Advertisement
វៀតណាម-​ផែនការ​តំបន់​សេដ្ឋកិច្ច​ពិសេស

វៀតណាម៖ ការងារ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​អាច​ផ្ដល់​​ប្រាក់​ខែ​ ១ម៉ឺន​៣​ពាន់​ដុល្លារ​ក្នុង​មួយឆ្នាំ


អ្នក​សេដ្ឋកិច្ច និង​អ្នកច្បាប់​នៅ​វៀតណាម​កំពុង​ងាក​ទៅ​ផ្ដោត​លើ​ផែនការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ទាំងវិនិយោគិន​បរទេស និង​ទាំង​បុគ្គលិក​និយោជិត​ក្នុង​ស្រុក។
ឆ្នេរ​ Nha Trang ខេត្ត​​ Khanh Hoa ប្រទេស​វៀតណាម ដែល​វៀតណាម​គ្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ទីនេះ។ រូបភាព៖ Pixabay.com
ដោយ
Advertisement

បច្ចុប្បន្ន វៀតណាម​កំពុង​ត្រៀម​រៀបចំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ខេត្ត​កាងនិញ ភាគខាង​ជើង ខេត្ត​ភាគកណ្ដាល ខាន់ ហូ (Khanh Hoa) និង​កោះរមណីយដ្ឋាន ភូគួក (ខ្មែរ​ហៅ កោះត្រល់) ដែល​ស្ថិត​នៅភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀតណាម។ 

នេះ​បើ​យោង​តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាននានា នៅ​ប្រទេស​វៀតណាម។

សព្វ​ថ្ងៃ ច្បាប់​ស្ដីពី​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស កំពុងស្ថិត​ក្រោម​កិច្ច​ពិភាក្សា​នៅ​ឯ​រដ្ឋសភា ហើយ​គេ​រំពឹង​ថា ច្បាប់​នេះ​នឹងត្រូវ​អនុម័ត​ នៅ​ខែ​ឧសភា ឆ្នាំ​ក្រោយ។ 

បើ​តាម​សេចក្ដី​ព្រាងច្បាប់ តំបន់​សេដ្ឋកិច្ច​ពិសេស​នឹង​ផ្ដល់​ជូន​នូវ​ការលើក​ទឹកចិត្ត​ជា​ច្រើន ដល់​វិនិយោគិន ដូចជា រយៈពេល​ជួល​អចលនទ្រព្យ​ដល់​ទៅ ៩៩ឆ្នាំ​សម្រាប់​វិនិយោគិន​បរទេស ដែល​ពី​មុន​មក នៅ​ក្នុង​ប្រទេស​វៀតណាម ការជួល​អចលនទ្រព្យ​ដោយ​ជនបរទេស​អនុញ្ញាត​បាន​ត្រឹម ៥០ឆ្នាំ និង​ការ​លើក​លែង​ពន្ធ​លើ​ប្រាក់​ចំណូល​សម្រាប់​រយៈពេល ៥ឆ្នាំ។ 

ដោយសារ​គោល​នយោបាយអនុគ្រោះ​ទាំង​នេះ មន្ត្រី​វៀតណាមថា តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​នេះ អាច​ផ្ដល់​ប្រាក់​ខែ​បាន ១ម៉ឺន ៣ពាន់​ដុល្លារ​ ក្នុងមួយ​ឆ្នាំ ដល់​បុគ្គលិក​និយោជិត​ក្នុង​ស្រុក ខណៈ​ដែល​ចំណូល​មធ្យម​ក្នុង​មួយឆ្នាំ​របស់​ពលរដ្ឋ​វៀតណាម​ បច្ចុប្បន្ន គឺ​ ២ពាន់ ២០០ដុល្លារ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលវៀតណាម​នឹង​បាន​ចំណូល​ពី​ការ​ជួល​ដី ប្រហែល ៩ពាន់ ៥០០​លាន​ដុល្លារ។ 

មន្ត្រី​វៀតណាម​ឲ្យ​ដឹងថា សព្វ​ថ្ងៃ បើ​និយាយ​ពី​រឿង​តំបន់​សេដ្ឋ​កិច្ច​ពិសេស វៀតណាម​ដើរ​ក្រោយ​គេ ខណៈ​ដែល​នៅ​ទូទាំងពិភព​លោក មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប ៤ពាន់ ៥០០​កន្លែង នៅ​ក្នុង​ប្រទេស​ចំនួន ១៤០។ 

ដោយ​ឡែក ប្រទេស​វៀតណាម បច្ចុប្បន្ន មាន​តំបន់​សេដ្ឋកិច្ចធម្មតា ៤៣កន្លែង នៅតាម​តំបន់​ព្រំដែន និង​តំបន់​ឆ្នេរ និង​តំបន់​ឧស្សាហកម្ម ៣២៨​កន្លែង ដែល​ទាក់ទាញ​វិនិយោគទុន​សរុបរួមបាន​ប្រហែល ១៥៣​ពាន់​លានដុល្លារ​អាមេរិក ឬ​ច្រើន​ជាង​ពាក់កណ្ដាល​នៃ​វិនិយោគទុន​បរទេស​ដែល​បាន​សន្យា​ចំពោះ​ប្រទេស​វៀតណាម៕

Advertisement



អត្ថបទបន្ទាប់


ចំណូល​នៃ​វិស័យ​ជលផល​ក្នុង​៩​ខែ​ឆ្នាំ​នេះ មាន​ប្រមាណ​៦៤​ម៉ឺន​ដុល្លារ ស្មើនឹង​៨៦%​នៃ​ផែនការ

ព័ត៌មាន
គិត​ចាប់​ពី​ខែមករា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៧ កម្ពុជា​បាន​ទទួល​ចំណូល​ពី​វិស័យ​ជលផល​ប្រមាណ​ជាង​២ពាន់ ៥០០​លាន​រៀល ឬ​ស្មើ​នឹង​ប្រមាណ ៦...

ការ​កក​ស្ទះ​ចរាចរណ៍​ជំរុញ​ឲ្យ​ពលរដ្ឋ​​​ងាក​មក​ប្រើ​សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ

ព័ត៌មាន
កន្លង​មក គេ​សង្កេត​ថា បុគ្គលិក​ក្រុមហ៊ុន​ឯកជន រដ្ឋ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន មាន​ទម្លាប់​វេច​ម្ហូប​អាហារ​ដើម្បី​ទៅ​ពិសា​នៅ​កន្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ