Advertisement
ទេសចរណ៍

បាយ​​ល្ងាច​មួយ​ពេលជាង ៣ម៉ឺន​ដុល្លារ - ម្ចាស់​ភោជនីយដ្ឋាន​ត្រូវ​ចាប់​ខ្លួន!


បើ​លោក​អ្នក​ជា​ម្ចាស់​ភោជនីយដ្ឋាន ករណី​មួយ​នេះ​អាច​ជា​មេរៀន​ដ៏​ល្អ។ នៅវៀតណាម ម្ចាស់​ភោជនីយដ្ឋាន​ម្នាក់​នៅ​ក្នុងទីក្រុង​ហូជីមិញ ត្រូវ​នគរបាល​ចាប់​ខ្លួន ដោយសារ​លក់​គិត​លុយ​«កោរ»​អតិថិជន​ជា​ទេសចរ​អូស្ត្រាលី អស់​ ៣ម៉ឺន​ដុល្លារ​សម្រាប់​អាហារ​ពេល​ល្ងាច​មួយពេល។
នគរបាល​ក្រុង​ហូជីមិញ ចាប់​ខ្លួន​បុរសជា​ម្ចាស់​ភោជនីយដ្ឋាន​ម្នាក់​ពី​បទ​គិត​លុយ​កោរ​ទេសចរ​បរទេស។
ដោយ
Advertisement

បុរស​វ័យ​ ២២ឆ្នាំ Tran Tuan Minh ជា​ម្ចាស់​ភោជនីយដ្ឋាន​ NightFall ក្នុង​ទីក្រុង​ហូជីមិញ កំពុង​ស្ថិត​ក្រោម​ការស៊ើប​អង្កេត​ព្រហ្មទណ្ឌ​ ពីបទ​ប្រើ​ប្រាស់​បណ្ដាញ​កុំព្យូទ័រ បណ្ដាញ​ទូរគមនាគមន៍ អ៊ិនថឹណិត និង​ឧបករណ៍​ឌីជីថល ដើម្បី​កិប​កេង​ប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។

សារព័ត៌មាន VN Express ផ្សាយថា ការចាប់​ខ្លួន​ម្ចាស់​ភោជនីយដ្ឋាន​នេះ បាន​ក្លាយ​ជា​ចំណងជើង​ព័ត៌មាន​​លេចធ្លោ​ជាង​គេ នៅ​លើ​សារព័ត៌មាន​ធំៗ ក្នុង​ប្រទេស​វៀតណាម។ 

គួររំឭកថា កាលពី​ខែ​សីហា ឆ្នាំ​២០១៦ ទេសចរណ៍​អូស្ត្រាលី ឈ្មោះ John David Caracciolo អាយុ ៤៥ឆ្នាំ បាន​ចូល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​ NightFall ហើយ​បង់​ប្រាក់​ដោយ​ប្រើ​ប័ណ្ណ​ឥណទាន (credit card)។ នៅ​ពេល​ឲ្យ​កាតឥណទាន​ទៅ​បុគ្គលិក​ភោជនីយដ្ឋាន​យក​ទៅ​ឆូត​ដើម្បី​បង់​លុយ បុគ្គលិក​ប្រាប់​វិញ​ថា មាន​បញ្ហា​បច្ចេកទេស​ ហើយ​គាត់​ត្រូវ​ប្រើ​កាត​មួយ​ផ្សេង​ទៀត។

ជាច្រើន​ថ្ងៃ​បន្ទាប់​ពី​ទេសចរ​រូប​នេះ​ត្រលប់​មក​ដល់​ប្រទេស​វិញ ក៏​ឆែក​ដឹង​ថា លោក​ត្រូវ​គិត​លុយ​អស់ ៣ម៉ឺន ៣៦០​ដុល្លារ​ សម្រាប់អាហារ​ពេល​ល្ងាច​មួយ​ពេល។ អ្នក​ទេសចរ​រូប​នេះ​ក៏​បាន​ពឹងពាក់​មិត្ត​ភក្ដិ​នៅ​ក្នុង​ប្រទេស​វៀតណាម ឲ្យ​ដាក់​ពាក្យ​បណ្ដឹង។ 

នគរបាល​បាន​ស៊ើប​អង្កេត​ឃើញថា អាហារ​ពេល​ល្ងាច​មួយ​ពេល​នោះ​អស់​តម្លៃ​មិន​ដល់​ ១០០០​ដុល្លារ​ផង​ទេ ប៉ុន្តែ ម្ចាស់​ភោជនីយដ្ឋាន​ប្រើ​បុគ្គលិក​ឲ្យ​ឆូត​កាត​ឥណទាន​ជាច្រើន​ដង រួចហើយ​ក៏​ទៅ​ដក​យក​លុយ​ពី​ធនាគារ។ 

បន្ទាប់ពី​មាន​បណ្ដឹង បុរស​ជា​ម្ចាស់​ភោជនីយដ្ឋាន​ក៏​បាន​សង​លុយ​វិញកាល​ពី​ខែ​ធ្នូ ជា​ថ្នូរ​នឹង​ការដក​ពាក្យ​បណ្ដឹង​វិញ​ពី​សំណាក់​អ្នក​ទេសចរ​អូស្ត្រាលី​នោះ។ ប៉ុន្តែ នគរបាល​នៅតែ​បន្ត​នីតិវិធី​ព្រហ្មទណ្ឌ​លើ​ករណី​នេះ ដោយ​អះអាងថា វា​ជា​បទល្មើស​កម្រិត​ធ្ងន់ និង​ធ្វើ​ឲ្យ​ខូច​មុខមាត់​ប្រទេស​ជាតិ។ 

ប្រសិន​បើ​លោកអ្នក​នាង​មិត្ត​អ្នក​អាន ធ្លាប់​ជួប​ប្រទះ​រឿង​បែប​នេះ សូម​ជួយ​ផ្តល់​យោបល់ និង​ចែករំលែកទាំងអស់គ្នា ដើម្បី​បំបាត់អំពើ​បែបនេះ!!!៕




អត្ថបទបន្ទាប់


មហាសេដ្ឋី ពុង ឃាវសែ តារាជំនួញ«អាត់កឺ»​នៅកម្ពុជា?

ព័ត៌មាន
«ធ្វើ​ជា​អ្នក​មាន​មិន​មែន​ស្រួល​ដូច​ការ​គិត​នោះ​ទេ។ ធ្វើការ​គ្មាន​ពេល​សម្រាក​ទេ កុំ​ថា​ឡើយ ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ​នោះ មិន​ថា​យប់ មិ...

តើ​គួរ​មាន​ច្បាប់​គ្រប់គ្រង​ប្រតិបត្តិការ​បង់រំលស់ឬទេ? ហេតុ​អ្វី?

ព័ត៌មាន
ប្រតិបត្តិការ​បង់រំលស់​ត្រូវ​បាន​គេមើលឃើញថា បាន​ចូលរួម​ចំណែក​មួយ​នៅ​ក្នុង​ចរន្ដ​នៃ​ការ​លូត​លាស់​សេដ្ឋកិច្ច តាមរយៈ​ការ​ផ្ដល់​ជម្រើស​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ