Advertisement
សួនសត្វភ្នំពេញសាហ្វារី

សួនសត្វភ្នំពេញសាហ្វារី នឹងបិទទទួលភ្ញៀវចូលទស្សនាសាកល្បង នៅត្រឹមថ្ងៃទី ៧ ឧសភា ខាងមុខ


សួនសត្វភ្នំពេញសាហ្វារី ដ៏ធំជាងគេមួយ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងថ្ងៃបើកសាកល្បងមួយរយៈពេលកន្លងមកនេះ គ្រោងនឹងបិទទទួលភ្ញៀវទចូលទស្សនាសាកល្បងនៅត្រឹមថ្ងៃទី ៧ ខែឧសភា ខាងមុខហើយ ដើម្បីធ្វើកែលម្អមួយចំនួនក្នុងសួនសត្វនេះ។
សួន​សត្វ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា បើក​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​នៅ​ចុង​ឆ្នាំ​២០១៧​នេះ។
ដោយ

សួនសត្វ ភ្នំពេញ សាហ្វារី (Phnom Penh Safari) នឹង​ចាប់បើក​សម្ពោធ​ជាផ្លូវការ​ដើម្បីទទួល​ស្វាគមន៍​ភ្ញៀវចូល​ទស្សនា ឡើងវិញ នៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៨នេះ។ សរុបទៅ ការបើក​ឲ្យ​ចូល​ទស្សនា​សាកល្បង​សួនសត្វភំ្ន​ពេញសាហ្វារី​​មានរយៈពេល ១០ថ្ងៃ​គត់ ពោលចាប់​បើក​ពី ថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ០៧ ខែឧសភា ។

Advertisement

សូមរម្លឹក​បន្តិចថា ក្រោយពី​បញ្ចប់​ពិធីក្រុង​ពាលី និងបើក​ឲ្យដំណើរការ​សាកល្បង​ថ្ងៃទី ២៨ ខែមេសា ក​ន្លងមក​នេះ សួនសត្វភ្នំពេញ សាហ្វារី ដែលជា​ព្រៃកម្សាន្ដ​ភ្នំពេញ​ទី១ ដ៏ធំជាងគេបង្អស់​មួយ​នៅកម្ពុជា បានទទួល​ការគាំទ្រ​យ៉ាងគគ្រឹក​គគ្រេង​​ពីសំណាក់​អ្នកចូល​ទស្សនា ក្នុងចំនួន​រាប់ពាន់​នាក់​ឯណោះ ក្នុងមួយ​​ថ្ងៃៗ​។ វិនិយោគ​អស់ទឹកប្រាក់​ជាង ១០លាន​ដុល្លារ​អាមេរិក​​សួន​សត្វ​​ដ៏​ធំ​​មួយ​នេះ ត្រូវបានដឹងថា អភិវឌ្ឍ​សាង​សង់​ដោយ ឯកឧត្តម ​អ្នក​ឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​​ក្រុមប្រឹក្សា​ភិបាល និង​ជា​​អគ្គនាយក​​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ស្ថិត​​នៅ​ក្នុង​​តំបន់​អភិវឌ្ឍន៍​​ទីក្រុង​រណប​ថ្មី របស់​អ្នក​​ឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​​ព្រែក​​តាសេក ខណ្ឌ​​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូ​ម៉ែត្រ​​ពី​រាជ​ធានី​​ភ្នំពេញ។

អំឡុងថ្ងៃ​បើកសាកល្បង​ក្រុមហ៊ុនបាន​កំណត់តម្លៃ​លក់សំបុត្រ​មានត្រឹមតែ ១០ដុល្លារ​ប៉ុណ្ណោះសម្រាប់​មនុស្ស​ធំ និង តម្លៃ​៥ដុល្លារ​សម្រាប់​កុមារ ដែលអាច​ចូល​កំសាន្ត លំហែកាយ និង​ទស្សនា​ពេញ១​ថ្ងៃ។ ជាមួយ​នឹងតម្លៃ​បើកជាផ្លូវ​ការខាងមុខនេះ ថ្លៃសំបុត្រ ១៥ដុល្លារ​សម្រាប់មនុស្សធំ និង ក្មេង ៥ដុល្លារ​ដដែល។

សួន​សត្វ​ដ៏​ធំ​ជាង​គេ​មួយ​នេះ សាងសង់​នៅលើផ្ទៃដី​ជាង ៦០ហិតា​ក្នុងជំហានទី១ ដែលហ៊ុមព័ទ្ធ​​ទៅ​ដោយ​​រចនា​បថ​​ដ៏​សម្បូរ​​បែបលំនាំ​តាមសម័យ​អង្គរ ​ទាំង​ក្នុង ​និង ​ក្រៅ អម​ជាមួយ​នឹង​ព្រៃឈើ​​រាប់​សិប​​ហិកតា ​ជា​តំបន់​​ទេសចរណ៍​​ដ៏​​សំខាន់​​​សម្រាប់​​សម្រាក​លំហែកាយ។

សកម្មភាពសម្ដែងសត្វក្រពើ ក្នុងសួនសត្វភ្នំពេញសាហ្វារី

លក្ខណៈពិសេស​របស់​​សួន​សត្វ ភ្នំពេញ សាហ្វារី ចែកចេញ​ជា​បួន​តំបន់​សំខាន់ៗ មាន​ដូចជា ទី១ កន្លែង​សម្តែង​សត្វ​ខ្លា ទី២ កន្លែង​សម្តែង​សត្វ​ក្រពើ ទី៣ កន្លែង​សម្តែង​សត្វ​ស្វា អ៊ូរ៉ង់អ៊ូតង់ និង​ទី៤ កន្លែង​សម្តែង​សត្វ​សេក​មក​ពី​អាហ្វ្រិក និង​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត។  

ក្រៅពីនេះ ក៏មានសត្វជាច្រើនប្រភេទផ្សេងទៀត រួមជាមួយនឹងសួន​ទឹក​សម្រាប់​ជិះ​ទូក​លេង​កម្សាន្ត និង​កន្លែង​​ក្មេង​លេង​ផង​ដែរ។

ក្រុមហ៊ុនទើប​តែប្រកាស​វិនិយោគ​គម្រោងថ្មី​មួយទៀត​ទៅលើ សួន​ទឹក​កម្សាន្ដ​ដ៏ទំនើប​ធំជាងគេ​បង្អស់​នៅកម្ពុជា ហើយ​ក៏ធំជាង​គេបង្អស់​នៅក្នុង​តំបន់អាស៊ី​ក្នុងទឹក​បា្រក់ ៣០លានដុល្លារ​​អាមេរិក ដែលនឹង​ចាប់ផ្តើម​សាងសង់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ហើយ ដែលមានទី​តាំងនៅក្បែរ​នឹងសួនសត្វ​ភ្នំពេញ​សាហ្វារី​នេះផងដែរ​៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី បើក​សម្ពោធ​សាងសង់​ជា​ផ្លូវការ គម្រោង​លំនៅដ្ឋាន​ដ៏ប្រណីត The Palms តម្លៃ​ជាង ១០០​លាន​ដុល្លារ

ព័ត៌មាន
ការទន្ទឹងរង់ចាំជាច្រើនខែកន្លងមកនេះ នៅទីបំផុត គម្រោងលំនៅដ្ឋានបែបរមណីយដ្ឋានដ៏ប្រណីត The Palms បានសម្ពោធសាងសង់ជាផ្លូវការហើយ ជាមួយនឹងតម្...

អ្នក​ធ្វើ​ដំណើរ​សប្បាយ​ចិត្ត​នឹង​​សេវា​រថភ្លើង​ ភ្នំពេញ-ព្រលាន​យន្ដហោះ!

ព័ត៌មាន
ពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ នៅ​ពេល​បាន​ជិះ​រថភ្លើង​ចម្ងាយ​ខ្លី​ពី​ស្ថានីយ​អយស្ម័យាន​ភ្នំពេញ​ទៅ​កាន់​ព្រលាន​យន្ដ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ