Advertisement
ការនាំចេញ-​អង្ករ

៨​ខែ​​ កម្ពុជា​នាំ​អង្ករ​ចេញ​​​បាន​ជាង​៣៧​ម៉ឺន​តោន ក្នុង​នោះ​ជិត​ពាក់​កណ្ដាល​នាំ​ចេញ​ទៅ​អឺរ៉ុប


គិតចាប់​ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​២០១៧​​នេះ កម្ពុជា​នាំចេញ​អង្ករ​​បាន​ចំនួន​ជាង​៣៧​ម៉ឺន​តោន ដែល​ក្នុង​នោះ ជា​ប្រភេទ​អង្ករ​ក្រអូប អង្ករ​ស និង​អង្ករ​ចំហុយ។ នេះ​បើ​យោង​តាម​តាម​​របាយការណ៍​​ថ្មី​បំផុត​​មួយ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម។
គិត​ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​២០១៧​នេះ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​បានជាង ៣៧​ម៉ឺន​តោន។
ដោយ
Advertisement

របាយការណ៍​ដដែល​​បង្ហាញថា ការ​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ហាក់​​កំពុង​បង្ហាញ​នូវ​សញ្ញា​វិជ្ជមាន​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ដែល​ទំហំ​នាំចេញ​ទៅ​កាន់​ទីផ្សារ​មួយ​នេះ មាន​រហូត​ដល់ ៤៨% នៃ​ទីផ្សារ​នាំចេញ​អង្ករ​សរុប​របស់​កម្ពុជា។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ៤៨% នេះ គិត​ជា​បរិមាណ​អង្ករ​មាន​រហូត​ដល់​ជិត​២០​ម៉ឺន​តោន ដោយ​ក្នុង​នោះ​ប្រទេស​សំខាន់ៗ​នៃ​សហភាព​អឺរ៉ុប ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​នោះ មាន​ដូចជា បារាំង ប៉ូឡូញ ញ៉ូស័រឡែន ប៊ែលហ្សិក ឆែក អ៊ីតាលី និង​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត។

ទីផ្សារ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ក្នុង​ឆ្នាំ​នេះ​បង្ហាញ​​នូវ​សញ្ញា​ល្អ​ប្រសើរ​ច្រើន ខណៈ​កម្ពុជា​ទើប​តែ​ទទួល​បាន​ការ​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ក្នុង​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​បង់ក្លាដេស ប្រមាណ ២៥​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ដោយ​កិច្ច​ព្រមព្រៀង​នៃ​ការ​នាំ​ចេញ​នេះ​មាន​រយៈពេល​រហូត​ដល់​៥​ឆ្នាំ។ 

លើស​ពី​នេះ​ទៀត រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​ទើប​តែ​បាន​ស្នើ​ដល់​មហាមិត្ត​ចិន​​ឲ្យ​ជួយ​ទិញ​អង្ករ​ពី​កម្ពុជា​ឲ្យ​បាន​ដល់​៣០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ លើ​កូតា​ចាស់​ដែល​មាន​២០​ម៉ឺន​តោន​រួច​ទៅ​ហើយ។

សូម​​ជម្រាប​ដែរ​ថា កាល​ពី​ឆ្នាំ​២០១៦​ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ចំនួន​ជាង ៥៤​ម៉ឺន​តោន ក្នុង​នោះ ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​មាន​ជាង ៣៤​ម៉ឺន​តោន ឬ​ស្មើ​នឹង​៣៧%​នៃ​ទីផ្សារ​នាំ​ចេញ​អង្ករ​សរុប៕

Advertisement



អត្ថបទបន្ទាប់


ADB៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៧​និង​២០១៨ ​នៅតែ​រឹងមាំ​

ព័ត៌មាន
ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​បន្ត​រក្សា​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជាក្នុង​អត្រា​ដដែល គឺ ៧,១% សម្រាប់​ឆ្នាំ​២០១៧ និង​​ឆ្នាំ​...

Virtue Resources ​ចុះ MOU ជាមួយ​ដៃគូ​យុទ្ធសាស្រ្ត​ចំនួន​១៧​​ក្នុង​ការ​សាងសង់​​ទីក្រុង​រណប​២០០​លាន​ដុល្លារ​នៅ​បាវិត

ព័ត៌មាន
ក្រុមហ៊ុន Virtue Resources Group បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​ដៃគូ​យុទ្ធសា​ស្ត្រ​ចំនួន​១២ ដែល​មក​ពី​ចំនួន​១៧​ប្រទេស​ក្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ