ា លី ហួរ ប្រធានក្រុមហ៊ុន លី ហួរ គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៨ បានផ្តល់បទសម្ភាសន៍​ខ្លី ដល់សារព័ត៌មាន ខេម​បូណូ​មីស ថា៖   «កន្លងមក យើងធ្លាប់ឃើញមានការរកស៊ីទៅឆាប់ដួលរលំពេក ដោយសារ ពេលខ្លះ គាត់គិតលឿនពេក ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា ដើម្បីជោគជ័យទៅបាន ពាក្យខ្មែរយើងថា «គិតហើយចាំគូរ» កាលណាគូរមុនហើយបានគិត យើងកែសម្រួលច្រើនណាស់។ យើងត្រូវគិតឲ្យហើយសិន តើយើងប្រឈមនឹងស្អីខ្លះ? មុននឹងយើងបើកអាជីវកម្មណាមួយ។ យើងត្រូវសិក្សាពីការប្រឈមជាមុនសិន បើយើងប្រឈមនិងការប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗជាច្រើន តើយើងមានសមត្ថភាពឬអត់? តើរយៈពេលប៉ុណ្ណាយើងប្រឈមនឹងទីផ្សារ? ចំណុចទាំងនេះ គឺសំខាន់ ខ្ញុំមិនមែនចេះជាងគេ តែខ្ញុំចង់ផ្តាំផ្ញើបុណ្ណឹង។ បើយើងគិតចំណុចនេះបានត្រឹមត្រូវហើយ យើងមិនរលំទេ យើងច្បាស់ជាជោគជ័យហើយ»។

តើការខ្ចីបុល ឬយកទ្រព្យដាក់បញ្ចាំយកលុយមកធ្វើអាជីវកម្មជារឿងគួរឲ្យអាម៉ាសមែនទេ?

បើតាមលោកឧកញ៉ា លី ហួរ ការគិតបែបនេះ គឺសុទ្ធតែជាគិតខុស ពីព្រោះ អ្នកវិនិយោគភាគច្រើន មិនមែនមានដើមទុនគ្រប់ទាំងអស់គ្នានោះទេ ពោល គឺត្រូវតែរកកម្ចីពីធនាគារ។ ប៉ុន្តែ សំខាន់ ត្រូវគិតពីការប្រឈមលើបញ្ហាអត្រាការប្រាក់។ 

លោកឧកញ៉ាបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលសំខាន់ យើងត្រូវគិតពីបញ្ហាប្រឈម ដូចជា ការប្រាក់ខែមួយខែអស់ប៉ុន្មាន? គិតថា តើការវិនិយោគចំណេញមួយខែបានប៉ុន្មាន?  ត្រូវគិតឲ្យហើយ ថា ការវិនិយោគនឹងចំណេញទប់នឹងលុយកម្ចីការប្រាក់របស់គេ បញ្ហាជាមួយប្រាក់បៀវត្សរ៍បុគ្គលិក បញ្ហាជាមួយទីផ្សារ តើយើងត្រូវធ្វើម៉េច? គិតហើយបានគូរហ្នឹង គឺបើគិតហើយចំណេញ ចាំធ្វើ តែបើគិតហើយមិនចំណេញទេ កុំប្រថុយប្រថាន ព្រោះពេលវេលាវាដើរលឿនទៅមុខ។ ហើយអ្វីដែលយើងគិតជួនកាលមិនដូចការគិតទេ ព្រោះ ការអនុវត្តន៍ជាក់ស្តែងវាខុសពីការស្មាន និងការគិតរបស់យើង ដែលធ្វើឲ្យក្រុមហ៊ុនខ្លះជួបបញ្ហា»។

បច្ចុប្បន្ន ឧកញ៉ា លី ហួរ ជាម្ចាស់ក្រុមហ៊ុនចំនួន ៨ ដែលកំពុងតែប្រតិបត្តិការអាជីវកម្មយ៉ាងសកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទំាង៨នោះ មានដូចជា ក្រុមហ៊ុនលីហួរ ប្តូរប្រាក់ និងលក់គ្រឿងអលង្ការ ក្រុមហ៊ុន លីហួរ ហាងបញ្ចាំ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរីវិមានភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ក្រុមហ៊ុនទេពី (Tepi) វិនិយោគ កសិ-ឧស្សាហកម្មដំណាំកៅស៊ូ  ក្រុមហ៊ុន លីហួរ លីស៊ីង (ជួលរថយន្ត) និង ក្រុមហ៊ុន ផេប្រូ (លី ហួរ វេរលុយ) និងនៅដើមឆ្នាំ២០១៨កន្លងទៅ លោកឧកញ៉ាបានបោះទុនបង្កើតក្រុមហ៊ុន​ធានា​រ៉ាប់រង លី ហួរ៕      

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន​​បង្កើន​ការ​វិនិយោគ​ផ្នែក​​លំនៅដ្ឋាន​នៅ​កម្ពុជា ខណៈ​វិស័យ​នេះ​កាន់​តែ​ប្រកួត​ប្រជែង

ចំណេះដឹង
ក្រុមហ៊ុន​វិនិយោគ​អចលន​ទ្រព្យ​របស់​ជប៉ុន ដែល​បាន​ឈរ​ជើង​យូរ​ឆ្នាំ​នៅ​កម្ពុជា នៅតែ​សម្លឹង​ឃើញ​ពី​សក្ដានុពល​ទីផ្សារ​អចលន​ទ្រព្យ​នៅ​កម្ព...

ឧកញ៉ា លី ហួរ៖ កុំលេងតុងទីន គួរយកលុយទៅវិនិយោគល្អជាង!

ចំណេះដឹង
ជាទូទៅ មនុស្សមិនសូវចង់ទុកលុយចោលឡើយ ហេតុនេះ ទើបអ្នកខ្លះតែងតែយកលុយទៅលេងតុងទីន ដើម្បីទទួលបានការប្រាក់។ ប៉ុន្តែ សម្រាប់លោកឧកញ៉ា លី ហួ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ