អគ្គិសនីកម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលថា ទោះថ្លៃដើមផលិតកើនឡើង៣ដង ប៉ុន្ដែផលប៉ះពាល់លើអគ្គិសនីកម្ពុជា គឺមានកម្រិតទាប


មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានអះអាងថា ក្រោយផ្ទុះសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបានធ្វើឲ្យតម្លៃប្រេងឥន្ធនៈ និងថាមពលលើពិភពលោកបានហក់ឡើងថ្លៃយ៉ាងគំហុក ហើយវិបត្តិនេះក៏បានជំរុញឲ្យថ្លៃដើមផលិតអគ្គិសនីនៅកម្ពុជាហក់ឡើងថ្លៃជាងទ្វេដងផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលថា ផលប៉ះពាល់លើអគ្គិសនីកម្ពុជា គឺនៅមានកម្រិតទាប។ រូបភាព៖ រ៉ាត់ ទី
ដោយ

តែយ៉ាងណាបញ្ហានេះមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យថាមពលកម្ពុជានោះទេ ដោយសារល្បាយថាមពលនៅកម្ពុជាភាគច្រើនបានមកពីវារីអគ្គិសនី។ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលអះអាងទៀតថា បើទោះបីជាប្រឈមនឹងសម្ពាធតម្លៃថាមពលពិភពលោកឡើងថ្លៃខ្ពស់ក៏ដោយ ប៉ុន្ដែនៅឆ្នាំ២០២២ កម្ពុជានឹងមិនប្រឈមបញ្ហាខ្វះថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នោះឡើយ។ 

ឯកឧត្តម ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលអះអាងថា វិបត្តិសង្គ្រាមនៅអ៊ុយក្រែនបានធ្វើឲ្យវត្ថុធាតុដើមសម្រាប់ផលិតអគ្គិសនីរួមមានធ្យូងថ្ម ប្រេងខ្មៅ និងប្រេងម៉ាស៊ូតបច្ចុប្បន្នកើនឡើងប្រមាណ៣ដង បើធៀបនឹងថ្លៃដើមពេលមិនទាន់មានការផ្ទុះសង្គ្រាម។ ប៉ុន្តែបញ្ហានេះមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យថាមពលអគ្គិសនីកម្ពុជានោះទេ។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីថ្លៃដើមផលិតថាមពលអគ្គិសនីមានការកើនឡើងក៏ដោយ តែកម្ពុជាមិនបានដំឡើងថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់នោះទេ។ ពោលគឺអគ្គិសនីកម្ពុជារួមជាមួយរាជរដ្ឋាភិបាលនឹងខិតខំព្យាយាមធានាឲ្យបាននូវអត្រាថ្លៃអគ្គិសនីក្នុងការលក់ជូនអតិថិជនតាមផែនការដែលបានកំណត់។ 

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «រាជរដ្ឋាភិបាលនឹងព្យាយាមបន្តរក្សានិរន្តភាពនៃការផ្គត់ផ្គង់អគ្គិសនីឲ្យកាន់តែល្អប្រសើរ បើទោះបីជា មានប្រទេសមួយចំនួនបានបង្កើនអត្រាថ្លៃលក់អគ្គិសនី និងមានភាពររអាក់រអួលច្រើនក្នុងការផ្គត់ផ្គង់អគិ្គសនី ដោយសាររោងចក្រមួយចំនួនមិនអាចទប់ទល់នូវការចំណាយវត្ថុធាតុដើមសម្រាប់ផលិតកម្មអគ្គិសនីបានក៏ដោយ»។

ពាក់ព័ន្ធស្ថានភាពថាមពលអគ្គិសនីនៅឆ្នាំនេះឯកឧត្តម ហេង គុណលាង អះអាងថា កម្ពុជានឹងមិនខ្វះថាមពល សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងការដំណើរការអាជីវកម្ម និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឡើយនៅឆ្នាំនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«នៅឆ្នាំ២០២២នេះកម្ពុជាមានថាមពលអគិ្គសនីប្រើប្រាស់គ្រប់គ្រាន់ និងប្រភពផ្គត់ផ្គង់ថាមពលនៅសល់ទៀតផង»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


CDC បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួ៤៧គម្រោង ជាមួយទុនវិនិយោគ ២,៥ពាន់លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅត្រីមាសទី១ឆ្នាំ២០២២ បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ៤៧គម្រោង ដែលមានទំហ…

កម្ពុជា និងធនាគារកណ្ដាលអាស៊ាន សម្លឹងឃើញពីតួនាទីសំខាន់នៃសារពើពន្ធ និងការអភិវឌ្ឍបៃតង ដើម្បីរជំរុញនិងស្ដារសង្គម-សេដ្ឋកិច្ចតំបន់

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា កាលនៅថ្ងៃទី ០៧ខែ មេសា បានរៀបចំសន្និសីទជាន់ខ្ពស់មួយស្តីពី «ហិរញ្ញប្បទានប្រកបដោយចីរភាព៖ ការកៀរគរហិរញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ