សួនសត្វ​ ភ្នំពេញ សាហ្វារី

សួន​សត្វ​ធំ​ជាង​គេ​នៅ​កម្ពុជា​បើក​ឲ្យ​ចូល​​ទស្សនា​​​ថ្ងៃទី១ មេសា ខាង​មុខ!


បន្ទាប់​ពី​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត នៅ​ទីបំផុត សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​ទីមួយ ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ​សាហ្វារី នឹង​ចាប់​បើក​ដំណើរការ​ផ្លូវការ ឲ្យ​ប្រជាជន​ចូល​ទស្សនា​កម្សាន្ត នៅថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៨ នេះ​ហើយ។
ទិដ្ឋភាព​ខ្លះៗ​នៃ​សួន​សត្វ​ សាហ្វារី ភ្នំពេញ។
ដោយ

លោក ចារ៉េ ខាន់មេន ជា​អ្នក​គ្រប់គ្រង​សួន​សត្វ ភ្នំពេញ សាហ្វារី បាន​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស ឲ្យ​ដឹង​ថា សួន​សត្វ​នេះ​នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ខាង​មុខ​នេះ​ហើយ។ 

លោកថា ការ​យឺតយ៉ាវ​កន្លង​មក ដោយសារ​តែ​ការ​រៀបចំ​ផ្នែក​ខាង​ក្នុង​មិន​ទាន់​រួចរាល់ ជា​ពិសេស ការ​សាងសង់​ផ្លូវ​តភ្ជាប់​ទៅកាន់​សួន​សត្វ​ដ៏​ធំ​ជាង​គេ​នៅកម្ពុជា ក្បែរ​រាជ​ធានី​ភ្នំពេញ នេះ​តែ​ម្តង។ លោក ចារ៉េ បាន​ឲ្យ​ដឹង​ថា សួន​សត្វ​ថ្មី​នេះ​បាន​វិនិយោគ​សាងសង់​ក្នុង​ទឹក​ប្រាក់​អស់​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក។ 

សួនសត្វ​ដ៏​ធំ​មួយ​នេះ អភិវឌ្ឍ​សាងសង់​ដោយ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ ពី​រាជ​ធានី​ភ្នំពេញ។

លក្ខណៈ​ពិសេស​របស់​សួនសត្វ ភ្នំពេញ សាហ្វារី ចែកចេញ​ជា​បួន​តំបន់​សំខាន់ៗ មាន​ដូចជា ទី១ កន្លែង​សម្តែង​សត្វ​ខ្លា ទី២ កន្លែង​សម្តែង​សត្វ​ក្រពើ ទី៣ កន្លែង​សម្តែង​សត្វ​ស្វា អ៊ូរ៉ង់អ៊ូតង់ និង​ទី៤ កន្លែង​សម្តែង​សត្វ​សេក មក​ពី​អាហ្វ្រិក និង​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត។

ក្រៅពី​បួន​ទីតាំង​សំខាន់ៗ​ខាង​លើ​នេះ នៅ​មាន​កន្លែង​សត្វ​ជា​ច្រើន​ប្រភេទ​ទៀត​សម្រាប់​ទស្សនា ហើយ​ក៏​មាន​សួន​ទឹក​សម្រាប់​ជិះ​ទូក​កម្សាន្ត និង​កន្លែង​ក្មេង​លេង​ផងដែរ។

សួន​សត្វ​ដ៏​ធំជាង​គេ​មួយ​នេះ ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​រចនាបថ​ដ៏​សម្បូរ​បែប​ទាំង​​ក្នុង​និង​ក្រៅ អម​ជាមួយ​នឹង​ព្រៃ​ឈើ​រាប់​ហិកតា នឹង​ក្លាយ​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ពោល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​រាជ​ធានី​ភ្នំពេញ ក៏​ដូចជា​ប្រទេស​កម្ពុជា​ផងដែរ។

ទីក្រុង​ចិន​វិនិយោគ​ទឹក​ប្រាក់​១៥០០​លាន​ដុល្លារ ក៏​ស្ថិត​នៅ​ក្បែរ​តំបន់​សួន​សត្វ​នេះ​ដែរ

ការ​វិនិយោគ​សួន​សត្វ​កម្សាន្ត​ដ៏​ធំ​នេះ ស្ថិត​នៅ​ក្នុង​គម្រោង​វិនិយោគ​ជា​ច្រើន​ទៀត ដែល​កំពុង​ដំណើរការ​សកម្មភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង​រណប​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់។ ជាក់ស្តែង ការ​វិនិយោគ​ទីក្រុង​មិត្តភាព​កម្ពុជា​-ចិន ឬ​ហៅ​ថា ឆាយណា ថោន ក៏​កំពុង​តែ​ដំណើរការ​ទៅ​តាម​ផែនការ ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​រណប ជាមួយគ្នា​នឹង​សួន​សត្វ ភ្នំពេញ សាហ្វារី នេះដែរ។

ក្រុមហ៊ុន​វិនិយោគ​ចិន​ដ៏​ល្បីល្បាញ​មួយ​ដែល​មាន​ឈ្មោះ​ថា ចុង មិញថូវ បាន​បោះទុន​វិនិយោគ​រួមគ្នា​ក្នុង​ទឹក​បា្រក់​ប្រមាណ ១៥០០​លាន​ដុល្លារ​អាមេរិក ជាមួយ​នឹង​ក្រុមហ៊ុន​ក្នុង​ស្រុក​ដ៏​ធំ​មួយ​ គឺ ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដើម្បី​បង្កើត​ឲ្យ​មាន​ការ​សាងសង់​ទីក្រុង​មិត្តភាព ចិន​-កម្ពុជា នេះ​ឡើង។ 

ហើយ​ទីក្រុង​មិត្តភាព​កម្ពុជា​-ចិន សាងសង់​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ៥៥០​ហិកតា។ ជុំវិញ​ទៅ​នឹង​ការ​បង្កើត​ឲ្យ​មាន​ទីក្រុង​មិត្តភាព​កម្ពុជា​-ចិន នៅកម្ពុជា សុទ្ធតែ​បាន​ការ​អបអរ​សាទរ​ពី​ក្រុម​អ្នក​ជំនាញ​តាមដាន​សេដ្ឋកិច្ច​សង្គម មន្ត្រី​រដ្ឋាភិបាល សង្គម​ស៊ីវិល ថា នេះ​ជា​សញ្ញាដ៏​ល្អ ដែល​កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​មួយ​កម្រិត​ទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ចរន្ដ​ពុះ​ដី​ឡូតិ៍​នៅ​ឆ្នាំ​២០១៨​នេះ នឹង​ថយ​ចុះ​ជាង​ឆ្នាំ​មុន

ព័ត៌មាន
ចរន្ត​នៃ​ការ​អភិវឌ្ឍ​ពុះ​ដីឡូតិ៍​លក់​នៅ​ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​អះអាង​ថា នឹង​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​ម…

ផ្នត់​គំនិត​អាជីវកម្ម​ពី​សហគ្រិន​បទ​ពិសោធន៍​ជិត​៣​០​ឆ្នាំ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​កម្ពុជា

ព័ត៌មាន
“ចាប់​ផ្ដើម​អាជីវកម្ម ជា​រឿង​ងាយ​ទេ តែ​ធ្វើ​ឲ្យ​អាជីវកម្ម​នោះ​ឈរ​ជើង​នៅ​ក្នុង​ទីផ្សារ​បាន​យូរ​អង្វែង ជា​រឿង​មិន​ងាយ​ប៉ុន្មាន​ទេ”។ នេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ