ទំនាស់ពាក្យសំដីរឿងវ៉ាក់សាំងនៅ EU

សមាជិកអឺរ៉ុបទាស់សំដីគ្នារឿងចែកវ៉ាក់សាំងអាមេរិក Pfizer មិនស្មើភាព


ឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេស បានមកជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ទី១ខែមេសា ដើម្បីធ្វើការបែកចែកវ៉ាក់សាំងកូវីដ១៩របស់អាមេរិកប្រភេទ Pfizer BioNTech ចំនួន១០លានដូស ដែលក្រុមប្រទេសសហភាពអឺរ៉ុបមានសំណាងទទួលបានមុនពេលកំណត់។ នៅក្នុងកិច្ចប្រជុំនោះ មានការខ្វែងគំនិតគ្នាលើការបែកចែកវ៉ាក់សាំងទាំង១០លានដូស ដោយមានប្រទេសខ្លះចង់បានវ៉ាក់សាំងឲ្យគ្រប់ទៅនឹងចំនួនសម្រាប់ខ្លួនឯង ដោយមិនចង់សម្រួលបែងចែកឲ្យប្រទេសនៅអឺរ៉ុបដែលមានតម្រូវការច្រើនជាងនោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រូបតំណាង៖ សមាជិកអឺរ៉ុបទាស់សំដីគ្នារឿងចែកវ៉ាក់សាំងអាមេរិក Pfizer មិនស្មើភាព

បើ​តាម​ការ​គ្រោងទុក ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អា​មេ​រិ​ក Pfizer BioNTech ត្រូវ​ប្រគល់​វ៉ាក់សាំង​មក​ឲ្យ​អឺរ៉ុប​ដែល​គេ​បាន​បញ្ជា​ទិញ​ចំនួន​១០០​លាន​ដូ​ស ត្រឹម​ត្រីមាស​ទី​៣​ឆ្នាំ​២០២១​នេះ​។ ប៉ុន្តែ Pfizer បាន​បញ្ជូន​វ៉ាក់សាំង​ជើង​ទី​១​មក​មុន ក្នុង​ចំនួន​១០​លាន​ដូ​ស​ដែល​ប្រការ​នេះ​បែរជា​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​មានការ​ខ្វែងគំនិត រឿង​ចែក​វ៉ាក់សាំង​គ្នា​មិន​ស្មើ​ទៅ​វិញ​។

បើ​តាម​រូបមន្ត វ៉ាក់សាំង​ទាំង​១០​លាន​ដូ​ស​នោះ គេ​ត្រូវ​ដក​ប្រមាណ​៣​លាន​ដូ​ស​សម្រាប់​បន្ថែម​ឲ្យ​ប្រទេស​៥​នៅ​អឺរ៉ុប​ដែល​កំពុង​មាន​កំណើន​អ្នក​ឆ្លង​និង​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​ច្រើន​។ ក្រៅពី​នោះ​វ៉ាក់សាំង​ដែល​នៅ​សល់​នឹង​ត្រូវ​បែងចែក ទៅ​តាម​រូបមន្ត​សមាមាត្រ​ប្រជាជន ពោល​គឺ​ប្រទេស​មាន​ប្រជាជន​ច្រើន​នឹង​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ច្រើន ប្រទេស​មាន​ពលរដ្ឋ​តិច​នឹង​ទទួល​បាន​តិច​ដូច​គ្នា​។

ប្រទេស​ទាំង​៥​ដែល​កំពុង​មាន​បញ្ហា​កូ​វី​ដ​ខ្លាំង​ជាងគេ​នៅ​អឺរ៉ុប​នោះ​រួម​មាន ក្រូ​អាត អេ​ស្តូ​នី ឡា​ត​វី ស្លូ​វ៉ា​គី និង​ប៊ុល​ហ្កា​រី​។ យ៉ាងណាមិញ​មាន​ប្រទេស​៣​ផ្សេង​ទៀត​ក្នុង​តំបន់​អឺរ៉ុប​ដូច​គ្នា ដែល​ជំទាស់​នឹង​ការ​ផ្តល់​វ៉ាក់សាំង​បន្ថែម​ដល់​ប្រទេស​ទាំង​៥​នេះ​។

ប្រទេស​អូ​ទ្រី​ស ស្លូ​វេ​នី និង​សាធារណៈរដ្ឋ​ឆែក បាន​ជំទាស់​និង​ចេញ​មុខ​តវ៉ា ដោយ​អះអាង​ថា​វា​ជា​រឿង​អយុត្តិធម៌​ក្នុង​រឿង​បែងចែក​វ៉ាក់សាំង ហើយ​បាន​លើក​ឡើង​ទៀត​ថា ពលរដ្ឋ​របស់​ខ្លួន​ក៏​ត្រូវការ​វ៉ាក់សាំង​ជា​ចាំបាច់​ដែរ​។ ទោះ​មានការ​សម្របសម្រួល​យ៉ាងណា ក៏​ប្រទេស​ទាំង​៣​មិន​ព្រម​ចែករំលែក ចំនួន​វ៉ាក់សាំង​ដែល​ខ្លួន​ត្រូវ​ទទួល​បាន ជាមួយ​ប្រទេស​ទាំង​៥​ដែល​កំពុង​ជួប​ការ​លំបាក​ដាច់ខាត​។

មែនទែន​ទៅ​នៅ​ចុង​ក្រោយ ប្រទេស​ទាំង​៣​ដែល​បាន​ជំទាស់ ត្រូវ​អឺរ៉ុប​អនុញ្ញាត​ឲ្យ​ទទួល​បាន​វ៉ាក់សាំង​តាម​គ្រប់​ចំនួន​ធម្មតា ដោយ​មិន​បាន​រំលែក​ឲ្យ​ប្រទេស​ទាំង​៥​ដែល​កំពុង​លំបាក​នោះ​ទេ​។ ដោយឡែក​ប្រទេស​នៅ​អឺរ៉ុប ១៩​ទៀត​ដែល​មិន​បាន​ជំទាស់​នឹង​ការ​បែងចែក បាន​បង្ហាញ​ពី​សាមគ្គីភាព ជាមួយ​ប្រទេស​ទាំង​៥​ដោយ​សុខចិត្ត​កាត់​បន្ថយ​វ៉ាក់សាំង​ដែល​ខ្លួន​ត្រូវ​ទទួល​បាន​បន្ថែម​ទៀត ពោល​គឺ​ខ្លួន​ព្រម​ទទួលយក​វ៉ាក់សាំង​តិច​ជាង​មុន​ទៅ​ទៀត​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ផ្សារទំនើបដ៏ធំបំផុត​មួយរបស់ថៃ គ្រោង​វិនិយោគ​ជាង ១ពាន់លានដុល្លារ ពង្រីកវត្តមាននៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុន​ផ្សារ​ទំនើប​ដ៏ធំបំផុត​មួយ​របស់ប្រទេសថៃ Central Retail Corporation មានផែនការវិនិយោគ​ទឹកប្រាក់ ១,១​ពាន់លានដុល្លារ​ នៅវៀតណ…

ក្រសួងពាណិជ្ជកម្មធ្លាក់ចុះចំណូលដល់ទៅ ៥០% នៅឆ្នាំ២០២០, ហេតុអ្វី?

ព័ត៌មាន
ចំណូលរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២០មានការធ្លាក់ចុះរហូតដល់ទៅជាង ៥០% បើធៀបនឹងឆ្នាំ២០១៩ ពោលគឺមានមកនៅត្រឹមជាង៥១ពាន់លានរៀល ស្មើនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ