មាស​ស​កម្ពុជា

តើ​ដឹង​ទេ អង្ករ​ខ្មែរ​នាំ​ចេញ​ទៅ​ប្រទេស​ណា​ច្រើន​ជាង​គេ​បំផុត?


រយៈពេល​ចាប់​ផ្ដើម​នៃ​ឆ្នាំ​២០១៧​នេះ ហាក់ដូច​ជា​វិជ្ជមាន​សម្រាប់​ការនាំ​ចេញ​អង្ករ​កម្ពុជា ទៅ​កាន់​ទីផ្សារ​ពិភព​លោក។ តួលេខ​ថ្មី​បំផុត បង្ហាញថា ការនាំ​ចេញ​អង្ករ​ខ្មែរ​បាន​កើន​ឡើង​ជាង ១០ភាគរយ នា​ដើម​ឆ្នាំ​នេះ។
អាជីវករ​លក់​អង្ករ​នៅ​រាជ​ធានី​ភ្នំពេញ។ (រូបភាពឯកសារ)
ដោយ

យោងតាម​របាយការណ៍​ពីក្រសួង​កសិកម្ម​ បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​ក្នុង​រយៈពេល​២​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ សម្រេច​បាន​ជិត​១១​ម៉ឺន​តោន បើ​ធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៦ មាន​ត្រឹម​តែ​ជាង​៩​ម៉ឺន​តោន គឺ​កើន​ឡើង​ជាង​១៤​ភាគ​រយ។ 

ដោយ​ឡែក​គិត​ត្រឹម​តែ​ក្នុង​ខែ​កុម្ភៈ​​ឆ្នាំ​២០១៧ អង្ករ​កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​ទិសដៅ ៤៦​ប្រទេស ក្នុង​នោះ​ប្រទេស​ចិន​ឈរ​លំដាប់​ទី​១ ជាមួយ​បរិមាណ​អង្ករ​ជាង ៤​ម៉ឺន​តោន ប្រទេស​បារាំង​លេខ​២ ជាង ១​ម៉ឺន​៥​ពាន់​តោន និង​ប្រទេស​ប៉ូឡូញ​ជាង​៩​ពាន់​តោន។

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា មាន ៥៤​ក្រុមហ៊ុន​ដែល​មាន​បរិមាណ​អង្ករ​ត្រូវ​បាន​នាំ​មុខ​គេ។ ប្រភេទ​​​អង្ករ​​ក្រអូប​មាន​បរិមាណ​នាំ​ចេញ ជាង​៦​ម៉ឺន​តោន អង្ករ​ស​គ្រប់​ប្រភេទ​ជាង ៣​ម៉ឺន​៧​ពាន់​តោន និង​អង្ករ​ចំហុយ​ជិត​៩​ពាន់​តោន។

ការ​នាំ​ចេញ​អង្ករ​បាន​កើន​ក្នុង​ពេល​នេះ បញ្ជាក់​ពី​ភាព​ជោគជ័យ​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​របស់​ក្រុម​ការងារ​សម្រាប់​ការ​នាំ​ចេញ ស្រប​ជាមួយ​កម្ពុជា​កំពុង​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​ស្វែងរក​ទីផ្សារ ការ​បង្កើត​សកម្មភាព​ក្រុមការងារ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។

ដើម្បី​សម្រេច​គោលដៅ​រំពឹង​ទុក​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ ខាង​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​បាន​ប្រកាស​ជំហរ​របស់​ខ្លួន​ថា នឹង​ខិតខំ​បន្ត​ពង្រីក​វិសាល​ភាព​ដើម្បី​បំពេញ​តួនាទី​ក្នុង​ការ​បង្កើន​ការ​យល់ដឹង​ដល់​អ្នក​ពាក់ព័ន្ធ រួម​មាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថែទាំ​ស្រូវ​អង្ករ​មុន​ការ​នាំ​ចេញ និង​បំពេញ​បែប​បទ​ដោយ​អនុលោម​តាម​លក្ខខណ្ឌ​តម្រូវ​របស់​ប្រទេស​នាំចូល៕




អត្ថបទបន្ទាប់


តើ​ធ្វើ​ដូចម្ដេច​ទើប​ជួយ​ពលរដ្ឋ​ខ្មែរ​ចាក​ផុត​បំណុល​វ័ណ្ឌ​ក​បាន?

ព័ត៌មាន
បេសកកម្ម​ស្នូល​របស់​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ គឺ​ផ្តល់​ទុន(កម្ចី) ដល់​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​យក​ទៅ​ប្រកប​អាជីវកម្ម​ដើម្បី​ចិញ្ចឹម​គ្រួស…

ជិត​ចូល​ឆ្នាំ​ខ្មែរ រដូវ​រថយន្ត​ឈ្នួល​ដំឡើងថ្លៃ​ក៏​ចូល​មក​ដល់! តើ​ឆ្នាំ​នេះ​មាន​អ្វី​ប្រែប្រួល?

ព័ត៌មាន
វា​ក្លាយ​ជា​ប្រពៃណី​ទៅ​ហើយ ដែល​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែររៀងរាល់​ឆ្នាំ រថយន្ត​ឈ្នួល​តែង​ដំឡើង​ថ្លៃ​សំបុត្រ​ ខណៈ​ដែល​ប្រជាជន​នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ