ទេសចរណ៍ថៃ

ថៃ ក្ដោបបាន ភ្ញៀវទេសចរបរទេស ជិត ២០លាននាក់ នៅពាក់កណ្ដាលឆ្នាំ ២០១៨ នេះ!


គិតត្រឹមរយៈពេល ៦ខែ ក្នុងឆ្នាំ២០១៨នេះ ប្រទេសថៃ បានទាក់ទាញភ្ញៀវទេសចរបរទេស ប្រមាណជិត ២០លាននាក់ ដែលមានកំណើន ១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ភ្ញៀវទេសចរជនជាតិចិន ស្ថិតនៅលំដាប់ជួរមុខគេ ដែលបានមកកម្សាន្ដនៅប្រទេសថៃ។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ និងកីឡាថៃ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ភ្ញៀវទេសចរ ឈរថតរូបនៅទីតាំងទេសចរមួយកន្លែងក្នុងប្រទេសថៃ (http://www.tourismmail.com)
ដោយ

ក្នុង​ចំណោម​​ភ្ញៀវ​ទេសចរ​ប្រមាណ ១៩,៤៨ លាន​នាក់ ដែល​ប្រទេសថៃ ទទួល​បាន​ក្នុង​រយៈពេល ៦ខែ​ឆ្នាំនេះ​ ឃើញ​ថា ក្នុងនោះ ទេសចរ​ជនជាតិ​ចិន មាន​ប្រមាណ ៦លាន​នាក់ បន្ទាប់​​មក គឺម៉ាឡេស៊ី​មានជិត ២លាន​នាក់ និងកូរ៉េ មាន​ប្រមាណ​ជាង ៨៨ម៉ឺននាក់ ព្រម​ជាមួយ​នឹង​ទេសចរ មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត នៅទូទាំង​ពិភព​លោក។

បើតាម​​កាសែត​បាង​កកប៉ុស្ដិ៍ នៅឆ្នាំនេះ ប្រទេសថៃ រំពឹងថា​ នឹងទទួល​បានភ្ញៀវ​ទេសចរ​បរទេស​សរុប ប្រមាណ ៣៧​លាន​នាក់ ដែល​ជាចំនួន​មួយ​​ខ្ពស់​ជាង​កាលពី​ឆ្នាំ ២០១៧ ចំនួន ២លាននាក់។ កាលពីឆ្នាំ​២០១៧ នេះដែរ ទេសចរ​ជនជាតិ​ចិន​ ដែលបាន​មកកម្សាន្ដ​នៅប្រទេស​ថៃ មាន​រហូត​ដល់ ៩,៨ លាននាក់​។ 

តំបន់​ទិសដៅ​ទេសចរណ៍ ដែល​ជនជាតិ​ចិន ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ដ​ទៅ​ប្រទេសថៃ ខ្លាំងជាង​គេ គឺកោះភូកេត ទីក្រុងបាងកក និងឈាងម៉ៃ។

វិស័យ​ទេសចរណ៍​របស់​ថៃ ត្រូវបាន​ដឹងថា បានចូល​រួម​ចំណែក​ក្នុង​រង្វង់ ១០% នៃកំណើន​ផលិត​ផល​ក្នុងស្រុក​សរុប GDP របស់​ប្រទេស​នេះ​។

គួរជម្រាប​ដែរថា ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​ទទួល​បាន​ភ្ញៀវទេសចរ​ឲ្យបាន​កាន់តែ​ច្រើន​ឡើង ប្រទេសថៃ ក៏បាន​និងកំពុង​ស្ថាបនា​​សាងសង់​បន្ថែម នូវ​សមត្ថភាព​ព្រលាន​យន្ដហោះ​ធំៗ របស់​ខ្លួន​ជាច្រើន​កន្លែង​ផងដែរ ដោយ​ប្រើប្រាស់​ថវិកា​ប្រមាណ ២២០ ពាន់​លាន​បាត ឬស្មើ​នឹង​ប្រមាណ ជាង​ ៦,៥ ពាន់​លាន​ដុល្លារ​អាមេរិក។ 

បើតាម​ក្រុមហ៊ុន​ព្រលាន​យន្ដហោះ​ថៃ Airports of Thailand Plc បានឲ្យ​កាសែត​បាង​កកប៉ុស្ដិ៍​ដឹងថា​ នៅឆ្នាំ​ក្រោយ​នេះ គេរំពឹងថា ចំណូល​ពីព្រលាន​យន្ដហោះ​អន្តរ​ជាតិ ទាំ៦ កន្លែង របស់​ថៃ នឹង​ហក់​កើនឡើង​ខ្ពស់​ជាងមុន បន្ទាប់ពី​​​គម្រោង​ស្ថាបនា​សាងសង់​សមត្ថភាព​ព្រលាន​យន្ដហោះ​បន្ថែម​ទាំង​នោះ ត្រូវបានធ្វើ​ឡើង​រួចរាល់​​នៅឆ្នាំ​ក្រោយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទិន្នផល​ម្រេច​កំពត ៥០ភាគរយ កំពុង​រងការ​ខូចខាត​នៅ​ឆ្នាំ​នេះ!

ព័ត៌មាន
ទិន្នផលម្រេចកំពតនៅឆ្នាំនេះ រំពឹងថា នឹងអាចប្រមូលផលបានប្រមាណ ៧៥តោន ប៉ុន្ដែ គិតមកទល់ពេលនេះ នៅសល់ប្រមាណ ៥០% ទៀត មិនទាន់បានប្រមូលផលនៅឡើយ …

ក្រុមហ៊ុន7NGទិញធានារ៉ាប់រងអាយុជីវិតរយៈពេល៥ឆ្នាំជូនអតិថិជនរបស់ខ្លួន

ព័ត៌មាន
ក្រុមហ៊ុន7NG ខេមបូឌា បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនធានារ៉ាប់រងមាតាភីអិលស៊ី ដើម្បីផ្តល់ការធានារ៉ាប់រងអាយុជីវិតដល់អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ