Advertisement
គួរ​យល់ដឹង !

រៀន​ពេល​យប់​និង​ពេល​ថ្ងៃ តើ​ពេល​មួយ​ណា​ល្អ​ជាង?


ភាព​រីក​ចម្រើន​សម័យ​បច្ចុប្បន្ន​នេះ ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​បម្រើ​ឲ្យ​វិស័យ​សិក្សាធិការ ក៏​ដូចជា បច្ចេក​វិទ្យា ធ្វើ​ឲ្យ​ការ​សិក្សា​កាន់​តែ​ងាយ​ស្រួល។
រៀន​ពេល​ថ្ងៃ​ និង​ពេល​យប់​មាន​គុណ​ប្រយោជន៍​ខុសៗ​គ្នា
ដោយ
Advertisement

អ្នកសិក្សា​អាច​ជ្រើសរើស​ពេល​វេលា នៃ​ការ​សិក្សា​បាន​ទៅ​តាម​លទ្ធភាព​និង​ពេល​វេលា​ដែល​គេ​ម្នាក់ៗ​មាន មិន​ថា​យប់​ឬ​ក៏​ថ្ងៃ​នោះ​ឡើយ។

ទន្ទឹម​នឹង​នោះ ក៏​មាន​សំណួរ​ចោទ​សួរ​ដែរ​ថា តើ​សិក្សា​ពេល​យប់​និង​ពេល​ថ្ងៃ ពេល​មួយ​ណា​ល្អ​ជាង?

មិនទាន់​មាន​ចម្លើយ​ច្បាស់លាស់​ចំពោះ​សំណួរ​នេះ​នៅ​ឡើយ​ទេ ដោយសារ​តែ​អ្នក​សិក្សា​មាន​ហេតុផល​រៀងៗ​ខ្លួន។ ខ្លះ​ថា ពេល​យប់​ល្អ​ជាង​ព្រោះ​ស្ងប់​ស្ងាត់ ងាយ​តាំង​អារម្មណ៍​ផ្តោត​ទៅ​លើ​ការ​សិក្សា​ជាដើម។ ចំណែក​ខ្លះ​ទៀត​ថា រៀន​ថ្ងៃ​ល្អ​ជាង​ព្រោះ​គេ​អាច​មាន​ពេល​វេលា​ច្រើន​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ អាច​រៀន​ជាមួយ​មិត្ត​ច្រើន​នាក់ រួមទាំង​អាច​ផ្សារ​ភ្ជាប់​ជាមួយ​សហគមន៍​ថែម​ទៀត។

ផ្នែកបន្ទាប់​នៃ​អត្ថបទ​នេះ​មិនមែន​ជា​ចម្លើយ​ដែល​បញ្ជាក់​ប្រាប់​លោក​អ្នក​ថា តើ​រៀន​ពេល​ណា​ល្អ​ជាង​ពេល​ណា​នោះ​ទេ។ ប៉ុន្តែ​នឹង​បង្ហាញ​លោក​អ្នក​អំពី​ចំណុច​វិជ្ជមាន​ដែល​លោក​អ្នក​នឹង​ទទួល​បាន​ពី​ការ​សិក្សា​ក្នុង​ពេល​នីមួយៗ។

គេហទំព័រមួយដែលមានឈ្មោះថា examtime.com បាន​បង្ហាញ​អំពី​អត្ថប្រយោជន៍​ដែល​នឹង​ផ្តល់​ដល់​អ្នក​សិក្សា​តាម​ពេល​នីមួយៗ​ដូច​តទៅ​នេះ៖

ការសិក្សាក្នុងពេលថ្ងៃ

-មានថាមពល៖ ការសិក្សារកឃើញថា បន្ទាប់ពីលោកអ្នកបានចំណាយពេលគេងយ៉ាង ស្កប់ស្កល់នៅពេលយប់រួចហើយនោះ លោកអ្នកនឹងមានថាមពលគ្រប់គ្រាន់និងមានអាច ផ្តោតអារម្មណ៍ទៅលើការសិក្សាបានយ៉ាងល្អនៅថ្ងៃបន្ទាប់។

- មានភាពសកម្ម៖ តាមការកត់សំគាល់ពេលថ្ងៃអ្វីៗមានសកម្មភាពច្រើនហើយពេល យប់ច្រើនតែស្ថិតក្នុងសភាពស្ងៀមស្ងាត់។ពេលនេះជាពេលវេលាដ៏ល្អសម្រាប់អ្នកសិក្សាអាច ទៅបណ្ណាល័យឬក៏ទៅបណ្ណាគារ។

-ងាយស្រួលក្នុងការមានទំនាក់ទំនងជាមួយគ្រូបង្រៀននិងមិត្តរួមថ្នាក់ព្រោះថាមនុស្ស ភាគច្រើនអាចទាក់ទងបានតែពេលថ្ងៃ។ពេលនេះងាយស្រួលសម្រាប់អ្នកសិក្សាអាចសួរ សំណួរឬក៏ស្វែងរកជំនួយនៅពេលមានចម្ងល់បាន។

-មិនមានបញ្ហាដល់ភ្នែក ព្រោះថាពន្លឺពីធម្មជាតិមិនធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់យើង នោះឡើយ។

ការសិក្សាពេលយប់

-អ្នកអាចសិក្សាដោយស្ងប់ស្ងៀមបានដោយសារមនុស្សភាគច្រើនមានសកម្មភាពតែពេលថ្ងៃ

-អាចផ្ចង់ស្មារតីបានច្រើនព្រោះគ្មានភាពរំខាន

-ពេលយប់យើងអាចបញ្ចេញសមត្ថភាពបង្កើតឬគិតអ្វីថ្មីៗបានប្រសើរជាងពេលថ្ងៃ។

ដោយសង្ខេបមកវិញ គ្មានឡើយចម្លើយថាតើសិក្សាពេលយប់ឬពេលថ្ងៃដែលល្អជាងនោះ។ អ្វីដែលសំខាន់គឺអាស្រ័យទៅលើបុគ្គលម្នាក់ថាតើមានលទ្ធភាពសិក្សានៅពេលណានិងប្រើ ពេលវេលាក្នុងការសិក្សាយ៉ាងដូចម្តេចតែប៉ុណ្ណោះ។

អ្វីដែលសំខាន់គឺសិក្សាកាន់តែច្រើន កាន់តែចេះ។គ្មានផ្លូវកាត់ណាដែលអាចឲ្យបុគ្គលម្នាក់ៗ បានចេះដឹងដោយមិនបានឆ្លងកាត់ការសិក្សាស្រាវជ្រាវនោះឡើយមិនថាការសិក្សានៅសាលារៀនផ្លូវការ ស្វ័យសិក្សាឬការរៀនរស់និងសម្របខ្លួននៅក្នុងសហគមន៍រួមទាំងសង្គមផងដែរ។

យើងពិតជាពិបាកបដិសេធណាស់ទៅនឹងការលើកឡើងដែលថា អានសៀវភៅមួយក្បាលមិន អាចក្លាយទៅជាអ្នកប្រាជ្រ តែក៏គ្មានអ្នកប្រាជ្ញណាដែលមិនធ្លាប់អាននោះដែរ?




អត្ថបទបន្ទាប់


អ្វី​ខ្លះ​ដែល​អ្នក​មិន​គួរ​និយាយ​នៅ​កន្លែង​ធ្វើការ?

ចំណេះដឹង
នៅកន្លែងធ្វើការ ការប្រាស្រ័យទាក់ទងល្អជាមួយ​សហការី​ជា​រឿង​ល្អ។ ការ​បើក​ចំហ ឬ​ការ​និយាយ​ប្រាប់​មិត្ត​ភក្ដិ​រួម​ការងារ​អំពី​ខ្លួន​អ្នក ក...

មើល​ប្រភព​ចំណូល​ដឹង​ដល់​កម្រិត​សេរីភាព​ហិរញ្ញ​វត្ថុ​របស់​បុគ្គល

ចំណេះដឹង
មិត្ត​អ្នក​អាន​ខ្លះ​ប្រហែល​ជា​ធ្លាប់​អាន​ឬ​យ៉ាង​ហោច​ណាស់​ធ្លាប់​ឮ​ឈ្មោះ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា Rich Dad Poor Dad ដែល​ជា​សៀវភៅ​...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ