ជក់​បារី​ស្មើ​នឹង​ដុត​លុយ​ចោល

ខ្មែរ​ចាយ​​លុយ​ជាង​២០០​​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​លើ​ការ​ជក់​បារី


តើ​មិត្ត​អ្នក​អាន​ជ្រាប​ទេ​ថា បច្ចុប្បន្ន​នេះ មាន​ពលរដ្ឋ​កម្ពុជា​ប្រហែល​ជាង​១​លាន​៦​សែន​នាក់ ជា​អ្នក​ជក់​បារី។
មួយឆ្នាំៗ ខ្មែរ​ចាយ​លុយ​ជាង ២០០​លាន​ដុល្លារ​អាមេរិក លើ​ការជក់​បារី។ រូបភាព៖ ហេង ភារម្យ
ដោយ

ពួកគេ​ស្ថិត​ក្នុង​ចំណោម​អ្នក​មាន​ចំណូល​ទាប។ ការ​ចំណាយ​ទៅ​លើ​ការ​ជក់​បារី​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​រហូត​ដល់​ជាង​២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ជា​រៀង​រាល់​ឆ្នាំ។ 

តួលេខ​នៃ​ការ​ចំណាយ​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា។

បើ​សិន​ជា​គេ​គន់គូរ​ទៅ​ឃើញ​ថា ការ​ចំណាយ​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​លើ​ការ​ជក់​បារី​ក្នុង​១​ថ្ងៃ គឺ​ស្មើ​ទៅ​នឹង​ការ​ចំណាយ​ទៅ​លើ​ការ​ទិញ​អាហារ ១​ពេល យ៉ាង​ដូច្នេះ​ដែរ។ 

ការ​ចំណាយ​ដ៏​ធំ​ធេង​នេះ ជា​កតាលីករ​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ ហើយ​ការ​ចំណាយ​ទៅ​លើ​បារី ឬ​ថ្នាំ​ជក់ ត្រូវ​បាន​ដក​ពី​ចំណាយ​នៃ​តម្រូវការ​ចាំបាច់​ក្នុង​គ្រួសារ ដូចជា ចំណី​អាហារ សម្លៀក​បំពាក់ ការអប់រំ​ជាដើម ជាពិសេស ក្នុង​គ្រួសារ​ដែល​មាន​ចំណូល​ទាប។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អះអាង​ទៀត​ថា កត្តា​នេះ​បណ្ដាល​ឲ្យ​សមាជិក​រស់​ក្នុង​គ្រួសារ​ចំណូល​ទាប​និង​មធ្យម ដែល​មាន​អ្នក​ជក់​បារី​ប្រឈម​នឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ដែល​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ថ្នាំ​ជក់​ជា​ឧបសគ្គ ដែល​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដែល​យើង​ឃើញថា កម្ពុជា​បាត់បង់​ធនធាន​មនុស្ស ១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ ដោយ​មនុស្ស​៣០​នាក់​ស្លាប់ ក្នុង​១​ថ្ងៃ ដោយសារ​ការ​ប្រើប្រាស់​ថ្នាំ​ជក់។

ជា​រៀង​រាល់​ឆ្នាំ មនុស្ស​លើ​ពិភព​លោក​ជាង​៧​លាន​នាក់ បាន​ស្លាប់​ដោយសារ​ការ​ប្រើ​ថ្នាំ​ជក់ ដែល​តួលេខ​នេះ​ត្រូវ​បាន​ព្យាករ​ថា នឹង​កើន​ឡើង​ដល់​ជាង​៨​លាន​នាក់ ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០៣០។ 

បើ​មិន​មាន​ការ​ធ្វើ​សកម្មភាព​ណា​មួយ​ឲ្យ​បាន​រឹង​មាំ​ទេ ហើយ​ការ​ប្រើប្រាស់​ថ្នាំ​ជក់​ជា​គ្រោះថ្នាក់​សម្រាប់​បុគ្គល​គ្រប់​រូប ដោយ​មិន​គិត​ពី​ភេទ អាយុ ពណ៌​សម្បុរ វប្បធម៌ ឬ​កម្រិត​នៃ​ការ​អប់រំ​ឡើយ។ 

ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​នាំ​មក​នូវ​ទុក្ខ​វេទនា ជំងឺ​និង​ការ​ស្លាប់ គ្រួសារ​ក្រីក្រ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ។ នេះ​ជា​ការ​បញ្ជាក់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា ក្នុង​ទិវា​ពិភព​លោក​គ្មាន​ថ្នាំ​ជក់ ឆ្នាំ​២០១៧ ក្រោម​ប្រធាន​បទ «ថ្នាំ​ជក់​ជា​ឧបសគ្គ​នៃ​ការ​អភិវឌ្ឍ»៕




អត្ថបទបន្ទាប់


ប្រជាជន​វៀតណាម​ស្ទើរ​មួយ​ប្រទេស​បារម្ភពី​សុវត្ថិភាព​ចំណី​អាហារ

ព័ត៌មាន
នៅ​ប្រទេស​វៀតណាម​ក្បែរ​ខាង​កម្ពុជា ប្រជាជន​វៀតណាម​ភាគច្រើន​លើស​លប់​​កំពុង​ខ្វល់​ខ្វាយ​កាន់​តែ​ខ្លាំងឡើង អំពី​បញ្ហា​សុវត្ថិភាព​ចំណី​អាហ…

អាជីវកម្ម​បើក​ហាង​កាហ្វេ​កណ្តាល​ក្រុង​កំពុង​ប្រកួត​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង​នៅ​កម្ពុជា

ព័ត៌មាន
ហាង​កាហ្វេ​បែប​ទំនើបៗ​បាន​និង​កំពុង​មាន​ការ​រីក​សុះ​សាយ​ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ទីផ្សារ​នៃ​វិស័យ​មួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ